ស៊ែឲ្យមេផ្ទះដឹងផង! គំនិតឆ្លាតវៃ ៥ យ៉ាង ក្នុងការកែច្នៃវត្ថុចាស់ៗដាក់ដាំគ្រឿងទេស និងបង្កើនសម្រស់ផ្ទះបាយកាន់តែទាក់ទាញ

ប្រសិនបើអ្នកចូលចិត្តបន្ថែមគ្រឿងទេសដើម្បីធ្វើឱ្យក្នុងចានរបស់អ្នកកាន់តែទាក់ទាញ និងគួរឲ្យចង់ទទួលទាន ហេតុអ្វីមិនសាកល្បងដាំវាឱ្យត្រឹមត្រូវនៅក្នុងផ្ទះបាយរបស់អ្នក? ថ្ងៃនេះ "ក្នុងស្រុក" សូម​ណែនាំ​វិធី​សាមញ្ញ​និង​គួរ​ឱ្យ​ចាប់​អារម្មណ៍មួយចំនួន​ក្នុង​ការ​ដាំ​គ្រឿងទេសដូច​ខាង​ក្រោម​!

១. ដាំក្នុងប្រអប់តាមបង្អួច៖ ផ្ទះបាយភាគច្រើនមានទីតាំងនៅជិតបង្អួចដែលមានពន្លឺថ្ងៃនិងខ្យល់ចាំងចូលបាន ដូចនេះ ការតុបតែងដាក់ដាំគ្រឿងទេសតាមបង្អួចផ្ទះបាយឲ្យបានត្រឹមត្រូវ ពិតជាមានសារសំខាន់ណាស់។ មិនតែប៉ុណ្ណោះ ការដាំទាំងអស់នេះ មិនត្រឹមតែទទួលបានគ្រឿងទេសសម្រាប់អាហារប៉ុណ្ណោះទេ ថែមទាំងបានតុបតែងផ្ទះឱ្យកាន់តែស្រស់ស្អាតទៀតផង។

២. ដាំក្នុងដបឬកែវ៖ ដបឬកែវដែលប្រើរួចសូមកុំបោះចោល ព្រោះវាមានសារសំខាន់ និងមានប្រយោជន៍ខ្លាំងណាស់ ក្នុងការកែច្នៃដាំរុក្ខជាតិចាំបាច់ ក៏ដូចជាឱសថតូចៗជាច្រើន ដោយអ្នកគ្រាន់តែដាក់ក្នុងដី ក្រួស បន្ទាប់មកសាបព្រួសគ្រាប់ពូជ រង់ចាំរហូតលូតលាស់ជាការស្រេច។

៣. ដាំក្នុងប្រអប់ការ៉េមប្លាស្ទិក៖ វាមានលក្ខណៈស្រដៀង​នឹង​​កែវ​ដែរ ហេតុនេះកុំ​ព្រងើយ​កន្តើយ​នឹង​ការ​កែច្នៃ​បន្ទាប់​ពី​ញ៉ាំ​រួច។ ថ្វីត្បិតតែប្រអប់ប្លាស្ទិចមានរូបរាងសាមញ្ញមែន ប៉ុន្តែវាអាចបង្កើតជាសួនខ្នាតតូចដ៏គួរឱ្យស្រឡាញ់ដើម្បីបង្កើភាពទាក់ទាញក្នុងផ្ទះបាន។

៤. ដាំក្នុងពែងទឹក៖ ពែងទឹកចាស់ តែងតែត្រូវបានគេរចនានិងលំនាំដ៏ស្រស់ស្អាតជាច្រើន។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ឱ្យសួនគ្រឿងទេសខ្នាតតូចរបស់អ្នកគួរឱ្យចាប់អារម្មណ៍ អ្នកគួរតែជ្រើសរើសវត្ថុទាំងនេះ ដើម្បីបង្កើតភាពប្លែកពីគេ ដោយគ្រាន់តែប្រើជាឈុតពែងទាំងមូល ឬលំនាំឆ្លាស់គ្នាសម្រាប់ភាពសម្បូរបែបបន្ថែម។

៥. ធុងទឹកធំទូលាយ៖ ធុងទឹកដែលមានមាត់ធំទូលាយក៏អាចដាំឱសថជាច្រើនប្រភេទក្នុងពេលតែមួយបានដែរ។ ធុងទឹកមានចំណុចទាញដ៏រឹងមាំដែលធ្វើឱ្យវាងាយស្រួលក្នុងការផ្លាស់ទីទៅជុំវិញនៅក្នុងសួនតូចមួយរបស់អ្នក។ លើសពីនេះ អ្នក​អាច​លាប​ពណ៌​វា​ឱ្យ​លេចធ្លោ ឬ​ទុក​វា​ឱ្យ​ដូច​ជា​​រូបរាង​បែប​អតីតកាលក៏បាន៕

ប្រភព៖ បរទេស