តោះ! មកសាកល្បងធ្វើតេស្តមើល តើអ្នកជាមនុស្សចិត្តខ្លាំងកម្រិតណា ជាមនុស្សមាត់ផ្សេង ចិត្តផ្សឹងឬអត់?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលចរិតពិត តាមរយៈការជ្រើសរើសគ្រែគេងមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

គ្រែទី 1

Kkd14 1

អ្នកជាមនុស្សចិត្តត្រជាក់ និងមានហេតុផលណាស់ តែទន្ទឹមនឹងនោះអ្នកក៏រឹងរូសខ្លាំងមិនធម្មតាដែរ ការងារអ្វីក៏ដោយឲ្យតែអ្នកមិនចូលចិត្តហើយ ទោះនរណាមកបង្ខំក៏អ្នកមិនធ្វើដែរ តែបើត្រូវចិត្តមិនបាច់បង្ខំទេ ។ អ្នកជាមនុស្សស្រឡាញ់សេរីភាព មានភាពជាមនុស្សម៉ាត់ណាម៉ាតហ្នឹងមិនខ្វល់ពីមាត់អ្នកដទៃ នរណារកអ្វីបានជារឿងរបស់គេ អ្នករកអ្វីបានជារឿងរបស់អ្នក សំខាន់ហូបបាយផ្ទះខ្លួនឯង មិនទៅរំខាននរណា ម្ល៉ោះហើយកុំចង់មកជាន់ឈ្លីអ្នកមិនបានឡើយ ។

គ្រែទី 2

Kkd14 2

មើលពីសំបកក្រៅអ្នកដទៃអាចគិតថា អ្នកជាមនុស្សឬកក្រអឺតក្រទម និងមានអាថ៌កំបាំង តែអ្នកដឹងបានដឹងថាអ្នកជាមនុស្សចិត្តបុណ្យកំរិតណា ។ អ្នកជាមនុស្សចូលចិត្តធ្វើបុណ្យតែមិនចូលចិត្តសម្ញែង ឬសម្តែងឲ្យគេឯងឃើញឡើយ សំខាន់ខ្លួនអ្នកដឹងច្បាស់ពីអ្វីដែលខ្លួនឯងធ្វើ ។ មួយផ្នែកទៀតអ្នកក៏ជាមនុស្សផ្តាច់ការម៉ាត់ណាម៉ាតហ្នឹងដែរ ជាមនុស្សសម្តីអាក្រក់ត្រង់ៗ អាក្រក់ថាអាក្រក់ ល្អថាល្អ មិនចេះបញ្ចោរបញ្ចេញដើម្បីផលប្រយោជន៍ទេ ហេតុផលនេះហើយទើបធ្វើឲ្យពួកមនុស្សដែលស៊ីជោរមិនសូវជាចូលចិត្តអ្នក ។

គ្រែទី 3

Kkd14 3

អ្នកជាមនុស្សពូកែអៀនខ្មាស់ណាស់ ភាគច្រើនមិនសូវជាហ៊ានចេញមុខឲ្យលេចធ្លោជាងគេជាងឯងនៅក្នុងហ្វូងមិត្តភ័ក្តប៉ុន្មានទេ ហេតុដែលធ្វើឲ្យអ្នកជាមនុស្សបែបនេះ អាចមកពីសង្គមសគ្រួសារឬសង្គមជុំវិញខ្លួនហួងហែង ស្រឡាញ់អ្នកខ្លាំងពេក ទើបធ្វើឲ្យអ្នកធ្វើអ្វីមួយខ្លាចខុសច្បាប់ទម្លាប់ និយាយឲ្យស្រួលស្តាប់ទៅអ្នករស់នៅក្នុងជីវិតដែលត្រូវគេរៀបចំ ក្រាលព្រំឲ្យរួចជាស្រេចហើយ សំខាន់ដើរឲ្យតែត្រូវផ្លូវអ្នកនឹងរស់នៅយ៉ាងមានសេចក្ដីសុខជាក់ជាមិនខាន ។

គ្រែទី 4

Kkd14 4

អ្នកជាមនុស្សម្នាក់ដែលមានចរិតស្ងប់ស្ងៀម ស្ងប់ស្ងាត់ខ្លាំងណាស់ ខ្លាំងរហូតដល់ថ្នាក់មនុស្ស​ជុំវិញខ្លួនថាអ្នកមិនខ្វល់ពីគេឯង តែតាមពិតពួកគេមិនដឹងទេថា ក្នុងចិត្តអ្នកជាមនុស្សគិតច្រើន កំពុងរៀបចំផែនការជីវិតយ៉ាងវែងឆ្ងាយ។ លើសពីនេះអ្នកក៏មិនសូវជាចូលចិត្តទីកន្លែងណាដែលមានមនុស្សច្រើនអ៊ូអរទេ អ្នកចូលចិត្តនៅម្នាក់ឯងស្ងាត់ៗ គិតពីផ្លូវដែលត្រូវដើរទៅមុខបន្តទៀត ។

គ្រែទី 5

Kkd14 5

មើលពីសំបកក្រៅអ្នកដទៃគិតថា អ្នកជាមនុស្សរីករាយ ទឹកមុខញញឹមញញែម មិនមានទុក្ខកង្វល់អ្វីទេ តែពួកគេមិនដឹងទេថាអ្នកក៏ចេះកើតទុក្ខគិតច្រើនដែរ គ្រាន់តែអ្នកមិនសូវជាចូលចិត្តបង្ហាញឲ្យអ្នកដទៃឃើញ ។ នៅក្នុងជម្រៅចិត្តអ្នកគឺដឹងច្បាស់ណាស់ថា ជីវិតមួយនេះមានការតស៊ូណាស់ទម្រាំដើរដល់ថ្ងៃនេះ វាមិនមែនជារឿងងាយដូចអ្នកទៃគិតទេ រាល់រឿងរ៉ាវដែលកើតឡើងកន្លងមកវាជាកម្លាំងរុញច្រានអ្នកឲ្យឈានមកដល់ចំណុចនេះ ដូច្នេះហើយមនុស្សដូចអ្នកវិនិច្ឆ័យតែសំបកក្រៅគឺខុសហើយ ៕

ប្រភព៖ Knongsrok