ប៉ះ​គូ​ណា​ខ្លះ? ប្រុស​ស្រី​ ៤ គូ​ដែល​កើត​ឆ្នាំ​ទាំង​នេះ បើ​រៀបការ​នឹង​គ្នា ប្រៀប​ដូច​ទ្រព្យ​រត់​រក​ទ្រព្យ

សម្រាប់​គូស្នេហ៍​ទាំង ៤ គូ​ខាង​ក្រោម តាម​រយៈ​ឆ្នាំ​កំណើត​ដែល​បាន​បង្ហាញ ប្រសិន​ពួក​គេ​រៀបការ​នឹង​គ្នា មិន​ថា​ស្រី​ឬ​ប្រុស​កើត​ឆ្នាំ​ណា​មួយ ឲ្យ​តែ​មាន​ឆ្នាំ​ទាំង​ពីរ​បញ្ចូល​គ្នា នោះ​តាម​ជើង​លេខ ពួក​គេ​នឹង​មាន​សំណាង អាច​ក្លាយ​ជា​អ្នក​មាន​ទៅ​ពេល​ខាង​មុខ៖ [ឧទាហរណ៍៖ ជូត + រោង ល្អ អ៊ីចឹង​ខាង​ប្រុស​ ជូត ឬ​ស្រី​ជូត ល្អ​ដូច​គ្នា]

គូ​ស្នេហ៍​កើត​ឆ្នាំ​ជូត និង​រោង

1

មនុស្ស​ដែល​កើត​ឆ្នាំ​ជូត តែងតែ​នូវ​មក​នាំ​ថាមពល​ស្រស់ស្រាយ​ក្នុង​ជីវិត ខណៈ​ដែល​ម្ចាស់​ឆ្នាំ​រោង តែងតែ​មាន​ភាព​ស្វាហាប់ និង​រស់រវើក​ជានិច្ច។ ដូច្នេះ​ហើយ បើ​ពួក​គេ​រស់នៅ​ជាមួយ​គ្នា នោះ​នឹង​មក​នូវ​ការ​ផ្គុំ​មហិច្ឆតា​ធំ ក្តីស្រមៃ​ធំ អាច​ឆ្ពោះ​ទៅ​រក​វិថី​ជោគជ័យ​រួម​គ្នា​នៅ​ពេល​ខាង​មុខ។

យ៉ាង​ណា​អ្នក​កើត​ឆ្នាំ​ជូត រាង​មាន​ការ​កំសាក​បន្តិច​នៅ​កាលៈទេសៈ​ខ្លះ តែ​យ៉ាង​ណា បើ​ពួក​គេ​បាន​ការ​ជាមួយ​អ្នក​កើត​ឆ្នាំ​រោង នោះ​នឹង​ដូច​មាន​មនុស្ស​ការពារ​ខ្លួន លើក​ទឹក​ចិត្ត​ខ្លួន​ ឲ្យ​មាន​អារម្មណ៍​កក់ក្តៅ សុវត្ថិភាព​ជានិច្ច។

គូ​ស្នេហ៍​កើត​ឆ្នាំ​ម្សាញ់ និង​រកា

2

មាន់ និង​ពស់ ស្តាប់​ទៅ​ដូច​មិន​ត្រូវ​គ្នា​ទេ តែ​យ៉ាង​ណា ក្នុង​អត្ថន័យ​គូ​ស្នេហ៍ គឺ​នឹង​អាច​ក្លាយ​ជា​គូគាប់​ដ៏​អស្ចារ្យ​ក្នុង​ជីវិត។ មនុស្ស​នេះ​បើ​ស្រលាញ់​គ្នា​​កាល​ណា នោះ​នឹង​ចេះ​បំពេញ​ចំណុច​ខ្វះខាត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នក​កើត​ឆ្នាំ​ម្សាញ់ ច្រើន​ជា​មនុស្ស​មាន​សតិសម្បជញ្ញៈ មាន​ចរិត​ស្លូតបូត មិន​ចូល​ចិត្ត​លក់​ពាក្យ និយាយ​អី​មាន​ហេតុផល តែ​ពេល​ខ្លះ​រាង​ត្រង់​ពេក។ ទៅ​មើល​អ្នក​កើត​ឆ្នាំ​រកា ជា​មនុស្ស​ប្រើ​មនោសញ្ចេតនា​ខ្ពស់ យ៉ាង​ណា​បើ​អ្នក​ទាំង​ពីរ រៀបការ​នឹង​គ្នា នោះ​នឹង​មក​នាំ​សម្បត្តិ​ហូរហៀរ ភាព​សុខដុមរមនា សុភមង្គល និង​មាន​តែ​ពេលវេលា​ល្អ​ជារឿយៗ​ជាមួយ​គ្នា។

គូ​ស្នេហ៍​កើត​ឆ្នាំ​ខាល និង​ច

Ice_screenshot_20220110 190959

ឆ្នាំ​ច ជា​មនុស្ស​ឲ្យ​តម្លៃ​លើ​សេចក្តី​ស្រលាញ់ ចំពោះ​ញាតិមិត្ត​ជុំវិញ​ខ្លួន រី​ឯ​ឆ្នាំ​ខាល ហ៊ាន​ប្រយុទ្ធ ហ៊ាន​ប្រថុយ​មិន​ខ្លាច​គ្រប់​បញ្ហា។ មនុស្ស​ទាំង​ពីរ​នេះ ឈ្លាសវៃ​ដូច​គ្នា ហើយ​ក៏​ចេះ​មាន​ទំនុកទុកចិត្ត​លើ​គ្នា​ខ្ពស់​ផង​ដែរ។

បើ​ម្ចាស់​ឆ្នាំ​ទាំង​ពីរ បាន​ក្លាយ​ជា​គូគាប់ នោះ​ការ​រស់នៅ​ជុំ​គ្នា ក៏​នឹង​បង្កើត​ភាព​ផ្អែមល្ហែម​ច្រើន ហើយ​ជីវិត​គូ​មាន​ស្ថិរភាព រី​ឯ​ផ្នែក​ហិរញ្ញវត្ថុ ដូច​ជា​ទ្រព្យ​រត់​រក​ទ្រព្យ ពោល​មាន​តែ​បង្កើន​ទ្រព្យ​កាន់​តែ​ច្រើន​ឡើង មិន​ថយ​ចុះ​នោះ​ទេ។

គូ​ស្នេហ៍​កើត​ឆ្នាំ​ថោះ និង​កុរ

ជា​សត្វ​មួយ​គូ ដែល​កើត​មក​រមែង​មាន​ទ្រព្យ​សម្បត្តិ​ពី​នាយ ឬ​ក៏​យ៉ាង​ហោច​ក៏​ស្ថិត​ក្នុង​គ្រួសារ​កម្រិត​មធ្យម មិន​លំបាក​ពេក​នោះ​ដែរ។ តែ​យ៉ាង​ណា​ឆ្នាំ​ទាំង​ពីរ មាន​ឆន្ទៈ​បង្កើត​ទ្រព្យ​ដោយ​ខ្លួន​ឯង មិន​ពឹង​លើ​ទ្រព្យ​របស់​ឪពុកម្ដាយ​ឡើយ។

ដោយសារ​ឆន្ទៈ​ដូច​គ្នា​នេះ​ហើយ កាល​ណា​បាន​គ្នា​ជា​គូ ពួក​គេ​កាន់​តែ​ខិតខំ​ចាប់​ដៃ​គ្នា​ខិតខំ​ប្រឹងប្រែង​រកស៊ី ហើយ​និយាយ​ពី​អត្តចរិត​វិញ គឺ​ស្លូតបូត ស្ងប់ស្ងាត់​មាន​ញាតិ​គោរព​ស្រលាញ់​ជុំ​ទិស។ ទៅ​មុខ​ទៀត​រឿង​លុយ​កាក់ កាន់​តែ​លែង​ខ្វល់ ហើយ​កាន់​តែ​អាច​ក្លាយ​ជា​អ្នក​មាន​កប់​ពពក ប្រសិន​អ្នក​ទាំង​ពីរ​ចេះ​គាំទ្រ​គ្នា​ទៅ​មក និង​មាន​ការ​យោគយល់​អធ្យាស្រ័យ​ច្រើន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក