ចំណាំ​មើល! អ្នក​កើត​ឆ្នាំ ៣ ចាយ​ធំ​ណាស់ តែ​ជា​មនុស្ស​ឆ្លាត​ ដឹង​ពី​វិធី​បំពេញ​លុយ​ចូល​ហោប៉ៅ

នៅ​ពេល​ដែល​ពួក​គេ​មាន​លុយ​ក្នុង​ដៃ ម្ចាស់​ឆ្នាំ​ទាំង ៣ នេះ​តែងតែ​មាន​ទម្លាប់​ចាយ​មិន​សូវ​ចេះ​គិត ពោល​ចំណាយ​ច្រើន សន្សំ​បាន​តិច។ តែ​យ៉ាង​ណា ជោគវាសនា​របស់​ពួក​គេ គឺ​រមែង​ជា​មនុស្ស​ដែល​ទទួល​បាន​ឱកាស​ច្រើន​ក្នុង​ជីវិត ពូកែ​ចាប់​យក​ឱកាស និង​ដឹង​ពី​វិធី​បំពេញ​លុយ​ចូល​ហោប៉ៅ៖

អ្នក​កើត​ឆ្នាំ​រកា - មាន់

Tu Vi Nguoi Tuoi Dau Nam Canh Ty 2020

សម្រាប់​អ្នក​កើត​ឆ្នាំ​រកា ជា​មនុស្ស​ដែល​ច្រើន​តែ​មាន​សំណាង​ផ្នែក​ទ្រព្យ ពួក​គេ​តាំង​ពី​ក្មេង​មក តែង​មាន​គេ​ជួយ​ជ្រោមជ្រែង​ជាប់​ជានិច្ច។ បើ​កើត​ក្នុង​គ្រួសារ​អ្នក​ខ្សត់ ក៏​មាន​សំណាង ប្រឹង​ដល់​ក្លាយ​ជា​អ្នក​មាន ហើយ​បើ​កើត​ក្នុង​គ្រួសារ​អ្នក​មធ្យម ក៏​កាន់​តែ​មាន​ឱកាស អាច​រស់ស្រួល​ត្រឹម​រយៈ​ពេល​ខ្លី។

មនុស្ស​នេះ​មាន​មិត្តភក្តិ​ច្រើន មាន​ទំនាក់ទំនង​ក្នុង​សង្គម​ធំ ទូលាយ ដូច្នេះ​ហើយ​ការ​ចំណាយ​ក៏​មិន​តិច​នោះ​ដែរ។ តែ​យ៉ាង​ណា ឃើញ​ពួក​គេ​ចាយ​ច្រើន​អ៊ីចឹង អ្នក​កើត​ឆ្នាំ​រកា ក៏​ពូកែ​ខាង​រកស៊ី ខាង​បង្កើត​ទំនាក់ទំនង បង្កើត​លុយ​ចូល​ហោប៉ៅ​មក​វិញ​បាន​ឆឹបៗ​ផង​ដែរ។ រាសី​មនុស្ស​នេះ ចាយ​កាន់​តែ​ច្រើន បាន​លុយ​មក​វិញ​កាន់​តែ​ច្រើន។

អ្នក​កើត​ឆ្នាំ​វក – ស្វា

Ice_screenshot_20220209 150432

អ្នក​កើត​ឆ្នាំ​វក មាន​ភាព​ល្បីល្បាញ​ខាង​ចំណង់​ក្នុង​ការ​ចំណាយ។ មនុស្ស​នេះ បើ​និយាយ​ពី​ដេញ​សេរ៊ី​របស់​ប្រើប្រាស់ របស់​ស្លៀកពាក់​លើ​ខ្លួន គឺ​ឆ្នាំ​ឯ​ទៀត​សុំ​ខ្មាស។ តែ​យ៉ាង​ណា​ បើ​ក្រឡេក​ទៅ​វិធី​រក​លុយ​របស់​ពួក​គេ បើ​កាល​ណា​រក​បាន ១០ ទោះ​ឃើញ​ចាយ ៧ ឬ ៨ តែ​សល់ ២ គឺ​មនុស្ស​នេះ​ឆ្លាត ចេះ​យក​ទៅ​វិនិយោគ​ត្រូវ​គោលដៅ អាច​បង្កើត​ចំណូល​មក​វិញ​ក្រាស់ក្រែល ហើយ​មិន​ងាយ​នឹង​ខាតបង់​ឡើយ។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

Imager_1964

មនុស្ស​នេះ មិន​សូវ​ចូលចិត្ត​ភាព​សប្បាយ​ជាមួយ​មិត្តភក្តិ​ខាង​ក្រៅ​ពេក​ទេ តែ​ចូលចិត្ត​រីករាយ​ជាមួយ​នឹង​អ្នក​ផ្ទះ និយាយ​ជា​រួម បើ​រក​បាន​ច្រើន គឺ​ផ្តោត​ទៅ​លើ​ការ​ជួយ​ជ្រោមជ្រែង ការ​សប្បាយ​ជាមួយ​សាច់ញាតិ​ឯង​ច្រើន​ជាង​ជាមួយ​អ្នក​ក្រៅ។

មនុស្ស​កើត​ឆ្នាំ​ខាល ភាគ​ច្រើន ជា​មនុស្ស​បង្កើត​របរ​ខ្លួន​ឯង ពោល​បើ​ធ្វើការ​ឲ្យ​គេ ក៏​ធ្វើ​មិន​យូរ​ដែរ ដោយ​ពួក​គេ​ឈ្លាសវៃ ចេះ​ច្នៃ​មក​បង្កើត​អ្វី​ដែល​ជា​ខ្លួន​ឯង។ ពួក​គេ​មាន​សំណាង បាន​ជួប​មនុស្ស​ល្អ​ច្រើន​ក្នុង​ជីវិត ​បាន​ជួប​មនុស្ស​ដែល​ស្ថិត​នៅ​កម្រិត​ខ្ពស់​ផុត​លេខ រមែង​ជួយ​ជ្រោមជ្រែង ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ជានិច្ច។ ជា​ពិសេស​ក្រោយ​អាយុ ៣០ ឆ្នាំ អ្នក​ចាំ​មើល​ទៅ​ម្ចាស់​ឆ្នាំ​ខាល នឹង​មាន​ជីវិត​ល្អ​ប្រសើរ​ខ្លាំង បើ​កាល​ណា​ស្រករ ២០ គេ​ខំ​ខ្លាំង​ហើយ​នោះ ដូច្នេះ​ក៏​នឹង​ចូល​ដល់​វ័យ លុយ​ចូល​ឥត​ឈប់​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក