ហោរាសាស្រ្ត៖ ម្ចាស់ឆ្នាំទាំង ៥ មិនថាប្រុសឬស្រី បើចូលរោងការឆ្នាំនេះល្អ ព្រោះនឹងអាចមានបានលឿន

នៅឆ្នាំ ២០២៣ សម្រាប់ម្ចាស់ឆ្នាំទាំង ៥ ខាងក្រោម មិនថាបុរសឬស្ត្រី បើចូលរងជ័យ រៀបអាពាហ៍ពិពាហ៍ នោះតាមហោរាសាស្ត្រទាយមកថា នឹងមានសុភមង្គលខ្លាំង ហើយក៏ថែមទាំងអាចក្លាយជាអ្នកមានទៀតផង៖

អ្នកកើតឆ្នាំជូត – កណ្តុរ

Ava 0900

តាមហោរាសាស្រ្ត លាភសំណាងធំ នឹងបើកផ្លូវដល់ម្ចាស់ឆ្នាំជូត ប្រសិនពួកគេបើកចិត្ត ទទួលយកការរៀបការនៅឆ្នាំ ២០២៣។ ជាងនេះ ពួកគេក៏នឹងរកបានមនុស្សដ៏សក្តិសមសម្រាប់ជីវិតគូផងដែរ ជារួមទៅ បើស្រលាញ់គ្នាល្មមៗ ម្ចាស់ឆ្នាំជូត មិនគួរបង្អង់យូរទៀតទេ អាចថាពេលនេះក៏បាន ឬចុងឆ្នាំក៏បាន គួរតែចូលរោងជ័យ គឺល្អបំផុត។

អ្នកកើតឆ្នាំខាល – ខ្លា

Bia1 6684 1517539921

បើអ្នកកើតឆ្នាំខាល កំឡុងឆ្នាំ ១៩៩៨ មកចូលឆ្នាំ ២០២៣ គឺពេញអាយុ ២៥ ឆ្នាំ ដែលវ័យនេះ មិនថាបុរសឬស្រ្តី ការរៀបការគឺល្អបំផុត។ ប្រសិនជាស្រលាញ់គ្នាច្រើនឆ្នាំមកហើយ តែមិនទាន់មានគម្រោងរៀបការ អ្នកគួរតែពិចារណាសម្រេចយកឆ្នាំនេះទៅ។

ឆ្នាំនេះជាឆ្នាំជ័យ ឆ្នាំនាំលាភដល់ម្ចាស់ឆ្នាំខាល មិនថាជាស្វាមី ឬភរិយា គឺអាចរីកសាយនូវអាជីពការងារក្តី ការរកស៊ីក្តី ដូចការបើកផ្លូវឆ្ពោះទៅរកលាភធំ ហើយរាល់សំណាងអាក្រក់ទាំងឡាយ នឹងត្រូវបានបញ្ចៀស។ ផែនការណ៍ដែលគិតទុកពីមុន ក៏អាចនឹងក្លាយជាការពិតផងដែរ។

អ្នកកើតឆ្នាំថោះ - ទន្សាយ

នៅឆ្នាំ ២០២៣ សម្រាប់ម្ចាស់ឆ្នាំទន្សាយក៏សក្តិសមគួរតែរៀបការផងដែរ ព្រោះអីជោគវាសនា ខ្សែជីវិតរបស់ពួកគេ នឹងមានភាពល្អប្រសើរខ្លាំង ប្រសិននិយាយពីការងារ ការហើយនឹងមានឱកាសឡើងមុខតំណែង បើនិយាយពីរឿងរកស៊ី គឺនឹងឃើញផលចំណេញ ជាងកាលនៅលាវ។

អ្នកកើតឆ្នាំម្សាញ់ - ពស់

នៅឆ្នាំខាល ២០២៣ តាមហោរាសាស្រ្ត ម្ចាស់ឆ្នាំម្សាញ់ ក៏ដល់វេលាល្អសម្រាប់ពួកគេផងដែរ ក្នុងការរៀបអាពាហ៍ពិពាហ៍។ ទ្រព្យសម្បត្តិ ធនធានហិរញ្ញវត្ថុនឹងរីកស្គុះស្គាយ ដូចផ្កាត្រូវគេស្រោចទឹកដិតដល់ ជារួមម្ចាស់ឆ្នាំម្សាញ់ ដែលស្ថិតនៅជីវភាពមធ្យម គឺអាចក្លាយជាអ្នកមានបាន ក្រោយពេលរៀបការ។

អ្នកកើតឆ្នាំមមែ - ពពែ

Tuoi Mui 01

អ្នកកើតឆ្នាំមមែ នៅឆ្នាំ ២០២៣ ក៏ជាពេលវេលាល្អសម្រាប់ចូលរោងជ័យដូចគ្នា ដូច្នេះបើប៉ះគូសង្សារណា ដែលស្ថិតនៅវ័យសមល្មមមួយហើយ គួរតែគិតគូរនៅឆ្នាំនេះគឺល្អបំផុត។

រាសីរបស់ម្ចាស់ឆ្នាំមមែ ឡើងខ្ពស់ត្រដែត ហើយសម្រាប់អ្នកនៅលាវ គេណែនាំឲ្យឆ្ពោះទៅរកជីវិតគូ ព្រោះអាចទាញទ្រព្យមកបំពេញ ទាញលាភមកបញ្ចូលក្នុងជីវិត នាំឲ្យជោគជ័យជាងកាលនៅខ្លួនមួយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក