តើស្ថានភាពជីវិតគូរបស់អ្នក ដើរដល់ចំណុចណាហើយ? មកសាកល្បងតេស្ដមើល ធ្វើយ៉ាងណាកុំឱ្យវាហួសពេលកែខៃលែងបាន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសបាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

បាច់ផ្កាទី 1

Picsart_22 03 17_16 15 16 525

បុគ្គលិកលក្ខណៈ៖ អ្នកចូលចិត្តអ្វីដែលថ្មី ចង់ដឹងចង់ឃើញ មានឧត្តមគតិអាចរៀបចំផែនការ និងប្រតិបត្តិបានយ៉ាងល្អ ។ ចំណែកគុណវិបត្តិ​គឺ​ចូល​ចិត្ត​របស់​ថ្មីៗ​រហូត ងាយ​ធុញ​នឹង​របស់​ចាស់ៗ ថែមមិនចូលចិត្តធ្វើអ្វីដែលផ្សងព្រេង ចូលចិត្តភាពប្រាកដប្រជា ហើយក៏គ្មានថ្ងៃក្បត់មិត្តភ័ក្តដែរ ។

ជីវិតអាពាហ៍ពិពាហ៍៖ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកជាមនុស្សពឹងផ្អែកលើគូស្នេហ៍ ពេលខ្លះមានចរិតដូចកូនក្មេង ដែលមាន​អារម្មណ៍​ថា​មិន​បាន​ទទួល​សេចក្តី​ស្រឡាញ់​គ្រប់គ្រាន់​ ជាការពិតណាស់ទំនាក់ទំនងក្នុងជីវិតអាពាហ៍ពិពាហ៍ទាមទារការផ្តល់ឲ្យទៅវិញទៅមករវាងមនុស្សពីរនាក់ ។

ពាក្យដាស់តឿន៖ នៅពេលណាដែលអ្នកមានអារម្មណ៍មិនពេញចិត្តបែបនេះ ចូលកុំខឹង ចូលសង្កេតមើលសិនថាភាគីម្ខាងទៀត "អស់កម្លាំងទេ?" "តើគេមានបញ្ហាអ្វី?" ទើបជីវិតអាពាហ៍ពិពាហ៍របស់អ្នកមានស្ថេរភាព និងកក់ក្តៅជាងមុន ។

បាច់ផ្កាទី 2

Picsart_22 03 17_16 16 08 873

បុគ្គលិកលក្ខណៈ៖ ស្ងប់ស្ងាត់ អត់ធ្មត់ ប្រាថ្នាឲ្យគ្រប់យ៉ាងស្រស់ស្អាត ជីវិតរបស់អ្នកគឺបរិសុទ្ធណាស់ អ្នកមិនចូលចិត្តជីវិតស្មុគស្មាញ មិនចូលចិត្តទៅរញ៉េរញ៉ៃជាមួយអ្នកដទៃ មិនចង់គិតច្រើននាំឲ្យអារម្មណ៍ស្មុគស្មាញ ។

តែពេលខ្លះអ្នកក៏ខ្លាចភាពឯកកោ នៅតែមានការពឹងផ្អែកលើអ្នកដទៃដែរ រហូតពេលខ្លះចង់មានអ្នកយល់ចិត្តដើម្បីពិភាក្សាគ្នា ។

ជីវិតអាពាហ៍ពិពាហ៍៖ ទោះបីជាអ្នកជាមនុស្សសាមញ្ញក៏ដោយ ប៉ុន្តែអ្នកជាមនុស្សស្រឡាញ់ភាពរីកចម្រើន ប្រសិនបើដៃគូរបស់អ្នកខ្ជិលច្រអូស ឬមិនសូវមានការអភិវឌ្ឍខ្លួន អ្នកនឹងមានអារម្មណ៍ធុញទ្រាន់ រហូតដល់ថ្នាក់បែកបាក់ក៏ថាបាន ។

ពាក្យដាស់តឿន៖ បើមានការយល់ច្រលំកើតឡើងត្រូវតែអង្គុយនិយាយគ្នាដោយហេតុផលត្រឹមត្រូវ ជីវិតអាពាហ៍ពិពាហ៍ និង​ទំនាក់ទំនង​ទាមទារ​ឱ្យ​ប្រើបេះដូង និង​ការពិភាក្សាគ្នា​ដើម្បី​អាច​ទុកចិត្ត​និង​អភ័យទោស​ឲ្យគ្នា ។

បាច់ផ្កាទី 3

Picsart_22 03 17_16 17 15 711

បុគ្គលិកលក្ខណៈ៖ មានចិត្តល្អ មេត្តា រីករាយនឹងជីវិត ហើយតែងតែអាចរកឃើញភាពស្រស់បំព្រងលាក់កំបាំងនៅក្នុងជីវិតបានរហូត ។ តែ​ពេល​ខ្លះ​អ្នក​គឺ​ជា​មនុស្សពូកែស្រមើស្រមៃ​ខ្លាំង​​រហូតភ្លេចយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនក៏មាន ។

ជីវិតអាពាហ៍ពិពាហ៍៖ ក្នុងទំនាក់ទំនងស្នេហា មុនរៀបការអ្នកហាក់ដូចជាមានសេចក្ដីសុខខ្លាំងណាស់ តែពេលបានរៀបការហើយបែរជាសោះអង្គើយ សោះកក្រោះក្នុងជីវិតអាពាហ៍ពិពាហ៍ទៅវិញ ។

ពាក្យដាស់តឿន៖ កុំបង្ខំខ្លួនឯងខ្លាំងពេក បើជួបប្រទះបញ្ហាច្រើនចូលគ្រប់គ្រងបន្តិចម្តងៗ តាមពិតទៅគ្រប់យ៉ាងមិនអាក្រក់ដូចអ្នកគិតទេ ។

បាច់ផ្កាទី 4

Picsart_22 03 17_16 18 09 472

បុគ្គលិកលក្ខណៈ៖ អ្នកមានភាពស្ងប់ស្ងាត់ និងឯករាជ្យ នៅក្នុងក្រសែភ្នែករបស់មនុស្សទូទៅអ្នកមានបទពិសោធន៍ក្នុងជីវិត ជាមនុស្សអាថ៌កំបាំង ប៉ុន្តែ​តាម​ពិត​ទៅ​ក្នុង​ចិត្ត​អ្នក​ជា​មនុស្ស​ដែល​ងាយរំជួលចិត្តណាស់ ពេលខ្លះក៏លួចមានអារម្មណ៍ភ័យខ្លាចដែរ ម្ល៉ោះហើយអ្នក​មាន​ទំនោរ​បំបែក​ខ្លួន​ពី​ពិភព​ខាងក្រៅ ដើម្បីការពារខ្លួនពីភាពឈឺចាប់ ។

ជីវិត​អាពាហ៍ពិពាហ៍៖ ដោយសារ​ការ​ការពារ​ខ្លួន​ឯង​ល្អ​ពេក វា​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពិបាក​ចូលជិត ដូច្នេះប្រសិនបើអ្នករៀបការទោះបីមិនមានការឈ្លោះប្រកែកគ្នាក៏ដោយ តែវានៅតែមានគម្លាត ។

ពាក្យដាស់តឿន៖ ព្រលែងខ្លួនឯងឱ្យសប្បាយតាមបេះដូងខ្លះទៅ ត្រូវរៀនចែករំលែកបេះដូងរបស់អ្នកជាមួយមនុស្សជាទីស្រលាញ់ ស្វែងរកដំបូន្មានពីគាត់ដើម្បីឲ្យអ្នកនឹងគាត់អាចសម្របសម្រួលគ្នាបាន ។

បាច់ផ្កាទី 5

Picsart_22 03 17_16 18 58 363

បុគ្គលិកលក្ខណៈ៖ ជាមនុស្សប្រើអារម្មណ៍ខ្លាំង តែមានគំនិតយកហេតុផលជាធំដែរ លើសនេះអ្នក​ជា​មនុស្ស​ចិត្តបុណ្យ ចេះជួយមនុស្សដែលលំបាកជាងខ្លួន ហើយតែងតែ​ព្យាយាម​ធ្វើ​ខ្លួន​ឱ្យ​រីករាយជានិច្ច ព្រោះវានឹងធ្វើឲ្យអ្នកមានកំលាំងចិត្ត ដោយសារមូលហេតុនេះហើយ ទើបធ្វើឲ្យអ្នកមើលទៅមានមន្តស្នេហ៍ ។

ជីវិតអាពាហ៍ពិពាហ៍៖ អ្នកដឹងពីរបៀបមើលថែរក្សាគ្រួសារ ហើយមានបំណងប្រាថ្នាចង់បានស្នេហាល្អឥតខ្ចោះ ប៉ុន្តែនៅក្នុងទំនាក់ទំនង អ្នកនឹងក្លាយជាមនុស្សត្រូវការទីពឹង ងាយប៉ះទង្គិចងាយឈឺចាប់ ម្ល៉ោះហើយត្រូវចាំថា លើលោកនេះគ្មានជីវិតអាពាហ៍ពិពាហ៍ណាល្អឥតខ្ចោះនោះទេ ទោះគូស្នេហ៍ល្អយ៉ាងណាក៏នៅតែមានរឿងឈ្លោះគ្នាដែរ។

ពាក្យដាស់តឿន៖ រៀនមើលចំណុចល្អរបស់ដៃគូ ហើយផ្តល់ការលើកទឹកចិត្តទៅវិញទៅមក នោះជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងរីករាយជាងអ្វីដែលអ្នកគិត ៕

ប្រភព៖ Knongsrok