ស្រីៗ​មិន​គួរ​រំលង​អាន! នេះ ៥ វិធី អាច​មើល​ដឹង​ក្នុង​បង្គន់​ឬ​បន្ទប់​សណ្ឋាគារ មាន​លួច​បង្កប់​កាមេរ៉ា​ឬ​អត់

យើង​ធ្លាប់​ឃើញ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​នៅ​ខាង​ក្រៅ​ស្រុក ក៏​ដូច​ជា​ក្នុង​ស្រុក ពាក់ព័ន្ធ​នឹង​បន្ទប់​សណ្ឋាគារ ក៏​ដូច​ជា​តាម​បង្គន់​សាធារណៈ​មួយ​ចំនួន ដែល​មាន​លួច​បង្កប់​កាមេរ៉ា ដោយ​មិន​ជូន​ដំណឹង​ឲ្យ​ភ្ញៀវ​ដឹង។

នេះ​ជា​រឿង​ខុស​ឆ្គង ដោយ​វា​បាន​រំលោភ​នូវ​ឯកជន​ភាព ហើយ​បើ​ប៉ះ​ជន​ខិលខូច​ខ្លះ អាច​យក​ឯកសារ​ឬ​រូបភាព​ដែល​កាមេរ៉ា​បង្កប់​ផ្តិត​បាន​នោះ មក​គំរាម​ទារ​លុយ​យើង​ទៀត​ក៏​មាន។ ខាង​ក្រោម Knongsrok ចែករំលែក​នូវ​ចំណេះដឹង ៥ ពី​វិធី​សង្កេត​មើល ថា​ក្នុង​ទីតាំង​ដែល​អ្នក​កំពុង​ឈរ​ជើង​ មាន​កាមេរ៉ា​បង្កប់​ឬ​អត់?

៥) មើល​ក្នុង​លក្ខខណ្ឌ​បន្ទប់​មាន​ពន្លឺ​ធម្មតា

Ice_screenshot_20211211 142651

សង្កេត​មើល​បន្ទប់ ដែល​មាន​ភ្លើង​បំភ្លឺ​ធម្មតា ដោយ​ប្រើប្រាស់​ភ្នែក​របស់​អ្នក សម្លឹង​ទៅ​គ្រប់​ជ្រុងជ្រោយ មិន​ថា​ក្បែរ​វត្ថុ​ណា​មួយ លើ​ជញ្ជាំង ពិដាន មាន​ឃើញ​សញ្ញា​ភ្លើង​ចាំង​ណា​មួយ​បង្ហាញ​ចេញ​មក​ឬ​អត់។ វា​ជា​វិធី​សាមញ្ញ​ទី ១ ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់។

៤) ប្រើ​មុខងារ​កាមេរ៉ា​ទូរស័ព្ទ​របស់​អ្នក

Ice_screenshot_20211211 142646

សូម​បិទ​វាំងនន បិទ​ភ្លើង​ក្នុង​បន្ទប់​ឲ្យ​ងងឹត ហើយ​បើក​មុខងារ​កាមេរ៉ា លើ​ទូរស័ព្ទ​អ្នក រួច​ដើរ​យឺតៗ​តម្រង់​ទៅ​គ្រប់​ជ្រុង ឬ​កន្លែង​ដែល​អ្នក​សង្ស័យ​ថា​មាន​កាមេរ៉ា​បង្កប់។ ប្រសិន​ឃើញ​ចំណុច​ណា​មួយ មាន​ពន្លឺ​ភ្លឺ​ឡើង​មក​លើ​អេក្រង់ មិន​ថា​ពណ៌​ក្រហម ឬ​ពណ៌​ស្វាយ នោះ​ច្បាស់​ណាស់ វា​អាច​ជា​កាមេរ៉ា​ដែល​កំពុង​បង្កប់​ហើយ។

៣) ប្រើ Flash នៃ​ទូរស័ព្ទ

Huong Dan Cach Phat Hien Camera An Bang Dien Thoai Cuc (3)

បន្ត​ក្នុង​សភាព​បន្ទប់​ងងឹត​ដដែល រួច​បើក Flash នៃ​ទូរស័ព្ទ​ទៅ​បញ្ចាំង​នៅ​ទីតាំង​ដែល​គិត​ថា​គួរ​ឲ្យ​សង្ស័យ។ ជា​ធម្មតា បើ​ទី​នោះ​មាន​កាមេរ៉ា នោះ​វា​នឹង​មាន​ចំណាំង​ភ្លើង​ពណ៌​ក្រហម​ ឬ​ពណ៌​បៃតង​តូច​មួយ ចាំង​ផ្លាត​មក Flash ដែល​អ្នក​កំពុង​បើក​វិញ​ហើយ។

២) ធ្វើ​ការ​ហៅ​ទូរស័ព្ទ

អ្នក​អាច​ហៅ​ទូរស័ព្ទ​ចេញ​ចូល និយាយ​ជាមួយ​នរណា​ម្នាក់។ ជា​ធម្មតា​ប្រសិន​អ្នក​ស្ថិត​ក្នុង​ទីតាំង​មាន​កាមេរ៉ា​បង្កប់ នោះ​រលក​អេឡិចត្រូម៉ាញ៉េទិច នឹង​បញ្ចេញ​ឥទ្ធិពល នាំ​ឲ្យ​សំឡេង​រាង​កុង ឬ​ខុស​ពី​ទ្រង់ទ្រាយ​ធម្មតា។

និយាយ​ឲ្យ​សាមញ្ញ​ទៅ​ដូច​អ្នក​កំពុង​និយាយ​ទូរស័ព្ទ ក្បែរ​ទូរទស្សន៍​ដែល​កំពុង​បើកដំណើរការ​អ៊ីចឹង ព្រោះ​វា​ជា​បាតុភូត​ស្រដៀង​គ្នា។

១) ពិនិត្យ​កញ្ចក់

ប្រហែល​អ្នក​ធ្លាប់​ឃើញ​ក្នុង​ភាពយន្ត​ចិន​មួយ​ចំនួន ដែល​បង្ហាញ​ពី​ ប្រភេទ​កញ្ចក់​ពីរ​ផ្លូវ។ មាន​ន័យ​ថា ខាង​របស់​អ្នក ឆ្លុះ​ទៅ​ដូច​កញ្ចក់​ធម្មតា តែ​ខាង​គេ​ម្ខាង​ទៀត ស្ថិត​ក្នុង​ទី​ងងឹត អាច​មក​ឃើញ​អ្នក​ច្បាស់​ដូច​ថ្ងៃ។

ដើម្បី​ពិនិត្យ​ថា មាន​ប្រភេទ​កញ្ចក់​បញ្ឆោត​បែប​នេះ​ឬ​អត់ សូម​អ្នក​ដាក់​ម្រាម​ដៃ​លើ​ផ្ទៃ​កញ្ចក់។ ប្រសិន​វា​មាន​គម្លាត​រវាង​ក្រចក ក្នុង​និង​ក្រៅ​ផ្ទៃ​កញ្ចក់ នោះ​គឺ​ជា​កញ្ចក់​ពិត ផ្ទុយ​ទៅ​វិញ បើ​វា​គ្មាន​គម្លាត​រវាង​ក្រចក​ក្នុង​និង​ក្រៅ​ផ្ទៃ​កញ្ចក់​ទេ អ៊ីចឹង​គេ​ជា​កញ្ចក់​បង្កប់ ម្ខាង​ទៀត​អាច​មើល​អ្នក​ឃើញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក