ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាលគឺជាកម្មវិធីដំបូង នៅកម្ពុជា

ក្រសួងព័ត៌មាន បានកំណត់កាលបរិច្ឆេទនៃកម្មវិធីប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដែលគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ​ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ខៀវ កញារីទ្ធ ផ្ទាល់គឺជំរុញឱ្យបង្កើតកម្មវិធី​ពាន​រង្វាន់លើកទឹកចិត្តចំពោះ​​អ្នកសារព័ត៌មាន៥សម័យកាល ដោយគិតចាប់ពីទសវត្សរ៍ឆ្នាំ ១៩​៧០ ដល់​២០១០ ដើម្បីចូលរួម​លើក​កម្ពស់វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា កម្មវិធីនេះដែរនឹងមានការចូលរួមពីគ្រប់បណ្តាសារព័ត៌មានធំៗ នឹង ធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

កម្មវិធី​ពាន​រង្វាន់លើកទឹកចិត្តចំពោះ​​អ្នកសារព័ត៌មាន៥សម័យកាលនេះ ត្រូវបានបង្កើតឡើង​ក្នុង​គោល​បំណងសំខាន់៣ធំៗគឺ៖

ទី១. ចូលរួមអភិវឌ្ឍ និងលើកស្ទួយអ្នកកាសែត  ស្ថាប័នសារព័ត៌មាន និងវិស័យសារព័ត៌មានឱ្យបន្តលើ     ចក្ខុ​វិស័យដ៏រឹងមាំ និងរួមចំណែក ដើម្បីវឌ្ឍនភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា

ទី២. ជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយសាធារណៈទាំងអស់ធ្វើការពង្រឹង និងផ្សព្វផ្សាយ ដោយតម្រង់គុណ​តម្លៃនៃ​ទស្សនៈ ដ៏ត្រឹមត្រូវ ក្នុងសង្គមជាតិកម្ពុជា

ទី៣. លើកទឹកចិត្តដល់បុគ្គល ក៏ដូចជាស្ថាប័នសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ធ្វើការលះបង់ និងជាគំរូដ៏ល្អដល់សង្គម នៅក្នុងការងារវិជ្ជាជីវៈវិស័យសារព័ត៌មាននេះ។

Screen Shot 2022 03 14 At 10.25.28 AM

ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាននាពេលកន្លងមកនេះ កម្មវិធីពាន​រង្វាន់លើ​ក​ទឹកចិត្ត​ចំពោះ​​អ្នកសារព័ត៌មាន៥សម័យកាល បានចាប់ផ្តើមឡើងវិញបន្ទាប់ពី បានពន្យាពេលដំណើរការអស់រយៈ​ពេល​១​ឆ្នាំ​កន្លង​មក​ហើយ។

ក្រសួងព័ត៌មានបានសម្រេចជ្រើសរើសសមាសភាពគណៈកម្មាការចំនួន៧ នាក់ មកពីស្ថាបន័សារព័ត៌មានផ្សេងៗគ្នា ដើម្បីចងក្រង​រៀប​ចំកម្មវិធីនេះឱ្យមានដំណើរការទៅមុខ តាមដំណាក់​កាល​​នីមួយៗ។

Screen Shot 2022 03 14 At 10.25.36 AM

មិនតែប៉ុណ្ណោះគណៈកម្មាការទាំង៧រូប មានតួនាទី​ក្នុងការមូលមតិឯកភាពគ្នាដើម្បីស្រាវជ្រាវរក ​បេក្ខ​ជន ​ដែលជាអ្នកសារ​ព័ត៌​មានសំខាន់ៗ ប្រកបដោយស្នាដៃ ប្រចាំ​ទសវត្សរ៍ ​១៩៧០ ១៩៨០ ១៩៩០ ឆ្នាំ២០០០ និងឆ្នាំ​២០​១០ ដើម្បីលើកទឹកចិត្ត និង ប្រគល់ពានរង្វាន់ផងដែរ។​ លើសពីនេះទៅទៀតគណៈកម្មការទាំង៧រូបក៏មានតួនាទីពិភាក្សាស្វែង​រកមតិស្ថាបនាស្តីអំពីកម្មវិធីពានរង្វាន់នេះ ជាពិសេសចូលរួម​ផ្សព្វផ្សាយអំពីកម្មវិធីឱ្យកាន់តែល្បីខ្ចរខ្ចាយ ដល់សាធារណជន និងក្រុមអ្នកសារព័ត៌មាន។

Screen Shot 2022 03 14 At 10.25.44 AM

មិនតែប៉ុណ្ណោះគណៈកម្មាការទាំង៧រូប មានតួនាទី​ក្នុងការមូលមតិឯកភាពគ្នាដើម្បីស្រាវជ្រាវរក ​បេក្ខ​ជន ​ដែលជាអ្នកសារ​ព័ត៌​មានសំខាន់ៗ ប្រកបដោយស្នាដៃ ប្រចាំ​ទសវត្សរ៍ ​១៩៧០ ១៩៨០ ១៩៩០ ឆ្នាំ២០០០ និងឆ្នាំ​២០​១០ ដើម្បីលើកទឹកចិត្ត និង ប្រគល់ពានរង្វាន់ផងដែរ។​ លើសពីនេះទៅទៀតគណៈកម្មការទាំង៧រូបក៏មានតួនាទីពិភាក្សាស្វែង​រកមតិស្ថាបនាស្តីអំពីកម្មវិធីពានរង្វាន់នេះ ជាពិសេសចូលរួម​ផ្សព្វផ្សាយអំពីកម្មវិធីឱ្យកាន់តែល្បីខ្ចរខ្ចាយ ដល់សាធារណជន និងក្រុមអ្នកសារព័ត៌មាន។

Screen Shot 2022 03 14 At 10.25.53 AM

អំពីគណៈកម្មការរៀបចំ និងដៃគូឧបត្ថម្ភ

 គណៈកម្មការវាយតម្លៃស្តីពី “ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ រហូលដល់ឆ្នាំ២០១០” ត្រូវបានជ្រើសតាំងដោយ ក្រសួងព័ត៌មាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២។ គណៈកម្មការ និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ ក៏ដូចជាគោលការណ៍ លក្ខខណ្ឌ និងផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែកលើគុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមក។

ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល” ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងឧបត្ថម្ភធំដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុបម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអាកាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក  ហើយក៏បានចូលរួមសហការឧបត្ថម្ភដោយមូលនិធីព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លើសពីនេះ ក៏មានការចូលរួមចំនែកក្នុងការឧបត្ថម្ភកម្មវិធីនេះអោយដំណើរការឡើងដោយក្រុមហ៊ុន GoodToGo ដឹកជញ្ជូនអាហារOnline, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone, ហើយនឹងក្រុមហ៊ុនមូលបត្រ ខេមបូឌា ស៊ីឃ្យូរីធី ផងដែរ។

Screen Shot 2022 03 14 At 10.26.02 AM