អ្នកស្រាវជ្រាវបានបង្ហាញថា អ្នកនៅលីវ នឹងមានជីវិតរីករាយប្រសើរជាងអ្នកមានគូ ឬរៀបការ

មែនហើយ ការដែលមានស្នេហា វាអាចនឹងបន្ថែមអត្ថន័យ ឬជីវិតថ្មីមួយបែបទៀតឱ្យយើង តែយ៉ាងណា លុះត្រាតែយើងរកបានមនុស្សល្អមកធ្វើជាដៃគូស្នេហា ដៃគូជីវិត តែបើយើងជ្រើសមនុស្សខុស ជីវិតនេះដូចធ្លាក់នរកអ៊ីចឹង។ តែយ៉ាងណាមិញ ផ្អែកតាមអ្នកស្រាវជ្រាវបានបង្ហាញថា មនុស្សដែលនៅលីវ មិនមានស្នេហា អាចនឹងទទួលបានជីវិតល្អប្រសើរ ជាពិសេស គឺមានក្ដីសុខ សេរីភាពច្រើនជាងអ្នកមានគូ។

១. ការនៅលីវ ប្រហែលជាត្រូវគេមើលមិនខុសឆ្គងណាស់

2 1798 1620183625

ការស្រាវជ្រាវបង្ហាញថា មនុស្សច្រើនតែមានទស្សនៈអវិជ្ជមានចំពោះអ្នកនៅលីវ ទោះបីជានៅលីវមិនខុសក៏ដោយ។ យ៉ាងណាមិញ វាជាការពិត សម្រាប់មនុស្សដែលនៅលីវយូរ គឺត្រូវប្រឈមមុខនឹងការរើសអើងផ្សេងៗគ្នា។

ជាក់ស្ដែងណាស់ មនុស្សមួយចំនួន ច្រើនតែសួរនាំបែបឆ្អិនឆ្អន់ចំពោះអ្នកអត់គូ សើចម្អកលេងសើចតាមបែបអគតិ។ ប៉ុន្តែការដែលអ្នកទៅឆ្អិនឆ្អន់ សើចចម្អកចំពោះអ្នកនៅលីវ ឬសួរនាំពីជីវិតឯកជនរបស់គេ វាគឺជាការអសីលធម៌យ៉ាងខ្លាំង វាក៏បញ្ជាក់ពីកម្រិតនៃការសិក្សា និងការយល់ដឹងរបស់អ្នកផងដែរ។

២. រៀនស្រឡាញ់ខ្លួនឯង

3 5155 1620183625

មិនថាអ្នកព្យាយាមយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនទាន់ចេះស្រឡាញ់ខ្លួនឯងទេ អ្នកក៏មិនអាចកសាងទំនាក់ទំនងដែលមានភាពល្អប្រសើរបានដែរ។ អ្នកវិទ្យាសាស្ត្រនិយាយថា មនុស្សដែលមានចិត្តល្អ និងគិតតែពីខ្លួនឯង ជាទូទៅពេញចិត្តនឹងទំនាក់ទំនងរបស់គេយ៉ាងខ្លាំង។ ផ្ទុយទៅវិញមនុស្សដែលបន្ទោសខ្លួនឯង ឬមិនចេះមើលថែខ្លួនឯង រមែងមានទំនោរទៅរកការគ្រប់គ្រងត្រួតត្រា និងវិនិច្ឆ័យ ដែលបង្កើតឱ្យមានអារម្មណ៍សោកសៅ នៅពេលដែលមានស្នេហា។

៣. អាចលូតលាស់បានល្អនៅពេលនៅលីវ

4 7034 1620183626

មនុស្សនៅលីវ ច្រើនតែមានពេលវេលាច្រើនក្នុងការលះបង់ ធ្វើអ្វីៗទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន និងអាចស្វែងរកក្តីសុបិន ឬអាជីពដែលពួកគេស្រឡាញ់ពេញចិត្ត។ ការសិក្សាមួយបានរកឃើញថា ស្ត្រីនៅលីវ ក៏តែងតែមានប្រាក់ចំណូល និងអាជីពប្រសើរជាងស្ត្រីដែលរៀបការហើយ។

៤. នៅលីវតែមិនឯកា

5 3244 1620183626

មានគំរូមួយដែលមនុស្សនៅលីវ តែងតែទទួលរងពីភាពឯកកោ។ តាមពិតការមិនមានទំនាក់ទំនងមានន័យថា អ្នកអាចចំណាយពេលច្រើនជាមួយគ្រួសារ និងមិត្តភក្តិ។ ទោះយ៉ាងណា ចំពោះអ្នកនៅលីវ ពិតជាមានឱកាសច្រើន ក្នុងការចូលរួមក្នុងសង្គម ចូលរួមក្រុមច្រើន និងបន្ថែមទំនាក់ទំនងថ្មីដែលគួរឱ្យរំភើបបន្ថែមទៀត។

៥. ស្នេហាអាចធ្វើឱ្យអ្នកនឿយហត់

6 3529 1620183626

ការជម្រុញជាប្រចាំពីអ្នកដែលនៅជុំវិញយើង តែងតែធ្វើឱ្យយើងប្រញាប់ប្រញាល់ដេញតាមស្នេហា។ ប៉ុន្តែពេលខ្លះ នេះបណ្តាលឱ្យអ្នកបន្ទាបបទដ្ឋាន ឬគុណសម្បត្តិសំខាន់ៗរបស់អ្នកដើម្បីដេញតាមស្នេហាជាបណ្តោះអាសន្នតែប៉ុណ្ណោះ។ ការជ្រើសយកមនុស្សម្នាក់ដែលទំនងជាបណ្តាលឱ្យអ្នកឈឺចាប់ និងកាន់តែបាត់បង់ក្ដីសុខ ព្រោះតែការជ្រើសរើសខុស។ ស្នេហាដែលអាចញៀនក៏អាចធ្វើឱ្យអ្នកអស់សង្ឃឹមផងដែរ។ អាពាហ៍ពិពាហ៍ គឺជារឿងសំខាន់មួយនៅក្នុងជីវិត សូមកុំជ្រើសរើសនរណាម្នាក់ដោយអារម្មណ៍មួយឆាវ ដោយសារតែការជម្រុញពីអ្នកដទៃឱ្យសោះ។

៦. ការនៅលីវធ្វើឱ្យអ្នកមានសុខភាពល្អ និងស្រស់ស្អាតជាងមុន

1 2758 1620183626

ពេលអ្នកនៅលីវ អ្នកមិនចាំបាច់រវីរវល់ពេញមួយថ្ងៃនៅក្នុងផ្ទះបាយ ឬមើលថែទាំប្តី / កូនរបស់អ្នកទេ ...។ ប៉ុន្តែ ប្រសិនបើអ្នកមិនទាន់មានគូ នៅពេលនោះអ្នកអាចហាត់ប្រាណ ចេញក្រៅ ឬចម្អិនអាហារតាមចំណង់ចំណូលចិត្ត និងរបបរបស់អ្នកដើម្បីឱ្យរាងកាយអ្នកមានសុខភាពល្អ និងស្រស់ស្អាត។ យោងតាមការស្រាវជ្រាវ មនុស្សនៅលីវច្រើនតែមានសន្ទស្សន៍ម៉ាស់រាងកាយល្អប្រសើរជាងមុន ជំងឺសរសៃឈាមបេះដូងក៏តិច ហើយក៏មិនមានជំងឺធាត់ ឬជំងឺរ៉ាំរ៉ៃអ្វីនោះដែរ៕

ប្រភព ៖ iOne/Knongsrok