មនុស្សគ្រប់គ្នា សុទ្ធតែមានការជ្រើសរើសរបៀបនៃការរស់នៅរៀងៗខ្លួន

ជឿជាក់ថាអ្នកធ្លាប់បានមើលរឿងជាច្រើន ក៏ធ្លាប់ជួបមនុស្សជាច្រើនដែរ ក៏បានយល់បន្តិចម្តងៗថា អ្នកជ្រើសរើសរបៀបនៃការរស់នៅយ៉ាងដូចម្តេច នោះអ្នកនឹងមានសភាពបែបនោះដូចគ្នាដែរ។ មានបុគ្គលខ្លះ យើងស្ញប់ស្ញែងចំពោះជីវិតរស់នៅរបស់គេ ហើយមានអ្នកខ្លះទៀតក៏ស្អប់ខ្ពើមចំពោះជីវិតខ្លួនឯងដែរ ដោយសារការជ្រើសរើសខុសគ្នា ទឹកចិត្តខុសគ្នា នឹងបង្កើតទៅជាជីវិតខុសគ្នាដែរ។ និយាយចំពោះមនុស្សស្រីវិញ ការសម្រេចចិត្តរបស់អ្នកអាចមានឥទ្ធិពលលើឆាកជីវិតរបស់អ្នក ហើយរបៀបដែលរស់នៅល្អបំផុតរបស់មនុស្សស្រី គឺគួរតែដូចការរៀបរាប់ខាងក្រោមនេះ។

១. រក្សាវិន័យខ្លួនឯង

មិនថាពេលណាក៏ដោយ បើអ្នកចេះមានវិន័យសម្រាប់ខ្លួនឯង នោះជីវិតរបស់អ្នកក៏ល្អទៅតាមនោះដែរ។ ឧទាហរណ៍! នៅក្នុងជីវភាពរស់នៅក្រៅពីការងារ មុខរបររកស៊ីហើយ យើងក៏ត្រូវចាប់អារម្មណ៍ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើងផងដែរ។

ទោះជាពេលវេលាវិវត្តន៍ទៅមុខមិនឈប់ឈរ ហើយបានបន្សល់ទុកនៅស្នាមជ្រីវជ្រួញក៏ពិតមែន តែបើយើងមានវិន័យចំពោះខ្លួន ចេះថែរក្សាសម្រស់ និងរូបរាងកាយឱ្យបានល្អ កុំបណ្តោយឱ្យវាចាស់ទៅតាមពេលវានោះ នេះជាការជ្រើសរើសដ៏ត្រឹមត្រូវមួយ។

មនុស្សស្រីស្រស់ស្អាតដែលអ្នកបានឃើញទាំងនោះ នៅពីក្រោយខ្នងរបស់ពួកគេ សុទ្ធតែឆ្លងកាត់ការព្យាយាម និងមានវិន័យចំពោះខ្លួន ព្រោះគ្មានអ្នកណាកើតមកស្អាតនោះទេ ។

Image_2021 12 06_175258

២. គ្រប់គ្រងអារម្មណ៍

មនុស្សភាគច្រើនសុទ្ធតែប្រើអារម្មណ៍មករស់នៅ និងដោះស្រាយបញ្ហា តែកម្រមានអ្នកយកបញ្ញាមកដោះស្រាយបញ្ហាណាស់។ បើយើងអាចគ្រប់គ្រងសម្ដីកាយវិកាយ ជាពិសេសគឺអារម្មណ៍របស់យើងបាន នោះបានន័យថា អ្នកអាចគ្រប់គ្រងជីវិតរបស់អ្នកបានដូចគ្នា។

