បើមាន ៤ ចំណុចនេះ ចាត់ទុកថា អ្នកជាមនុស្សឆ្លាត មានចក្ខុវិសយវែងឆ្ងាយ

ការរក្សានូវគំនិតសុទិដ្ឋិនិយមចំពោះជីវិត ទោះបីជាមានការលំបាកកើតឡើងក៏ដោយ នេះបង្ហាញឱ្យឃើញថា អ្នកគឺជាមនុស្សឆ្លាត និងមានជីវិតរីករាយបំផុត។ យ៉ាងណាមិញ ៤ចំណុចខាងក្រោមនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា អ្នកគឺជាមនុស្សឆ្លាតពិតប្រាកដ​។

១. មានឆន្ទៈក្នុងការស្តាប់

ពិតជាមនុស្សឆ្លាតតែងតែប្រើអាកប្បកិរិយាត្រៀមខ្លួនដើម្បីស្តាប់ ដើម្បីចាប់ផ្តើម មិនមែនជាគំនិតត្រៀមខ្លួនដើម្បីនិយាយនោះទេ។ ពួកគេចេះប្រើប្រាស់ពេលវេលាស្តាប់ សង្កេតភាគីម្ខាងទៀត និងយល់ពីបញ្ហាបានកាន់តែច្បាស់។

ការស្តាប់ គឺតែងតែសំខាន់នៅក្នុងជីវិតនេះ។ អំណាច​នៃ​ការ​ស្តាប់​ ពេល​ខ្លះ​គឺ​ធំ​ជាង​ពាក្យ​សម្ដី។ មនុស្សកាន់តែឆ្លាត គាត់ប្រើការស្ដាប់កាន់តែច្រើន មិនមែននិយាយប៉ប៉ាច់ប៉ប៉ោចអត់ប្រយោជន៍នោះឡើយ។

Image_2022 04 08_013243

២. ចេះគ្រប់គ្រងខ្លួនឯង

ក្នុង​ជីវិត​នេះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ប្រាថ្នា​ចង់​មាន​អនាគត​ភ្លឺស្វាង និង​មាន​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឈាន​ទៅ​អនាគតល្អប្រសើរ។ ប៉ុន្តែ​ពេល​ខ្លះ​ បើអ្នក​មិន​ចេះ​គ្រប់​គ្រង​ខ្លួន​ឯងទេ អ្នកច្បាស់ជាបាត់បង់ឱកាសល្អៗមិនខាន។

មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​យើង​បាត់បង់​អារម្មណ៍។ នៅ​ពេល​នោះ វា​ងាយ​ស្រួល​ណាស់​សម្រាប់​យើង​ក្នុង​ការ​ធ្វើ​ខុស។ ការបរាជ័យក្នុងការគ្រប់គ្រងអារម្មណ៍របស់អ្នក នឹងនាំមកនូវផលវិបាកមិនល្អជាច្រើនតាមមកពីក្រោយ។

៣. រស់នៅដោយវិជ្ជមាន

ការរក្សានូវអាកប្បកិរិយាវិជ្ជមានចំពោះជីវិត ទោះបីជាមានការលំបាកកើតឡើងក៏ដោយ គឺជាសញ្ញានៃភាពឆ្លាតវៃរបស់មនុស្សម្នាក់ៗ។

Image_2022 04 08_013248

ជីវិតមិនតែងតែមានសំណាងរហូតនោះទេ។ អ្នក​ណា​ក៏​នឹង​ជួប​ការ​លំបាក បរាជ័យ​ក៏​ដូច​ជា​ទុក្ខ​លំបាក​ក្នុង​ជីវិត​ដែរ។ មនុស្សឆ្លាត រមែងត្រៀមខ្លួនប្រឈមមុខនឹងការលំបាក ប្រើសុទិដ្ឋិនិយមជាវិជ្ជមាន ដើម្បីប្រឈមមុខនឹងការបរាជ័យ និងការបែកបាក់ក្នុងជីវិត។

៤. ដឹងថាពេលណាត្រូវបដិសេធ

មនុស្សឆ្លាតពេលប្រឈមមុខនឹងស្ថានការណ៍ និងសំណើលើសពីសមត្ថភាពខ្លួនឯង គេនឹងដឹងពីរបៀបដើម្បីបដិសេធ។ មនុស្សឆ្លាតដឹងពីពេលវេលាដើម្បីបដិសេធសំណើរ និងការល្បួងរបស់អ្នកដទៃ ដោយហេតុនេះហើយ ទើបអាចជួយឱ្យពួកគេចៀសវាងផលវិបាកមិនល្អនៅពេលក្រោយ៕

ប្រភព ៖ Phunutoday / Knongsrok