ទៅស្គាល់ «ជំងឺក្រួសក្នុងថង់ទឹកប្រមាត់» កុំមើលរំលងព្រោះវាងាយកើត ហើយមានគ្រោះថ្នាក់ខ្លាំងលើសពីការស្មាន

បងប្អូនមិត្តអ្នកអានមួយចំនួនប្រហែលជាធ្លាប់ឮ វិធីសាស្ត្រព្យាបាលជំងឺក្រួស ឬហៅថាវិធីបាញ់កាំរស្មី 'រំលាយក្រួស' ដែលសម្លេងនៃរលកកាំរស្មីនឹងចូលទៅបំបែកក្រួសជាគ្រាប់តូចៗ ឬបំបែករហូតដល់វារលាយបាត់ ហើយហូរចេញមកតាមទឹកនោម ដោយគ្មានការវះកាត់ ឬចាំបាច់ប្រើថ្នាំសន្លប់ទេ ប៉ុន្តែការរំលាយក្រួសប្រភេទនោះ វាមិនអាចប្រើសម្រាប់ព្យាបាលជំងឺក្រួសនៅក្នុងថង់ទឹកប្រមាត់បានទេ។

Image 1

ដោយលោកបណ្ឌិតផ្នែកវះកាត់ទូទៅនៅមន្ទីរពេទ្យល្បីឈ្មោះមួយបានពន្យល់ថា ជំងឺក្រួសមានច្រើនប្រភេទ វាអាស្រ័យលើលក្ខណៈនៃការកកើត និងចំណុចសរីរាង្គ។ ហើយប្រភេទនីមួយៗមានវិធីព្យាបាលខុសគ្នា ក្រួសដែលយើងប្រទះឃើញញឹកញាប់ ហើយអ្នកជំងឺតែងតែមានការភាន់ច្រឡំ គឺជាក្រួសក្នុងថង់ទឹកប្រមាត់ និងក្រួសនៅក្នុងតំរង់នោម ។

524295

1. ក្រួសក្នុងថង់ទឹកប្រមាត់ បណ្តាលមកពីកត្តាអតុល្យភាពនៅក្នុងសមាសភាពនៃទឹកប្រមាត់ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺ ខ្លាញ់ក្នុងសសៃឈាមខ្ពស់ ហើយវាអាចនឹងបណ្តាលឱ្យមានការកកើតទៅក្រួសនៅក្នុងថង់ទឹកប្រមាត់។

2. ក្រួសនៅក្នុងតំរង់នោម វាត្រូវបានបែងចែកទៅតាមទីតាំងរបស់ក្រួសមានដូចជា ក្រួសក្នុងក្រលៀន, គ្រួសក្នុងតម្រងនោម, គ្រួសក្នុងប្លោកនោម និងក្រួសនៅតំបន់បង្ហួរនោម បណ្តាលមកពីការប្រមូលផ្តុំច្រើនជាងសារធាតុដែលត្រូវរំលាយ រហូតវាក្លាយទៅជាក្រួស ។

นิ่วในถุงน้ำดี

វិធីព្យាបាល

វិធីបំបែកក្រួសដោយរលកឆក់ វាគឺជាការព្យាបាលក្រួសដោយមិនចាំបាច់វះកាត់ វាគឺជាវិធីសាស្ត្រមួយក្នុងការព្យាបាលជំងឺក្រួសក្នុងតំរង់នោម ប៉ុន្តែវាមិនសមស្របសម្រាប់ការព្យាបាលក្រួសនៅក្នុងថង់ទឹកប្រមាត់ទេ ដោយសារតែគោលការណ៍នៃការបាញ់រញ្ជួយចូលក្នុងក្រួស នឹងបែកជាបំណែកតូចៗ និងត្រូវបញ្ចេញចោលតាមរយៈទឹកនោម ។

AHR0cHM6Ly9zLmlzYW5vb2suY29tL2hlLzAvdWQvMy8xNTM2MS9zdG9tYWNoLXBhaW4uanBn

ដូច្នេះប្រសិនបើប្រើដើម្បីរំលាយក្រួសនៅក្នុងថង់ទឹកប្រមាត់ នឹងមិនទទួលបានផលប្រយោជន៍អ្វីឡើយ បើទោះជាវាត្រូវបានបំបែកទៅជាបំណែកតូចៗក៏ពិតមែន តែវានៅតែមិនអាចបណ្តេញចេញពីថង់ទឹកប្រមាត់បានដែរ ហើយរោគសញ្ញានៃជំងឺនៅតែដូចមុនដដែល ។

វេជ្ជបណ្ឌិតបានបញ្ជាក់ថា សម្រាប់ការព្យាបាលក្រួសនៅក្នុងថង់ទឹកប្រមាត់ គឺជាការវះកាត់យកប្រមាត់ចេញ ដើម្បីកាត់បន្ថយឱកាសនៃផលវិបាកធ្ងន់ធ្ងរ រួមមានជំងឺរលាកថង់ទឹកប្រមាត់ ជំងឺខាន់លឿង និងជំងឺរលាកលំពែងជាដើម ។

Ankle Arthroscopy

យ៉ាងណាមិញចំពោះការវះកាត់យកប្រមាត់ចេញ វាមិនបង្កគ្រោះថ្នាក់ ឬបង្កផលប៉ះពាល់អវិជ្ជមានដល់រាងកាយឡើយ ដោយសារតែថង់ទឹកមាត់គ្រាន់តែជាកន្លែងស្តុកទឹកប្រមាត់ប៉ុណ្ណោះ នៅពេលវះកាត់វាចេញ ទឹកប្រមាត់នឹងនៅតែត្រូវបានផលិតចេញពីថ្លើម ។

8C4CF04BA6BF40E89A0778156DFD1FE7

ទន្ទឹមនឹងនោះបច្ចុប្បន្ន នៅមានបច្ចេកវិជ្ជា Single Port ដែលជាការវះកាត់ផ្នែកចក្ខុវិទ្យាតែមួយ អ្នកជំងឺនឹងមានស្នាមវះតូចមួយនៅលើផ្ចិត ដូច្នេះឱកាសនៃការឆ្លងរោគគឺមានតិចតួច ថែមទាំងគ្មានស្នាម និងមានការឈឺចាប់តិចជាងការវះកាត់ laparoscopy បែបបុរាណ ពីព្រោះចំនួននៃមុខរបួស គឺមានតិចជាងការវះកាត់កាលពីសម័យមុន ដូច្នេះឱកាសនៃការជាសះស្បើយក៏លឿនជាងដែរ ៕

ប្រភព៖ Sanook/Knongsrok