ជាប់​គុក២៧​ឆ្នាំ​ដោយ​សារប្រឆាំងរបបប្រកាន់ពូជសាសន៍ស្បែកខ្មៅ ណែលសុន ម៉ង់ដេឡា (Nelson Mandela) ជានរណា?

ណែលសុន ម៉ង់ដេឡា ចាប់កំណើតក្នុងសហគមន៍ជនជាតិស្បែកខ្មៅត្រង់ស្តេ នៅថ្ងៃ ទី ១៨ ខែ កក្កដា ឆ្នាំ១៩១៨ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ គាត់គឺជាអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង ពី ឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៩។

ក្នុងជីវិតកុមារភាព ណែលសុន គ្រាន់តែជាក្មេងសាមញ្ញ ឃ្វាលគោ ធ្វើស្រែ ចម្ការផ្សេង​ៗ ប៉ុណ្ណោះ។ រហូតដល់ឪពុករបស់គាត់ស្លាប់ ដែលបានជំរុញអោយគាត់ធ្លាក់មកស្ថិតនៅ ក្រោមការឃុំគ្រងរបស់សាច់ញាតិដ៏មានឥទ្ធិពលម្នាក់នាសម័យកាលនោះ ពោល​គឺ​ប្រឹក្សាភិបាលស្តីទីនៃ ប្រជាជន ថេមប៊ូ

នៅពេលនោះគ្រួសាររបស់គាត់ទាំងអស់បានផ្លាស់ទៅទៅស្នាក់នៅភូមិ គូនូ ដែល រូមមានម្តាយ និងបងប្អូនស្រី២នាក់ទៀត​។  គាត់បានត្រូវគេព្យួរការសិក្សានៅសាកលវិទ្យាល័យ Fort Hare ក្រោយពីមានការចូលរួមក្នុងពហិការប្រឆាំងតវ៉ាមួយ។ ក្រោយការបណ្តេញចេញ គាត់សម្រេចចិត្ត ធ្វើដំណើរទៅកាន់ទីក្រុង ហ៊្សូណាណេស្បើក ដែលជាទីកន្លែងអោយលោកឈានជើងចូលនយោបាយ ជាលើកដំបូង ដោយសុំចូលជាសមាជិកនៃគណបក្សសមាជជាតិអាហ្វ្រិក នៅឆ្នាំ១៩៤២។

ដោយសារសតែសម័យកាលនោះ គាត់បានសង្កេតឃើញនូវភាពអមនុស្សធម៌នៃរបបប្រកាន់ពូជ សាសន៍ បានញុាំងអោយគាត់ដុះចេញនូវសេចក្តីក្លាហាន ការតាំងចិត្ត ដែលគាត់បានសម្រេចបាន ក្លាយ ជាជនល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ដោយសារតែផ្នត់គំនិតដើម្បីសេរីភាព និងការលុបបំបាត់ ការរើសអើងពូជសាសន៍ បានធ្វើអោយ ណែលសុន ក្លាយខ្លួនជាអ្នកដឹកនាំប្រទេសជាតិមួយ ដែលធ្លាប់ ជាប់ពន្ធនាគារយូរជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក ពោលគឺ រយៈពេល២៧ឆ្នាំឯណោះ។ ហើយគាត់ ក្រោយចេញពីពន្ធនាគារ ក៏បានក្លាយខ្លួនជាប្រធានាធិបតី របស់អាហ្រ្វិកខាងត្បូង ដែលកើតចេញពីការ បោះឆ្នោតជាសាកលលើកដំបូងក្នុងប្រវត្តិសាស្ត្រប្រទេសនេះផងដែរ។ ណែលសុន ទទួលអនិច្ចកម្ម នៅ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុងអាយុ ៩៥ឆ្នាំ។

២.ស្នាដៃ និងទស្សនៈទានរបស់ ណែលសុន ម៉ង់ដេឡា

តំាង​ពី​វ័យក្មេង រហូត​ដល់​ដង្ហើម​ជីវិត​ចុងក្រោយ លោក ណែលសុន ម៉ង់ដេឡា​ បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទំាង​អស់​ដើម្បី​ប្រទេស និង​ប្រជាជន​អាហ្រ្វិកខាងត្បូង ពិសេសបាន​រំដោះ​ប្រទេសជាតិ​អោយ​រួច​ផុត​ពី​របប​ប្រកាន់ពូជសាសន៍ និង​រើសអើង​ពី​សំណាក់​ជនជាតិស្បែកស។ ទាំងនេះគឺ​ជា​បុព្វហេតុ​មួយ​ដែល​បាន​ធ្វើ​អោយ​លោក ​ម៉ង់ដេឡា ​មាន​ឈ្មោះ​ល្បីល្បាញ​នៅ​ទូទំាង​ពិភពលោក។

ទីណាមានការជិះជាន់ សង្កត់សង្កិន ទីនោះតែងតែមានការតស៊ូរើបម្រះ   នេះ​ហើយ​ជា​សុភាសិត​ដែល​លោក ណែលសុន ម៉ង់ដេឡា ​បាន​យក​មក​អនុវត្តន៍​ក្នុង​ការ​រំដោះ​ប្រទេស​អាហ្រ្វិកខាងត្បូង​អោយរួច​ផុត​ពី​ការ​គ្រប់គ្រង​ដោយ​របប​អាប៉ាថេដ។ អាប៉ាថេដ គឺ​ជា​របប​មួយ​ដែល​ជនជាតិ​ស្បែកខ្មៅ​ម្ចាស់ស្រុក​មាន​ចំនួន​ច្រើន​ត្រូវ​បាន​ពួក​ជនជាតិ​ស្បែកស ដែលមាន​ចំនួន​តិច​ត្រួតត្រា។ នៅ​ក្រោម​របប​អាប៉ាថេដ ពួក ស្បែកខ្មៅ​បាន​ទទួល​រង​ការ​រើសអើង ជិះជាន់ ធ្វើបាប​តាម​គ្រប់រូបភាព​ពី​ពួកស្បែកស។ ក្រោមភ្នែក ច្រមុះ​របស់​ជនជាតិ​ស្បែកស ជនជាតិ​ស្បែកខ្មៅ គ្រាន់តែជា​មនុស្សល្ងង់ខ្លៅ គ្មានចំណេះដឹងតែប៉ុណ្ណោះ។

