៥ ពេល​នេះ បើ​បុរស​កាន់​តែ​ខឹង មាន​ន័យ​ថា​គេ​ស្រលាញ់​អ្នក​ខ្លាំង ស្រីៗ​កុំ​អន់​ចិត្ត​អី

មនុស្ស​ស្រី​ជា​ច្រើន នៅ​ពេល​ដែល​មាន​ចន្លោះ​ប្រហោង ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ពិបាក ពេល​ខ្លះ​បុរស​ជា​ដៃ​គូ​ទៅ​ប្រាប់ ទៅ​ណែនាំ បែរ​ជា​ផ្តល់​អារម្មណ៍​មក​វិញ ថា​គេ​ហ្នឹង​ជា​បុរស​សុញសាញ​ច្រើន គួរ​ឲ្យ​ធុញ រហូត​ដល់​ពេល​ខ្លះ មាន​អារម្មណ៍​អន់ចិត្ត​នឹង​គ្នា​ក៏​មាន។

តាម​ពិត​ទៅ​ទង្វើ​ទាំង ៥ ខាង​ក្រោម ប្រសិន​ពេល​នោះ ជា​ពេល​ដែល​បុរស​ជា​ដៃ​គូ​បង្ហាញ​អារម្មណ៍​ខឹង​មក​លើ​អ្នក នោះ​ស្មើ​នឹង​គេ​កំពុង​ស្រលាញ់​អ្នក​ខ្លាំង និង​មិន​ចង់​បាត់បង់​អ្នក​ទៅ​វិញ​ទេ៖

៥) មិន​ទទួល​ទាន​ទៀងទាត់

5 Vi Tri Dan Ong Se Dat Nu Hon Len Co The Phu Nu Neu Yeu Co Ay That Long 123254

ការ​រំលង​ពេលវេលា​នៃ​អាហារ​ណា​មួយ គឺ​គ្រោះថ្នាក់​ណាស់​សម្រាប់​សុខភាព ហើយ​បើ​វា​ជា​ទម្លាប់​ ដោយ​ស្រីៗ​ខ្លះ​គិត​រឿង​សម្រក​ទម្ងន់​ពេក លែង​ចង់​ទទួល​ទាន​អ្វី នោះ​ដូច​ធ្វើ​បាប​ខ្លួន​ឯង​ទៅ​វិញ ហើយ​បើ​ពេល​នោះ​បុរស​ជា​ដៃ​គូ ខឹង សូម​កុំ​អន់​ចិត្ត​អី។

មាន​ន័យ​ថា គេ​ស្រលាញ់​អ្នក​ពិត បារម្ភ​ពី​សុខភាព​អ្នក ពុំ​បាន​គិត​ដល់​បញ្ហា​សម្រក​ទម្ងន់​ឬ​អត់​របស់​អ្នក​នោះ​ទេ ដូច្នេះ​ជួន​ខ្លះ​គួរ​ចេះ​ស្តាប់​គេ​ខ្លះ​ផង។

៤) ហួងហែង​ពេល​ចូល​ផ្ទះ​យប់​ជ្រៅ

Loat Loi Khen Nhu Rot Mat Vao Tai Khien Chong Nao Cung Me 021ce1

ដឹង​ថា​ពេល​ខ្លះ​ គួរ​មាន​ពេលវេលា​សប្បាយ​ម្តងម្កាល​នៅ​ខាង​ក្រៅ​ជាមួយ​មិត្តភក្តិ ឬ​មិត្ត​រួម​ការងារ តែ​នៅ​ខាង​ក្រៅ​យប់​ពេក គឺ​មិន​មាន​សុវត្ថិភាព​ឡើយ ហើយ​បើ​បុរស​ជា​ដៃ​គូ​ប្រាប់​ទៅ​កាន់​អ្នក រួច​អ្នក​ខឹង នោះ​វា​ជា​អារម្មណ៍​ខុសឆ្គង​ដែល​អ្នក​គួរ​តែ​កែប្រែ​ចេញ។

៣) ស្រវឹង​ជោកជាំ

ការ​ទទួល​ស្រា មិន​ជា​រឿង​ល្អ​ទេ ដោយ​ពេល​ខ្លះ​ការ​ជួបជុំ​មិន​ចាំ​បាច់​តែ​ផ្តោត​ដល់​ទទួល​ស្រវឹង ជោកជាំ​លែង​ដឹង​ខុស​ត្រូវ​ឡើយ។ ជាតិ​អាកុល​នេះ​សោត ប៉ះពាល់​ណាស់​ដល់​រាងកាយ​ស្រ្តី មិន​ថា​តែ​សភាព​បច្ចុប្បន្ន និង​ពេល​ទៅ​មុខ អាច​នាំ​ឲ្យ​ចាស់​ជាង​វ័យ​លឿន ប៉ះពាល់​ដល់​ស្បែក​សម្រស់ ជា​រួម​បើ​ គាត់​ជា​សង្សារ​ឬ​ស្វាមី​ប្រាប់​ ណែនាំ​ ក៏​អ្នក​គួរ​តែ​ស្តាប់​ខ្លះ​ដែរ។

២) មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង

Vo Yeu Chong 2021 02 01 16 15 0924

មនុស្ស​ស្រី​ពេល​ខ្លះ សប្បាយ​ជ្រុល លេង​សើច​ជ្រុល ភ្លេច​គិត​ពី​តម្លៃ​ខ្លួន​ឯង ហើយ​ជឿ​ទៅ​មាន​តែ​បុរស​ដែល​ស្រលាញ់​យើង យល់​ពី​យើង​ច្បាស់​ទេ ទើប​គេ​ឆាប់​មើល​ដឹង និង​ហ៊ាន​មក​កែតម្រូវ​យើង​ចំៗ។ ទាំង​ពាក្យ​សម្តី កាយវិការ​ខ្លះ វា​ដូច​ជា​បន្ទាប​តម្លៃ​ខ្លួន​ឯង បើ​គាត់​ប្រាប់​អ្នក ឬ​គាត់​ខឹង​អ្នក​ចំពោះ​ទង្វើ​អស់​នោះ សុំ​ស្តាប់​ហេតុផល​គាត់​សិន មុន​នឹង​អន់ចិត្ត​តប​ទៅ​គាត់​វិញ។

១) ពេល​អ្នក​សុំ​គាត់​បែក

ពេល​ខ្លះ​មិន​មាន​រឿង​អ្វី​ដែល​គួរ​បែក​ទេ តែ​មនុស្ស​ស្រី​មាត់​ឆៅ​ណាស់ ខឹង​មួយ​សារ​ ហា​ឡើង​និយាយ​ពាក្យ​បែក​ទាំង​មិន​ញញើត​ឡើយ។ បើ​បុរស​គេ​ស្រលាញ់​អ្នក​ពិត គេ​នឹង​មាន​អារម្មណ៍​ខឹង ហើយ​ព្យាយាម​លួងលោម​អ្នក​ឲ្យ​ស្ងប់​ចិត្ត តែ​បើ​គេ​ជា​មនុស្ស​ប្រុស​អាត្មានិយម លែង​ស្រលាញ់​អ្នក​ដែរ​នោះ អ្នក​ចង់​ទៅ​ណា​ក៏​ទៅៗ គេ​មិន​ខ្វល់​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក