មើលដំណើរដែលអ្នកដើរ ផ្លូវមួយដែលអ្នកបានជ្រើស តើខុស ឬត្រូវ?

ជ្រើសរើសផ្លូវមួយ ដែលអ្នកចាប់អារម្មណ៍ជាងគេដើម្បីដឹងថា តើផ្លូវដែលអ្នកបានជ្រើសដើរក្នុងពេលនេះ ខុស ឬត្រូវ?

A. ផ្លូវ A

Image_2022 03 28_161112

នេះបញ្ជាក់ថា អ្នកជ្រើសផ្លូវត្រូវហើយ កុំបាច់បារម្ភអី។ ផ្លូវទៅអនាគតរបស់អ្នក មិនត្រឹមតែរលូនល្អប៉ុណ្ណោះទេ តែថែមទាំងជាប់ខ្សែសំណាងមកជាមួយថែមទៀតផង។ អ្នកជាមនុស្សដែលមានការគិតច្បាស់លាស់ មានគោលដៅពិតប្រាកដ មានបំណងប្រាថ្នា មានការតាំងចិត្ត និងក្លាហាន។ អ្នកតែងតែមើលជីវិតក្នុងផ្លូវវិជ្ជមាន និងរមែងបើកចំហចំពោះមនុស្សគ្រប់គ្នា។

ជាមួយនឹងថាមពលវិជ្ជមាននេះហើយ ដែលធ្វើឱ្យអ្នកទទួលបានជោគជ័យក្នុងការងារ មិនថាអ្នកធ្វើអ្វីទេ ក៏បានសម្រេចដែរ។ លើសពីនេះ ជីវិតអ្នកក៏ពោរពេញទៅដោយក្ដីសុខ និងសុភមង្គលជាច្រើនថែមទៀតផង។

B. ផ្លូវ B

Image_2022 03 28_161117

ជម្រើសមួយនេះ មើលទៅដូចជាអ្នកជាមនុស្សដែលខ្វះគោលដៅ។ អ្នកជាមនុស្សអសកម្មភាព ធ្វើការយឺតយ៉ាវ ឬអាចនិយាយបានថា ពេលនេះ អ្នកក៏មិនដឹងថាខ្លួនចង់បានអ្វី មិនដឹងថា គួរធ្វើអ្វី រឹតតែមិនដឹងថា ខ្លួនឯងកំពុងតែធ្វើអ្វីនោះឡើយ។

ការពិតទៅ អ្នកមិនមែនមិនមានសេចក្ដីប្រាថ្នា ឬគោលដៅទេ តែមកពីអ្នកកំពុងតែច្របូកច្របល់ ចែកមិនដាច់ចំពោះរឿងមួយចំនួនតែប៉ុណ្ណោះ។ បើទោះបីជាអ្នកជាមនុស្សដែលគ្មានមហិច្ឆតាក៏ពិតមែន តែអ្នកក៏មានរឿងចង់សម្រេចបាននៅក្នុងជីវិតនេះដែរ។

យ៉ាងណាមិញ អ្នកគួរតែក្លាហានជាងនេះ ហើយប្រមូលផ្ដុំអារម្មណ៍ចំពោះអ្វីដែលខ្លួនចង់បាន កុំស្ដាប់សម្ដីអ្នកដទៃច្រើនពេក ស្ដាប់អារម្មណ៍ខ្លួនឯង អ្នកនឹងរកឃើញផ្លូវមួយដ៏ល្អសម្រាប់ខ្លូនឯងមិនខាន។

C. ផ្លូវ C

Image_2022 03 28_161122

មិនអីទេ ពេលនេះអ្នកកំពុងតែដើរលើផ្លូវត្រូវហើយ គ្រាន់តែថាល្បឿននៃការអភិវឌ្ឍន៍របស់អ្នក ហាក់យឺតបន្តិច ព្រោះថា វាមានបញ្ហា និងឧបសគ្គមួយចំនួននៅលើផ្លូវមួយនេះ ដែលបង្អាក់ការធ្វើដំណើររបស់អ្នក។ ទោះជាយ៉ាងនេះក្ដី វាក៏មិនអាចបញ្ឈប់ក្ដីស្រមៃ និងភាពជោគជ័យរបស់អ្នកបានដែរ។

ការពិត អ្នកជាមនុស្សដែលឆ្លាតវាងវៃ រហ័សរហួន គ្រាន់តែពេលខ្លះ ឆេវឆាវបន្តិច ដូច្នេះហើយ កិច្ចការងារមួយចំនួនរបស់អ្នក អាចនឹងអាក់ខានដោយសារតែអារម្មណ៍របស់អ្នកខ្លួនឯង។ យ៉ាងណាមិញ អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ ហើយពេញចិត្តនឹងអ្វីដែលខ្លួនធ្វើ ​ដរាបណាអ្នកនៅតែបន្ត ជោគជ័យធំកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ កុំបោះបង់ចោលឱ្យសោះ។

D. ផ្លូវ D

Image_2022 03 28_161127

នេះជាផ្លូវត្រឹមត្រូវ ដែលអាចនាំអ្នកទៅកាន់គោលដៅដែលអ្នកចង់បាន។ ជីវិត និងអាជីពរបស់អ្នកកំពុងតែលូតលាស់ រីកចម្រើនរលូនល្អ។ អ្នកជាមនុស្សដែលមានភាពមុះមុត ជាមួយនឹងគោលដៅដ៏ច្បាស់លាស់របស់អ្នក ដោយភាពស្វាហាប់ ក្លាហាន មិនរាថយ។

ដំណើរនេះ អ្នកអាចប្រឈមនឹងឧបសគ្គមួយចំនួនធំ តែកុំបារម្ភអី ដរាបណា អ្នកនៅតែខំប្រឹងមិនចេះឈប់​ គ្រប់យ៉ាងនឹងកាន់តែល្អប្រសើរ កាន់តែខំ អ្នកនឹងកាន់តែមានសំណាង ហើយនឹងមានគ្រប់យ៉ាង តាមតម្រូវការ និងសេចក្ដីប្រាថ្នារបស់អ្នកជាក់ជាមិនខាន៕

ប្រភព ៖ បរទេស / KNONGSROK