ស្រីៗ បានដៃគូកើតក្នុងឆ្នាំទាំង ៣ នេះ ជីវិតអ្នកនឹងសំណាងដល់ចាស់

ជាការពិតណាស់ យោងតាមការទស្សន៍ទាយរបស់ហោរាសាស្ត្របានឱ្យដឹងថា បុរសដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ គឺជាបុរសពិត ចេះអាណិត ស្រឡាញ់ ថ្នាក់ថ្នមប្រពន្ធកូនណាស់ ជាពិសេស គេក៏ជាមេគ្រួសារ ដែលថែរក្សា ការពារ និងរកលុយចូលផ្ទះបានយ៉ាងច្រើន មិនចេះខិលខូច ផ្ដេសផ្ដាសឡើយ។

១. ឆ្នាំច « ស្រឡាញ់ ថ្នាក់ថ្នម ស្មោះត្រង់នឹងដៃគូ »

សម្រាប់មនុស្សប្រុសដែលកើតឆ្នាំច គឺជាមនុស្សដែលមានចិត្តល្អ សប្បុរស ស្មោះត្រង់ មិនថាស្ថិតក្នុងស្ថានភាពណាឡើយ មនុស្សដែលកើតឆ្នាំច រមែងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីដៃគូរស់នៅបានស្រណុកស្រួល។

មនុស្សប្រុសដែលកើតឆ្នាំ ច គឺជាមនុស្សដែលមានការលះបង់ខ្ពស់ណាស់ ដើម្បីមនុស្សដែលគេស្រឡាញ់ ទោះបីពួកគេត្រូវលំបាក ហត់នឿយយ៉ាងណាក៏មិនថ្វីដែរ សំខាន់ ឱ្យតែមនុស្សដែលគេស្រឡាញ់ រស់នៅមានគ្រប់សព្វបែបយ៉ាង។ លើសពីនេះ ពួកគេពិតជាស្មោះត្រង់មូួយនឹងមួយជាមួយដៃគូ គ្មានចិត្តក្បត់ផិតនោះឡើយ។

Image_2022 03 22_141726

២. ឆ្នាំ មមែ « ពូកែថែរក្សាចំណងអាពាហ៍ពិពាហ៍ »

បុរសដែលកើតឆ្នាំពពែ គឺជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់ចំពោះដៃគូ ជាមនុស្សដែលចេះថែរក្សាចំណងអាពាហ៍ពិពាហ៍បានយ៉ាងល្អ មនុស្សទាំងនេះ ស្រឡាញ់ប្រពន្ធកូន និងក្រុមគ្រួសាររបស់គេខ្លាំងណាស់ មិនថាយ៉ាងណាក៏ដោយ ពួកគេគ្មានថ្ងៃបោះបង់ដៃគូគេជាដាច់ខាត។

មិនត្រឹមតែប៉ុណ្ណឹងទេ មនុស្សកើតឆ្នាំពពែ ជាមនុស្សដែលមានចិត្តទូលាយ បរិសុទ្ធចំពោះគ្រួសារសាច់ថ្លៃរបស់គេផងដែរ មនុស្សទាំងនេះ ជាមនុស្សដែលមានការយល់ដឹងខ្ពស់ ដឹងខុសត្រូវ រស់នៅប្រកបដោយទំនួលខុសត្រូវយ៉ាងខ្លាំង។ ដូច្នេះហើយ បើនារីណាបានធ្វើប្រពន្ធបុរសឆ្នាំពពែ មិនបាច់ភ័យខ្លាចគេផិតក្បត់នោះឡើយ ព្រោះមនុស្សទាំងនេះ ទោះយកអីមកអូសក៏ដោយ ក៏គេមិនក្បត់ប្រពន្ធគេដែរ។

Image_2022 03 22_142046

៣. ឆ្នាំរោង « ពូកែធ្វើការរកលុយ »

ចំណែកមនុស្សប្រុសដែលកើតឆ្នាំរោងនេះវិញ ត្រូវបានគេដឹងថា ជាមនុស្សដែលមានប្រាជ្ញាខ្ពស់ ចំណេះដឹងជ្រៅជ្រះ ស្ងប់ស្ងាត់ ហើយក៏ពូកែរកលុយណាស់ដែរ។ ដូច្នេះហើយ បើនារីណាបានរៀបការជាមួយនឹងមនុស្សឆ្នាំរោង ជីវិតនឹងគ្មានថ្ងៃលំបាកឡើយ ទាំងទ្រព្យ និងសុភមង្គល បុរសឆ្នាំរោងនឹងផ្ដល់ឱ្យអ្នក គ្មានខ្វះចន្លោះនោះឡើយ៕

ប្រភព ៖ Phunutoday / Knongsrok