បើទោះបីជាស្ថិតនៅក្រោមការគ្រប់គ្រងបែបរើសអើងពូជសាសន៍យ៉ាងណាក្តី ម៉ង់ដេឡា នៅតែ ព្យាយាមពុះពារ ដើម្បីសេរីភាពនៃពួកស្បែកខ្មៅ និងជួយអាហ្វ្រិកខាងត្បូងអោយងើបផុតចេញពីការគ្រប់ គ្រងរបស់ពួកស្បែកស។ លើសពីនេះទៀតសោតទស្សនៈទានមួយដែលយើងមិនអាចមើលរំលងបាន នោះគឺ ការធ្វើនយោបាយដោយមិនមានគំនុំគំគួនសងសឹកនោះឡើយ។ ណែលសុន ម៉ង់ដេឡា ជា បុគ្គលនយោបាយមួយរូប ដែលដើរលើមាគ៌ាតស៊ូបែបអហិង្សា។ ជាសក្ខីភាពយើងអាចសង្កេតឃើញ ក្រោយជាប់ពន្ធនាគារសរុប២៧ឆ្នាំ ត្រូវបានគេបង្ខំអោយធ្វើការជាទម្ងន់ ក៏មានសម្ពាធផ្នែកនយោបាយពី ខាងក្រៅមកយ៉ាងណាក្តី ប៉ុន្តែនៅពេលដែលលោក ណែលសុន ម៉ង់ដេឡា បានចេញពីពន្ធនាគារ លោក មិនបានចងគំនុំចំពោះបុគ្គលណាមួយឡើយ។ ផ្ទុយទៅវិញ លោកមានតែគំនិតផ្សះផ្សាជាមួយនឹងបុគ្គល ដែលធ្លាប់ធ្វើទុក្ខបុកម្នេញលោកទៅវិញ។

តាមរយៈការមើលឃើញពីអន្តរជាតិ នូវនយោបាយផ្សះផ្សាដែលកើតចេញពីទឹកចិត្តដ៏ប្រពៃរបស់ ណែលសុន ម៉ង់ដេឡា បាននាំអោយលោកទទួលបានពានរង្វាន់ណូបែលសន្តិភាពពិភពលោក ក្នុងឆ្នាំ ១៩៩៣។ ក្រោយទទួលបានពានរង្វាន់មួយនេះ លោកបានថ្លែងប្រាប់ថា ពាននេះមានតម្លៃមិនមែន សម្រាប់លោកឡើយ ប៉ុន្តែសម្រាប់ប្រជាជនទូទាំងពិភពលោកទាំងអស់ កុំអោយមានការរើសអើងពូជ សាសន៍ទៀត។ រយៈពេលជាងមួយឆ្នាំក្រោយមក ពីការទទួលបានពានរង្វាន់ខាងលើ ទីបំផុត ម៉ងដេឡា ទទួលបានតំណែងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង ស្បែកខ្មៅដំបូងគេ ក្នុងព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ ជាតិជាលើកដំបូងនោះ។ ក្នុងថ្ងៃឡើងថ្លែងសុន្ទរកថា លោកបានអញ្ជើញ និងបានចាប់ដៃអតីតប្រធានា ធិបតីស្បែកស ដើម្បីបង្ហាញពីភាពឳនទោស និងការផ្សះផ្សាជាតិឈរលើស្មារតីរួបរួមជាតិតែមួយ។ ក្នុង នាមជាប្រធានាធិបតីដែលឈរលើគោលការណ៍ផ្សះផ្សាជាតិ ទីបំផុតលោកបានយល់ព្រមបង្កើតរដ្ឋា ភិបាលរួមជាមួយលោក Frederik de Klerk  ដែលធ្លាប់ជាសត្រូវរបស់លោក និងជាអតីតប្រធានាធិបតី ស្បែកស អោយមកកាន់តំណែងជាអនុប្រធានាធិបតី។

ក្នុងជីវិតរបស់ ណែលសុន ម៉ង់ដេឡា ពុំដែលបានរារែកក្នុងការបូជាខ្លួនសម្រាប់លទ្ធិប្រជាធិប តេយ្យ សមភាព សេរីភាព និងចំណេះដឹងជាសាកលនោះឡើយ។ មិនត្រឹមតែផលប្រយោជន៍ក្នុងប្រ ទេសរបស់ខ្លួន ណែលសុន ម៉ង់ដេឡា ក៏បានចូលរួមយ៉ាងសកម្មក្នុងការចរចារស្វែងរកសន្តិភាពនៅ សាធារណរដ្ឋកុងហ្គោ ប៊ុយរុននី និងបណ្តាប្រទេសនៅតំបន់អាហ្វ្រិកផ្សេងៗ ព្រមទាំងចូលរួមសកម្មភាព សប្បុរធម៌ស្វែងរកសន្តិភាព នៅផ្នែកផ្សេងៗជុំវិញពិភពលោក ដូចជាតំបន់មជ្ឈឹមបូពា៌...ជាដើម៕