នៅក្នុងរដូវក្ដៅ មនុស្សភាគច្រើនចូលចិត្តធ្វើរឿង ៥ នេះណាស់ បើមិនបញ្ឈប់ឲ្យទាន់ពេលទេ អ្នកកំពុងធ្វើបាបខ្លួនហើយ

ជាទូទៅ ក្នុងរដូវក្ដៅ មនុស្សជាច្រើនតែងតែមានអារម្មណ៍ថា ក្ដៅក្នុងខ្លួន រាងកាយពោរពេញដោយចំហាយក្ដៅ បែកញើសញឹកញាប់ រហូតបណ្ដាលឲ្យខ្លួនមានក្លិនមិនល្អទៀតផង។ ប៉ុន្តែ ទោះបីជាក្ដៅយ៉ាងណាក៏ដោយ ហាមដាច់ខាតធ្វើរឿងទាំង ៥ ដូចខាងក្រោមនេះ៖

ផឹកទឹកត្រជាក់ ញ៉ាំអាហារត្រជាក់៖ ទឹក​ត្រជាក់​អាច​បំបាត់​ការ​ស្រេក​ទឹក និង​កំដៅ​បាន​យ៉ាង​លឿន ប៉ុន្តែ​វាក៏បានរារាំង​​មិន​ឱ្យ​ញើស​ហូរ​ចេញពីរាងកាយ​។ ការមានញើស​ក្នុង​ខ្លួន​អាចនឹង​មិន​ល្អ​សម្រាប់​ចរាចរ​ឈាម បង្កើន​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ផ្លូវដង្ហើម ឈឺ​បំពង់ក ក្តៅខ្លួន រលាក​សួត​ជាដើម។ លើសពីនេះ ការញ៉ាំអាហារត្រជាក់ ផឹកទឹកត្រជាក់ នៅពេលដែលរាងកាយកំពុងតែក្តៅ នឹងបណ្ដាលឱ្យក្រពះ និងពោះវៀនស្ពឹក បង្កើនហានិភ័យនៃការឈឺពោះធ្ងន់ធ្ងរ។

អង្គុយបែរមុខដាក់កង្ហារ ឬម៉ាស៊ីនត្រជាក់៖ នៅពេលដែលខ្លួនក្ដៅខ្លាំងពេក មនុស្សជាច្រើនចូលចិត្តអង្គុយបែរមុខដាក់កង្ហារ ឬម៉ាស៊ីនត្រជាក់ដើម្បីឱ្យរាងកាយទទួលបានខ្យល់ត្រជាក់។ ប៉ុន្តែការធ្វើតាមវិធីនេះ អាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកយ៉ាងឆាប់រហ័ស និងនាំឱ្យអតុល្យភាពនៃកំដៅ ធ្វើឱ្យឈាមរត់មិនប្រក្រតី វិលមុខ ជាពិសេស ងាយកើតជំងឺដូចជា ហៀរសំបោរ ឈឺក្បាល ឈឺបំពង់ក។

អង្គុយ​ក្រោមម៉ាស៊ីន​ត្រជាក់​ភ្លាមៗ​ ក្រោយមកពីក្រោមកម្ដៅថ្ងៃ៖ ជាធម្មតា នៅពេលដែលអ្នកត្រឡប់ពីនឿយហត់ក្រោមពន្លឺព្រះអាទិត្យ ហើយអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ភ្លាមៗវានឹងធ្វើឲ្យខ្លួនអ្នកមានភាពស្រស់ស្រាយណាស់។ ប៉ុន្តែ ទោះបីជាយ៉ាងនេះមែន អ្នកក៏ត្រូវដឹងថា លទ្ធផលដែលទទួលបានក៏មិនស្រាលដែរ ដោយសារ នៅពេលដែលរាងកាយប៉ះពាល់ភ្លាមៗទៅនឹងបរិយាកាសសីតុណ្ហភាពទាប នឹងធ្វើឲ្យសីតុណ្ហភាពរាងកាយធ្លាក់ចុះភ្លាមៗ បង្ខាំងញើសមិនឲ្យហូរចេញបាន រហូតបណ្ដាលឱ្យខូចប្រព័ន្ធប្រសាទ ស្ទះច្រមុះស្រាលធ្ងន់ធ្ងរ។ ជាក់ស្ដែង គ្រោះថ្នាក់នេះភាគច្រើនកើតលើចំពោះមនុស្សចាស់ និងកុមារតូចៗ។

ងូតទឹកភ្លាមៗនៅពេលមកពីក្រោមកម្ដៅថ្ងៃ៖ ទឹក​ត្រជាក់​ជា​វិធីដ៏អស្ចារ្យមួយអាច​ជួយ​ធ្វើ​ឲ្យ​កម្ដៅ​ក្នុងខ្លួន​​ត្រជាក់​បានយ៉ាងងាយ។ ជាការពិតណាស់ នៅពេលដែលអ្នកត្រលប់មកពីក្រោមកម្ដៅព្រះអាទិត្យ រាងកាយនឹងពោរពេញដោយញើស ហើយរន្ធញើសក៏រីកធំដែរ ដូច្នេះ ប្រសិនបើ​អ្នក​ងូតទឹក​ភ្លាមៗ ​នឹងបណ្ដាល​ឱ្យ​រាងកាយ​ត្រជាក់ស្រួល ប៉ុន្តែងាយ​បង្ក​ជា​ជំងឺ​ដូចជា ឈឺក្បាល ក្តៅខ្លួន​ រហូតបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល។

ដេកលើឥដ្ឋត្រជាក់៖ នៅពេលដែលរាងកាយមានកម្ដៅ និងបែកញើសខ្លាំង អ្នកមិនគួរដេកនៅលើឥដ្ឋត្រជាក់នោះទេ ដោយសារនៅពេល រន្ធញើសនៅលើដងខ្លួនរួមតូចកាន់តែលឿន ងាយនាំឲ្យកើតជំងឺផ្តាសាយ។

*ដោយឡែក ប្រសិនបើអ្នកចង់ឲ្យរាងកាយមានសភាពត្រជាក់ក្នុងអំឡុងរដូវក្ដៅ អ្នកគ្រាន់តែផឹកទឹកឱ្យបានគ្រប់គ្រាន់ ត្រាំជើងជាមួយជីអង្កាម ញ៉ាំប្រទាលកន្ទុយក្រពើ ទឹកដោះគោ ស្លៀកសំលៀកបំពាក់រលុងៗសមរម្យ៕

ប្រភព៖ បរទេស