សមាធិចិត្តឲ្យស្ងប់ហើយរើសសន្លឹកបៀចក្រវាឡមួយដែលអ្នកចាប់អារម្មណ៍បំផុត សឹមចូលអានការទស្សន៍ទាយពិត

តើថ្ងៃនេះសន្លឹកបៀចក្រវាឡចង់ប្រាប់អ្នកពីអ្វី?

Picsart_22 03 13_12 58 16 589

របៀបលេង

២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

សូមឲ្យអ្នកជួបតែសំណាងល្អ

សន្លឹកបៀទី 1

ចក្រវាឡកំពុងចង់ប្រាប់ថា ពេលនេះអ្នកមានទាំងទ្រព្យសម្បត្តិខាងក្នុង និងខាងក្រៅ ។ មានន័យថា អ្នកមានចំណេះដឹង សមស្របដើម្បីចែកចាយដល់មនុស្សនៅជុំវិញអ្នក ហើយអ្នកនឹងមានអារម្មណ៍អស្ចារ្យ បើទោះបីជានៅក្នុងខែបន្ទាប់នឹងមានអារម្មណ៍នៃការគៀបសង្កត់ក៏ដោយ ។ តែមើលទៅអ្នកហាក់នៅតែមិនពេញចិត្តនឹងការងារសព្វថ្ងៃទេ ដូច្នេះចក្រវាឡចង់ប្រាប់ថា សូមកុំព្យាយាមកែប្រែខ្លួនឯងឲ្យដូចអ្នកដទៃអី សូមរស់នៅជាមួយបច្ចុប្បន្នឲ្យបានល្អបំផុត កុំគិតខ្វល់ខ្វាយពីអតីតកាល ឬអនាគតខ្លាំងពេក ។

សន្លឹកបៀទី 2

ចក្រវាឡទទួលស្គាល់ថា ផ្លូវជីវិតរបស់អ្នកមានបញ្ហាប្រឈមរហូតមក ហើយអ្នកក៏យល់ពីជីវិតច្រើនដែរ ការលំបាកបាននាំឲ្យអ្នកយល់ពីការលះបង់ យល់ដឹងពីភាពខន្ដីនៅក្នុងចិត្ត ហើយអ្នកតែងតែធ្វើអំពើល្អ ដោយមិនរំពឹងថានឹងមានរង្វាន់តមស្នងវិញឡើយ ។ ម្ល៉ោះហើយជីវិតរបស់អ្នកនឹងរុងរឿងនៅថ្ងៃអនាគត អ្នកក៏ជាមនុស្សដែលមានសំណាងរឿងលុយកាក់ដែរ ។

សន្លឹកបៀទី 3

ចក្រវាឡចង់ប្រាប់អ្នកថា អ្នកគួរតែដាក់ចិត្តទទួលស្គាល់ហេតុការណ៍អតីតកាល ឬសូម្បីតែមនុស្សនៅជុំវិញខ្លួន ថាគេជាមនុស្សបែបនោះ ហើយអភ័យទោសឲ្យគេ អ្នកត្រូវចាំថានៅលើលោកនេះគ្មានអ្វីល្អឥតខ្ចោះទេ។ ប្រសិនបើអ្នកទទួលយករឿងទាំងនេះបាន អ្នកនឹងមានសុខភាពផ្លូវចិត្តល្អប្រសើរ ហើយបៀនៃចក្រវាឡចង់និយាយថា អ្នកជាមនុស្សមានការស្រមើស្រមៃធំ អ្នកក៏ខិតខំពុះពារឲ្យដល់គោលដៅនោះដែរ ម្ល៉ោះហើយបើអ្នកអាចរក្សាចិត្តខន្តីបាន អ្នកនឹងទទួលបានជោគជ័យនៅក្នុងជីវិតមួយនេះ ៕

ប្រភព៖ Knongsrok