រឹងប៉ឹងច្រើនឯកោ! តោះមកសាកតេស្តមើលអ្នកជាមនុស្សរឹងប៉ឹងដែលឯកោប៉ុណ្ណា ដោយរើសរ៉ូបមួយដែលអ្នកនឹងស្លៀកទៅកម្មវិធីពេលល្ងាច

សួស្តីប្រិយមិត្តប្រុសស្រីនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងមានហ្គេមទាយគួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ដោយយោងតាមគោលការណ៍ចិត្តវិទ្យា ងាយស្រួលតេស្តប៉ុន្តែអាចទស្សន៍ទាយបានត្រឹមត្រូវណាស់ ។

សាកព្យាយាមជ្រើសរើសឈុតរ៉ូបកម្មវិធីមួយដែលអ្នករើសស្លៀកទៅចូលរួមកម្មវិធីពេលល្ងា បន្ទាប់មកសូមមើលថាអ្នកជាមនុស្សបែបណា? តើមិត្តប្រុសប្រភេទណាដែលអ្នកស័ក្តិសមនឹងអ្នក?

រ៉ូបទី 1

Picsart_22 03 15_22 05 10 056

អ្នកជាមនុស្សទន់ភ្លន់ ច្រើនតែប្រើខួរក្បាលគិតតែពីរឿងសេចក្តីសុខគ្រួសារខ្លួនឯង មិនចូលខ្វល់នឹងរឿងអ្នកដទៃទេ នរណារកអីបានជារឿងរបស់គេ អ្នករកអីបានជារឿងរបស់អ្នក ព្រោះអ្នកជឿថាមនុស្សកើតមកមានសំណាងផ្សេងៗគ្នា ។

ត្បិតមើលពីសំបកក្រៅអ្នកដូចជាមិនសូវចេះមាត់កច្រើន ធ្វើឲ្យមនុស្សគ្រប់គ្នាគិតថាអ្នកជាមនុស្សទន់ជ្រាយ តែតាមពិតអ្នកជាមនុស្សស្វាហាប់ជាងការគិតទៅទៀត អ្នកមិនងាយចុះចាញ់ទេ តែពេលខ្លះក្នុងជម្រៅចិត្តអ្នកក៏មានភាពឯកោ ហេលហាលខ្វះទីពឹងដែរ បើមានមនុស្សម្នាក់ដែលអ្នកអាចផ្អែកស្មារបានមិនដឹងជាល្អយ៉ាងណាទេ ។

ដៃគូដ៏ស័ក្តិសម៖ គាត់ត្រូវតែជាអ្នកដែលចេះយល់ចិត្តគ្នាទៅវិញទៅមក ​ហើយគួរតែជា​មនុស្ស​ចេះ​ដឹង​ និង​មាន​ហេតុផល ។

រ៉ូបទី 2

Picsart_22 03 15_22 05 45 545

អ្នកជាមនុស្សរួសរាយរាក់ទាក់ ពូកែរាប់ញាតិ និងចេះយល់ចិត្តអ្នកដទៃ នរណាក៏ដោយឲ្យតែបាននៅក្បែរអ្នកដឹងតែមានអារម្មណ៍កក់ក្តៅ ។

បើមើលពីសំបកក្រៅអ្នកដូចជារឹងប៉ឹងទឹកមុខមាត់ញញឹមញញែម តែគ្រប់គ្នាមិនដឹងទេថា អ្នកក៏ចេះកើតទុក្ខដែរ គ្រាន់តែអ្នកជាមនុស្សពូកែលាក់អារម្មណ៍ ហើយត្បិតតែមានមនុស្សជាច្រើនស្រឡាញ់ចូលចិត្តអ្នកមែន តែពេលខ្លះអ្នកបែរជាមានអារម្មណ៍ឯកោ បែរជាមានអារម្មណ៍ខ្វះអ្នកយល់ចិត្តទៅវិញ ។

ដៃគូដ៏ស័ក្តិសម៖ ត្រូវតែជាមនុស្សស្មោះមួយនិងមួយ ពូកែយកចិត្តនឹងចេះផ្អែមល្ហែម ទើបមិនធ្វើឲ្យអ្នកមានអារម្មណ៍ឯកោ ។

រ៉ូបទី 3

Picsart_22 03 15_22 06 26 829

អ្នកជាមនុស្សមានពិភពផ្ទាល់ខ្លួនខ្ពស់ ចូលចិត្តលាក់ខ្លួនមិនសូវចេះមាត់កទេ ថែមជា​មនុស្ស​ចូលចិត្តធ្វើ​អ្វី​តាម​តែចិត្តខ្លួនឯង តែក៏ចេះស្តាប់ហេតុផលអ្នកដទៃដែរ ។

ចំណុចពិសេសរបស់អ្នកគឺចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃ តែឧស្សាហ៍ជួបមិត្តលួចចាក់ពីក្រោយខ្នងណាស់ ធ្វើបុណ្យជាមួយនរណាមិនដែលបានបុណ្យមកវិញទេច្រើនតែបានទោស ម្ល៉ោះហើយវាធ្វើឲ្យអ្នកឆ្អែតចិត្តសឹងតែលែងចង់ជួបនរណាទៅហើយ ។

ដៃគូ​ដ៏​ស័ក្តិសម​៖ គេ​ត្រូវ​តែ​ជាមនុស្សចិត្តត្រជាក់ មិនឆេវឆាវ ចេះអត់ធ្មត់ និង​ចេះអត់ឱន ព្រោះអ្នកជាមនុស្សពិបាកយល់ចិត្ត ម្តងល្អម្តងអាក្រក់មិនចេះអត់ធ្មត់ ថែមទាំងមិនងាយទុកចិត្ដអ្នកដទៃទៀតផង ។

រ៉ូបទី 4

Picsart_22 03 15_22 06 59 985

អ្នកជាមនុស្សសកម្មណាស់ ធ្វើអ្វីមួយតែងតែរំពឹងលទ្ធផលចេញមកល្អឥតខ្ចោះ ថែមមានរបៀបវិន័យច្រើនណាស់ ព្រោះអ្នកជាមនុស្សយកចិត្តទុកដាក់គ្រប់ផ្នែកទាំងអស់ មិនថារឿងការងារឬស្នេហាទេត្រូវតែល្អឥតខ្ចោះ តែចំណុចពិសេសម្យ៉ាងអ្នកមិនចេះរាប់អាននរណាដោយសារតែលុយទេ អ្នក​រាប់អានពិតលើចិត្តគំនិត ។

ត្បិតសំបកក្រៅអ្នកមើលទៅរឹងប៉ឹង រឹងរូសមែន តែធាតុពិតអ្នកក៏ចេះហត់នឿយ និងទន់ភ្លន់ដូចគេឯងដែរ គ្រាន់តែអ្នកត្រូវតែធ្វើខ្លួនរឹងប៉ឹង ព្រោះអ្នកខ្លាចថាអ្នកផ្សេងនឹងមាក់ងាយបើអ្នកពឹងផ្អែកលើគេ ហើយអ្នកត្រូវតែជាបង្គោលសម្រាប់គ្រួសារទៀតផង ។

ដៃគូដ៏ស័ក្តិសម៖ គេត្រូវតែជាមនុស្សចេះអភិវឌ្ឍខ្លួនឯង មិនចាំបាច់មានលុយហូរហៀរទេ ឲ្យតែគេជាមនុស្សល្អ និងចេះតស៊ូអត់ធ្មត់គឺគ្រប់គ្រាន់ហើយ ។

រ៉ូបទី 5

Picsart_22 03 16_10 18 09 329

អ្នកជាមនុស្សឆ្លាតវៃ គិតរហ័សធ្វើរហ័ស ធ្វើអ្វីមួយតែងតែមានការតាំងចិត្ត និងមានការទទួលខុសត្រូវខ្ពស់ តែមិនចូលចិត្តអួតអាងឡើយ ។

បើនៅជុំហ្វូងមិត្តភ័ក្តអ្នក​មាន​ទំនោរ​ស្ងប់ស្ងាត់ មិនចូលចិត្តនិយាយច្រើនផ្តេសផ្តាសទេ អ្នកក្រៅមិនដឹងគិតថាអ្នកឫកចូលក្បែរមិនបាន តែតាមពិតអ្នកមែនជាមនុស្សបែបនោះទេ ចិត្តអ្នកទូលាយណាស់ ជាមនុស្សគិតល្អធ្វើល្អ ឃើញអាក្រក់ថាអាក្រក់ឃើញល្អថាល្អ មិនចេះបត់បែនវៀចវេរអែបអបឲ្យរួចពីមាត់ទេ ។

ដៃគូដ៏ស័ក្តិសម៖ គេត្រូវតែជាមនុស្សដែលធ្វើឲ្យអ្នកនៅក្បែរហើយសប្បាយចិត្ត និងមានសុវត្ថិភាព អ្នកសុបិនចង់ជួបស្នេហាពិត និងរ៉ូមែនទិក អ្នកមិនចូលចិត្តមនុស្សណាដែលសោះកក្រោះ ឬសោះអង្គើយទេ ។

ប្រភព៖ Knongsrok