អ្នកត្រូវដឹងថា ក្នុងមួយឆាកជីវិតរបស់មនុស្សយើងជួបរឿងជាច្រើនណាស់ មានរឿងជូរចត់ ជួនកាលក៏មានរឿងខ្លះធ្វើឱ្យទ្រាំមិនបាន តែបើរឿងដែលកើតឡើងទាំងនេះសុទ្ធតែធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកនោះ បានន័យថា មួយជីវិតរបស់អ្នកក៏មិនសូវជាសុខសាន្តដែរ។ ព្រោះហេតុអ្វីទៅ? មនុស្សស្រីម្នាក់ ឱ្យតែចេះប្រឈមមុខនឹងជីវិតដោយសន្តិភាពនោះ ទើបគ្មានអ្នកណាម្នាក់អាចមកមានឥទ្ធិពលលើអ្នក។

បើគ្រាន់តែរឿងបន្តិចបន្តួចអាចធ្វើឱ្យអ្នកខឹងដែរនោះ អ្នកដែលខាតបង់ គឺជាខ្លួនឯងតែប៉ុណ្ណោះ ។នៅក្នុងជីវិតអ្នកគួរតែរៀនចេះ បើកចិត្តឱ្យទូលាយ កុំប្រកាន់ច្រើន កុំខឹងច្រើន ទើបអ្នកអាចដើរចេញពីពិភពដ៏តូចចង្អៀតនេះបាន។ ឱ្យតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនបាន កុំព្រោះតែមានរឿងអ្វីបន្តិចចេះតែរអ៊ូត្អួញត្អែរ កុំប្រកាន់ច្រើន នោះអ្នកនឹងក្លាយទៅជាស្រ្តីម្នាក់ដែលរស់នៅដោយមានភាពសុភមង្គលជាមិនខាន ព្រោះអ្នករស់នៅភាពជាខ្លួនឯង។

Image_2021 12 06_175310

៣. សន្សំប្រាក់ជាប្រចាំ

មោទកភាពរបស់មនុស្សស្រីម្នាក់ គឺនៅក្នុងកុងមានលុយ ជាពិសេសគឺរស់នៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ គឺដាច់ខាតត្រូវតែក្លាហានទៅប្រឈមមុខ។ ពេលដែលអ្នកពោរពេញដោយសមត្ថភាពរកប្រាក់ អាចឯករាជ្យដោយខ្លួនឯង នោះអ្នកអាចជ្រើសរើសជីវិតដែលអ្នកចង់បានហើយ។

មនុស្សស្រីដែលឆ្លាតម្នាក់ តាំងពីដើមមកគេមិនដែលពឹងផ្អែកទៅលើមនុស្សប្រុសឡើយ គេប្រឹងប្រែងលើកកម្ពស់ខ្លួនឯង ឱ្យខ្លួនឯងមានភាពឯករាជ្យ ពឹងលើសមត្ថភាពរបស់ខ្លួនទៅរកប្រាក់ រស់នៅក្នុងជីវភាពដែលខ្លួនប្រាថ្នា។ ផ្ទុយមកវិញ សូមកុំយកកម្លាំងស្មារតីពេលវេលាទាំងអស់ទៅដាក់លើមនោសញ្ចេតនាពេក ព្រោះចុងក្រោយអ្វីៗក៏គ្មានសល់ដែរ។

មានប្រាក់ អ្នកអាចជ្រើសរើសរបស់ណាដែលអ្នកចង់បាន ទៅកន្លែងដែលអ្នកចង់ទៅ មានសន្តិភាពផ្លូវចិត្តគ្រប់គ្រាន់ ទោះជាគ្មានអ្នកស្រលាញ់ក៏ដោយ ក៏អ្នកអាចរស់នៅដោយមានសេចក្តីសុខដែរ។

តាមពិតទៅ មិនប្រាកដថាមង្គលការ គឺជាអ្វីៗទាំងស្រុងរបស់យើងនោះទេ ឱ្យតែអ្នកកាន់តែខិតខំដោយភាពត្រឹមត្រូវ នោះអ្នកកាន់តែមានសំណាង៕

អត្ថបទ ៖ Mythical Bird / Knongsrok