លក្ខណៈទាំង៣យ៉ាងនេះហើយ ដែលលុបបំបាត់លាភសំណាង​របស់ជីវិតមនុស្សស្រី

ស្ត្រីដែលមានលក្ខណៈសម្គាល់ទាំង៣ខាងក្រោមនេះ ចាំបាច់ត្រូវរកវិធីដើម្បីបន្សាបចោល បើមិនដូច្នេះទេ ទោះមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏មិនអាចស្រោចស្រង់ខ្សែជីវិតបានដែរ ច្បាស់ជាមានបញ្ហាក្នុងរឿងស្នេហា គ្រួសារបែកបាក់។ លើសពីនេះ មនុស្សស្រីដែលមានលក្ខណៈទាំងនេះ ជីវិតមានតែទុក្ខលំបាក លិចអណ្ដែត ខ្វះមុខខ្វះក្រោយ។

១. ខ្ទង់ច្រមុះខ្ពស់ ស្លាបច្រមុះស្ដើង

Noses_Hooked Nose 002

ក្នុងវិស័យវិទូ មនុស្សស្រីមនុស្សដែលមានច្រមុះខ្ពស់ត្រង់ និងស្លាបច្រមុះរីកធំទូលាយ ជាធម្មតាមានជីវិតដែលពេញលេញលេញល្អណាស់។ តែផ្ទុយមកវិញ ចំពោះស្ត្រីដែលមានស្លាបច្រមុះស្តើង ខ្ទង់ច្រមុះខ្ពស់ ច្រើនតែមានខ្សែបន្ទាត់ស្នេហាកោង តែងតែធ្លាក់ចូលក្នុងបញ្ហា។

ជាពិសេសនៅក្នុងរឿងស្នេហា និងអាពាហ៍ពិពាហ៍ នារីប្រភេទនេះច្រើនតែចូលចិត្តឈរនៅលើភ្នំនេះហើយមើលទៅលើភ្នំនោះ។ ពួកគេមិនចូលចិត្តនៅជាមួយបុរសណាម្នាក់យូរទេ។ ដូច្នេះនៅចុងបញ្ចប់នៃជីវិតពួកគេ ច្រើនតែនៅម្នាក់ឯង។

២. បបូរមាត់ខាងក្រោមក្រាស់ពេក

515f455e7489910f2bef849c64

ហោរាសាស្រ្តនិយាយថា ស្ត្រីដែលមានបបូរមាត់ខាងក្រោមដែលមានទំហំធំ ឬក្រាស់ខ្លាំងពេកធំ ច្រើនតែមិនមានរឿងសប្បាយចិត្តក្នុងជីវិតអាពាហ៍ពិពាហ៍ឡើយ មិនយូរមិនឆាប់ពួកគេនឹងបាក់បែកនៅកណ្តាលផ្លូវ ហើយត្រូវរស់នៅឯកកោដល់ចាស់។

នៅក្នុងបុគ្គលិកលក្ខណៈនេះ ក៏ជាចរិតលក្ខណៈរបស់មនុស្សស្រីដែលមានជីវិតសេរី ដែលមិនចូលចិត្តចងភ្ជាប់ជាមួយនឹងដៃគូជិវិតយូរអង្វែងដែរ។ នាងជាមនុស្សផ្សងព្រេង ចូលចិត្តយកឈ្នះបុរសដោយខ្លួននាងផ្ទាល់ ហើយបុគ្គលិកលក្ខណៈរបស់នាងក៏រឹងចចេសខ្លាំងណាស់ដែរ។ ពួកគេក៏ជាប្រភេទនារីដែលមិនចូលចិត្តពឹងពាក់ ឬភ្ជាប់ខ្លួនជាមួយនរណាម្នាក់ជាយូរមកហើយ ដូច្នេះវាពិបាកក្នុងការមានទំនាក់ទំនងដែលចង់បានជាមុន។

៣. ចិញ្ចើមក្រាស់ដូចចិញ្ចើមមនុស្សប្រុស

Eyebrow Threading River

នៅក្នុងនរវិទ្យានេះ គឺជាចរិតលក្ខណៈរបស់ស្ត្រីដែលមានចរិតរឹងមាំ ងាយប៉ះទង្គិចគ្នាជាមួយដៃគូ ខ្វះភាពទន់ភ្លន់ និងមិនចេះឱនលំទោននោះឡើយ ដូច្នេះ លក្ខណៈរបស់ពួកនាងបែបនេះហើយ ដែលមិនទាក់ទាញដល់បុរសតាល់តែសោះ។

នៅក្នុងបុគ្គលិកលក្ខណៈ និងអាកប្បកិរិយាបុគ្គលនេះ មិនមានជំនាញទេ គូស្វាមីភរិយាងាយនឹងតានតឹងជម្លោះកើតឡើង ហើយបែកគ្នាយ៉ាងងាយស្រួល។ ចរិតស្ត្រីភាគច្រើនជាមនុស្សរឹងរូស អភិរក្ស មិនចេះយោគយល់ដល់អ្នកណាឡើយ។ ដូច្នេះជីវិតរបស់ពួកគេងាយនឹងធ្លាក់ក្នុងភាពឯការហូតដល់ចាស់ស្លាប់៕

(*) ព័ត៌មាននៅក្នុងអត្ថបទគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Phunutoday/Knongsrok