សំណាង​ប៉ុន​ភ្នំ! ប្រជ្រុយ​ហៅ​លាភ ៥ កន្លែង បើ​នរណា​មាន ទោះ​អាក្រក់​ប៉ុណ្ណា ក៏​កុំ​កាត់​ចោល

តាម​ក្បួន​ហុងស៊ុយ បុគ្គល​ណា​ក៏​ដោយ មិន​ថា​បុរស​ឬ​ស្រ្តី ដែល​មាន​ប្រជ្រុយ​ ៥ ទីតាំង​នេះ គឺ​រមែង​មាន​ទ្រព្យសម្បត្តិ​ច្រើន រាយ​ដូច​ជា​វល្លិ​ត​កូន​ត​ទៅ​ច្រើន​ជំនាន់៖

៥) ប្រជ្រុយ​នៅ​ប្រហោង​កញ្ចឹង​ក

1

មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​តំបន់​ប្រហោង​កញ្ចឹង​ក ជា​ប្រជ្រុយ​កប់​លុយ​ទាំង​ដុំ មាន​លាភ​ចូល​ពេញ​មួយ​ជីវិត។ បើ​អ្នក​មាន​ប្រជ្រុយ​ត្រង់​តំបន់​នេះ សុំ​កុំ​លុប​វា​ចោល​ឲ្យ​សោះ ព្រោះ​វា​នឹង​អាច​នាំ​កេរ​ឈ្មោះ លាភ​សំណាង​ដល់​អាជីព​ការងារ ការ​រកស៊ី​របស់​អ្នក។

៤) ប្រជ្រុយ​នៅ​លើ​ខ្នង

បើ​អ្នក​មាន​ប្រជ្រុយ​ដុះ​នៅ​ទីតាំង​ខ្នង​ក្រោយ គឺ​អាច​បង្ហាញ​ថា អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​មាន​បន្ទុក​ក្នុង​ជីវិត។ មនុស្ស​នេះ​មាន​ទំនួល​ខុស​ត្រូវ ឧស្សាហ៍​ព្យាយាម​ខ្លាំង ឆាប់​រីក​ចម្រើន​ក្នុង​ជីវិត ដួល​ខ្លួន​ឯង​ក្រោក​ដោយ​ខ្លួន​ឯង។

ចំពោះ​រឿងរ៉ាវ​ស្នេហា មនុស្ស​នេះ​ឆាប់​ជួប​គូ​ពិត​ក្នុង​ជីវិត ហើយ​បើ​ក្នុង​អាជីព​ការងារ ការ​រកស៊ី គឺ​ឆាប់​រីក​ចម្រើន។ មនុស្ស​នេះ កាន់​តែ​ចេះ​ដឹង​គុណ​ឪពុកម្តាយ ទ្រព្យ​ចូល​កាន់​តែ​ហូរហៀរ។

៣) ប្រជ្រុយ​នៅ​ក្លៀក

Nốt Ruồi ở Nách

នៅ​តំបន់​ក្លៀក មិន​ងាយ​នរណា​មាន​ប្រជ្រុយ​ទេ តែ​បើ​អ្នក​ជា​បុគ្គល​ដែល​មាន​វា នោះ​គឺ​រាប់​បាន​ថា សំណាង​ខ្លាំង​ណាស់។ មនុស្ស​នេះ​សម្បូរ​លុយ​ចាយ​ពេញ​ដៃ បើ​និយាយ​ក្នុង​ពិភព​ជំនួញ គឺ​អាច​កើប​លុយ​ដូច​ទឹក​បាក់​ទំនប់។ ប្រសិន​ជា​មនុស្ស​ស្រី​វិញ គឺ​ហាម​កាត់​ចោល​ដាច់​ខាត ព្រោះ​សំណាង​នាង​ក្នុង​ជីវិត​ធំ​ប៉ុន​ភ្នំ។

២) ប្រជ្រុយ​ដុះ​លើ​ចិញ្ចើម

5

លើ​ចិញ្ចើម បើ​អ្នក​មាន​ប្រជ្រុយ​ដុះ​ចំ​ពី​លើ​តែ​ម្តង ក៏​កុំ​កាត់​ចោល​អី ព្រោះ​វា​ប្រៀប​ដូច​ជា​ប្រជ្រុយ​នាំ​មាស នាំ​ពេជ្រ​ចូល​ដល់​ម្ចាស់។

១) ប្រជ្រុយ​ដុះ​ខាង​ក្រោយ​កញ្ចឹង​កចំ​ក្រោយ​កញ្ចឹង​ក បើ​អ្នក​មាន​ប្រជ្រុយ​ដុះ​មក​ដែរ​នោះ តាម​ក្បួន អ្នក​នឹង​មាន​មនុស្ស​តាម​ជួយ​ជានិច្ច ហើយ​តែងតែ​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ក្បែរ​ខ្លួន មិន​ថា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បែប​ណា​ក្តី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក