ទាយ​ស្នេហ៍​តាម​សន្លឹក​បៀរ! ជ្រើសរើស​អាត់​មួយ អាច​មើល​ដឹង ហេតុអ្វី​អ្នក​មិន​ទាន់​ដល់​គូ?

អ្នក​កំពុង​នៅ​លីវ​មែន​ទេ? ជឿ​ថា ៩៥ ភាគរយ​អ្នក​ចុច​អាន​អត្ថបទ​នេះ មិន​ថា​បុរស​ឬ​ស្រ្តី ប្រាកដ​ជា​មិន​ទាន់​រក​ឃើញ​គូស្នេហ៍​ពិត​ក្នុង​ជីវិត​របស់​ពួក​គេ​នៅ​ឡើយ ខ្លះ​ទៅ​មាន​ស្នេហា​ដែរ តែ​ស្នេហា​មិន​ប្រាកដប្រជា នោះ​ក៏​មិន​រាប់​ជា​គូ​ជីវិត​ដែរ។

តាម​រយៈ​អត្ថបទ​នេះ Knongsrok ណែនាំ​ឲ្យ​គ្នា​យើង​ជ្រើសរើស​សន្លឹក​អាត់​មួយ ដើម្បី​ទស្សន៍ទាយ​បក​មក​ប្រាប់​អ្នក​វិញ តើ​ហេតុផល​អ្វី ទើប​នាំ​ឲ្យ​អ្នក​មិន​ទាន់​រក​ឃើញ​គូ​ពិត​ក្នុង​ជីវិត?

សន្លឹក​អាត់​ប៊ិច

1

អ្នក​ចូលចិត្ត​ភាព​ល្អ​ឥត​ខ្ចោះ អ្នក​ទាមទារ​ខ្ពស់​ពេក​ពី​ស្នេហា​ពេល​ទៅ​មុខ។ ហេតុផល​នេះ មាន​ន័យ​ថា បើ​ដៃ​គូ​នោះ ជា​មនុស្ស​អន់​ជាង​អ្នក ក៏​អ្នក​មិន​យក​ដែរ និយាយ​ទៅ​រក​ស្តង់ដារ​ពេញ​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​ពេក គឺ​ជា​ហេតុ​នាំ​ឲ្យ​កម្រ​នឹង​ជួប ហើយ​ត្រូវ​រង់ចាំ​ពេលវេលា​ទៅ​មុខ​ទៀត។

សន្លឹក​អាត់​ការ៉ូ

2

អ្នក​រវល់​ពេក​ហើយ មិន​ថា​ជា​បុរស​ឬ​ស្រ្តី​ទេ មនុស្ស​ជ្រើសរើស​សន្លឹក​បៀរ​មួយ​នេះ គឺ​មាន​មហិច្ឆតា និង​ឆន្ទៈ​ខ្ពស់ ចង់​ជោគជ័យ​ ចង់​មាន​បាន​លឿន ទើប​នាំ​ឲ្យ​ពួក​គេ​ លែង​សូវ​បាន​គិតគូរ​ដល់​រឿងរ៉ាវ​ស្នេហា។


ពេលវេលា​របស់​គេ​ទាំង​អំបាលម៉ាន សឹង​តែ​ផ្តល់​ឲ្យ​ទាំង​ស្រុង​ទៅ​ការងារ ការ​រកស៊ី ហើយ​ពេល​សម្រាក​សម្រាប់​ខ្លួន​ឯង គិត​ពី​ខ្លួន​ឯង រាប់​ទាំង​ស្នេហា​ផង​នោះ គឺ​មិន​សូវ​បាន​គិត​ដល់​ឡើយ។

សន្លឹក​អាត់​ជួង

3

ហេតុផល​ដែល​អ្នក​នៅ​លីវ គឺ​មក​ពី​អ្នក​ធ្លាប់​ជួប​រឿង​ខក​ចិត្ត​ជាមួយ​អ្នក​ចាស់ អ្នក​មិន​ទាន់​អាច​បំភ្លេច​អ្នក​ចាស់​ម្នាក់​បាន​ឡើយ។ អនុស្សាវរីយ៍​ទាំង​ឡាយ​ ហាក់​អន្ទង​ចិត្ត​អ្នក អន្ទង​កែវ​ភ្នែក​អ្នក មិន​ឲ្យ​មើល​ឃើញ​អ្នក​ថ្មី​ទាល់​តែ​សោះ។ អតីតកាល​មួយ​នេះ ទាមទារ​ពេលវេលា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត ទើប​អាច​កាត់​ចិត្ត​បាន។

សន្លឹក​អាត់​កឺ

4

អ្នក​ធ្លាប់​ទទួល​រង​អារម្មណ៍​ឈឺចាប់​ខ្លាំង ទទួល​ការ​វាយប្រហារ​ផ្លូវ​ចិត្ត ដែល​ធ្លាប់​ស្រលាញ់​គេ​ខ្លាំង ហើយ​ត្រូវ​បាន​គេ​ក្បត់ នាំ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​មាន​ការ​ភ័យខ្លាច ឬ​មិន​អាច​យក​ឈ្នះ​លើ​បច្ចុប្បន្នភាព​ និង​អនាគត​បាន។ អ្នក​ពិបាក​នឹង​ចាប់ផ្តើម​ក្នុង​ទំនាក់ទំនង​ស្នេហា​ថ្មី ជាមួយ​ជន​ណា​ម្នាក់​ខ្លាំង​ណាស់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក