ស្ថានភាពជីវិតរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ដូច្នេះហើយ ខំប្រឹងទៅតាមលទ្ធភាព និងសមត្ថភាពរបស់យើងទៅ ឈប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ

- ផ្លូវនីមួយៗ សុទ្ធតែមានចំណុចចាប់ផ្ដើម!

- រឿងនីមួយៗ សុទ្ធតែមានដើមហេតុ និងជំពូកដំបូង!

- ទំព័រនីមួយៗ សុទ្ធតែមានបន្ទាត់ទីមួយ!

- ការឡើងភ្នំនីមួយៗ សុទ្ធតែមានជំហានដំបូង!

- ហើយរាល់សមិទ្ធិផលជោគជ័យទាំងអស់ គឺសុទ្ធតែមានការព្យាយាមដំបូង!

ពេលខ្លះ យើងតែងតែប្រៀបធៀបជីវិតរបស់យើង ទៅនឹងមនុស្សជុំវិញខ្លួន រហូតដល់ធ្វើឱ្យខ្លួនឯងបាក់ទឹកចិត្ត និងអស់សង្ឃឹម ... តែយើងភ្លេចគិតថា ការពិតទៅ យើងមានចំណុចចាប់ផ្ដើមខុសពីអ្នកដទៃ យើងមានពេលវេលាខុសពីគេ យើងមានស្ថានភាពជីវិតមិនដូចអ្នកផ្សេងឡើយ។

Image_2022 01 05_000607

យ៉ាងណាមិញ យើងទាំងអស់គ្នារីកចម្រើនក្នុងអត្រាផ្សេងៗគ្នា មានជំនាញផ្សេងៗគ្នា និងត្រូវបានផ្តល់ឱកាសក៏ផ្សេងៗគ្នាដែរ ដូច្នេះហើយការប្រៀបធៀបផលផ្លែផ្កានៃកម្លាំងពលកម្មរបស់មនុស្សម្នាក់ ជាមួយនឹងមនុស្សម្នាក់ទៀត គឺជាការប្រៀបធៀបមិនយុត្តិធម៌នោះឡើយ។

នៅពេលដែលយើងចាប់ផ្តើមពីអ្វីមួយ ហើយឃើញលទ្ធផលតិចតួច យើងអាចមានអារម្មណ៍ថាតូចណាស់ តិចណាស់ មិនជោគជ័យ និងពោរពេញដោយការសង្ស័យមកកាន់ខ្លួនឯង។

Image_2022 01 05_000730

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងដឹងថា អ្នកផ្សេងទៀតធ្លាប់ស្ថិតក្នុងដំណាក់កាលដូចគ្នា ពេលនេះយើងកំពុងប្រឈមមុខនឹងការភ័យខ្លាច ការសង្ស័យ និងអសន្តិសុខដូចគ្នា អាកប្បកិរិយារបស់យើងអាចផ្លាស់ប្តូរទៅជាការបំផុសគំនិតមួយ ខណៈដែលភាពជោគជ័យរបស់អ្នកដទៃ អាចជាសញ្ញាប្រាប់យើងនូវអ្វីដែលអាចធ្វើទៅបាន និងអាចសម្រេចបានសម្រាប់យើង។

ហើយនៅពេលដែលយើងអាចយល់បានថា ជោគជ័យមិនមែនជាបន្ទាត់ យើងអាចដឹងគុណ និងយល់យ៉ាងច្បាស់ថា ការចាប់ផ្តើមដំបូង ភាពក្លាហានក្នុងការដាំគ្រាប់ពូជដំបូង និងការរីកចម្រើន និងបន្ត គឺគ្រាន់តែជាការកត់សម្គាល់ និងគួរឱ្យចាប់អារម្មណ៍ដូចជាការប្រមូលផលចុងក្រោយ និងការមើលឃើញលទ្ធផលចុងក្រោយតែប៉ុណ្ណោះ។

Image_2022 01 05_000739

ហើយ​ប្រសិន​បើ​អ្នក​ដើរ​តាម​គន្លង​អ្នក​ដទៃ នោះ​អ្នកនឹងដឹងថា ការពិតទៅ គេ​ក៏ធ្លាប់​ឈរ​នៅ​កន្លែង​ដែល​អ្នក​កំពុងតែឈរ និងជួបប្រទះនៅពេលនេះដែរ។ ប៉ុន្តែសូមកុំភ្លេចថា ពេលខ្លះ ការចាប់ផ្ដើម ឬដើរតាមគន្លងអ្នកផ្សេង អ្នកអាចនឹងមិនបានផលដូចគេទេ ព្រោះស្ថានភាពយើងផ្សេងពីគេ ដូច្នេះ លទ្ធផលក៏មិនដូចគ្នាដែរ ...៕

អត្ថបទប្រែសម្រួល ៖ pHknongsrok / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