ងាយស្រួលថែណាស់! រុក្ខជាតិ ៥ ប្រភេទនេះ បើដាក់តាំងក្នុងផ្ទះនាំទ្រព្យហូរហៀរ បន្សុទ្ធខ្យល់ល្អ បណ្ដេញជាតិពុល

ជាទូទៅសារធាតុ Formaldehyde ជាជាតិពុលមួយប្រភេទ បានលាក់ខ្លួនក្នុងធូលី និងគ្រឿងសង្ហារឹមផ្សេងៗ ដែលជាមូលហេតុនៃការបំផ្លាញសុខភាពខ្លាំង ដែលមនុស្សជាច្រើនមិនដែលបានដឹងទាល់តែសោះ។ បើយោងតាមការសិក្សាជាច្រើន បង្ហាញថា រុក្ខជាតិលម្អ ៥ ប្រភេទ ពិតជាល្អខ្លាំង ក្នុងការដាក់តាំងក្នុងផ្ទះ ព្រោះវាមានសមត្ថភាពពិសេស ក្នុងការបន្សុទខ្យល់បានយ៉ាងល្អ។

១- ដើម Rosemary

រុក្ខជាតិ Rosemary ត្រឹមតែជាឱសថដ៏សំខាន់សម្រាប់បន្ថែមរសជាតិសាច់អាំងប៉ុណ្ណោះទេ វាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើម្ហូប ថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ឱសថប្រភេទនេះ មានក្លិនក្រអូបអាចបំបាត់រាល់ការខឹងសម្បារ អារម្មណ៍តានតឹង និងភាពតប់ប្រមល់ជាដើម។

២- ដើម Lan Ying

យោងតាម Feng shui រុក្ខជាតិនេះ នាំមកនូវថាមពលវិជ្ជមានដល់កន្លែងរស់នៅ ជួយបន្សុទ្ធខ្យល់បរិសុទ្ធ និងបន្សាបឧស្ម័នដែលបង្កគ្រោះថ្នាក់ពីរោងចក្រជាដើម។ រុក្ខជាតិនេះ អាចសម្របខ្លួនបានល្អនៅកន្លែងដែលមានពន្លឺតិចៗ ដូចជា បន្ទប់គេង ឬជ្រុងមួយការិយាល័យ។

៣- ដើម Truc Phu Quy

អ​តាម​ហុងស៊ុយ ដើមឈើដ៏​សម្បូរ​បែបមួយនេះ ​មាន​តួនាទី​ជា​និមិត្តរូប​នាំសំណាង​និង​ភាព​រុងរឿង​ក្នុង​វប្បធម៌​អាស៊ី។ រុក្ខជាតិសំណាងនេះ ស័ក្តិសមបំផុតសម្រាប់ដាក់តាំងនៅលើតុ ជ្រុងផ្ទះបាន ព្រោះវាជារុក្ខជាតិដែលមិនត្រូវការពន្លឺព្រះអាទិត្យច្រើន ប៉ុន្តែនៅតែខៀវស្រងាត់។

៤- ដើម​ Jade

មិន​ត្រឹម​តែ​ស្រស់​ស្អាត​ទេ ដើម​ Jade ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជារុក្ខជាតិដែលមានភាព​​ទាក់ទាញ​សំណាង​ល្អ​ចូលក្នុងផ្ទះ។ ពួកវាមានស្លឹករាងមូល រាងដូចកាក់ តំណាងឱ្យទ្រព្យសម្បត្តិ និងភាពរុងរឿង ហើយរុក្ខជាតិ  Jade មិនត្រូវការការថែទាំ និងមិនត្រូវការស្រោចទឹកច្រើន ក៏ដើមឈើនៅតែអាចស្រស់បំព្រងបានយូរដែរ។

៥- ដើម kumquats

មិន​ត្រឹម​តែ​ជួយ​បណ្តេញ​មូស សត្វល្អិត​ទេ ក្លិន​ក្រអូប​ធម្មជាតិ​នៃ​ក្រូច និង​ក្រូចឆ្មា​ក៏​ជួយ​ធ្វើ​ឱ្យ​ខ្យល់អាកាស​មាន​ភាព​រីករាយ​ស្រស់ថ្លាផងដែរ ជាពិសេស ដាក់តាំងក្នុងថ្ងៃចូលឆ្នាំថ្មី ជានិមិត្តសញ្ញានាំលាភសំណាង ចូលមកក្នុងគ្រួសារក្នុងឆ្នាំថ្មីទៀតផង។

ប្រភព៖ បរទេស