ឈប់បារម្ភទៅ មានត្រឹមវត្ថុ ២ នេះ ក្នុងផ្ទះពិតជាល្អណាស់ ព្រោះអាចជួយគ្រួសារទាំងមូលចាកឆ្ងាយពីជំងឺសាហាវបាន

យោងតាមអ្នកជំនាញផ្នែកសុខភាព និយាយថា កញ្ចក់និងជញ្ជីងគឺជាមិត្តជិតស្និទ្ធរបស់ស្រ្តីគ្រប់រូប ដែលគ្រួសារនីមួយៗគួរតែមាន។ ដោយសារកញ្ចក់នឹងជញ្ជីង នឹងជួយតាមដាននូវភាពមិនធម្មតានៃស្បែក និងរូបរាងកាយ ដូចជាការឡើងទម្ងន់ខុសប្រក្រតីជាដើម។

ថ្លើមត្រូវបានគេចាត់ទុកថា សរីរាង្គដ៏សំខាន់ក្នុងរាងកាយដែលមានតួនាទីទទួលខុសត្រូវ ក៏ដូចជា ការគ្រប់គ្រងប្រតិកម្មជីវគីមីជាច្រើន ការផ្ទុក glycogen ការសំយោគប្រូតេអ៊ីនប្លាស្មា និងការបន្សាបជាតិពុលផ្សេងៗ។ ដូច្នេះប្រសិនបើថ្លើមត្រូវបានខូចខាត អ្នកជំងឺតែងតែមានសញ្ញាច្បាស់លាស់បំផុតនៅលើ ស្បែកដូចខាងក្រោម៖

ស្បែកនិងភ្នែកលឿង៖ អ្នកជំងឺ​​ថ្លើម​ភាគច្រើនតែងតែលេចចេញរោគសញ្ញា​ដូចជា មាន​ស្បែក និង​ភ្នែក​លឿង​។ មូលហេតុគឺដោយសារតែសន្ទស្សន៍សារធាតុពណ៌ទឹកប្រមាត់ - Bilirubin នៅខាងក្នុងរាងកាយត្រូវបានកើនឡើងខុសពីធម្មតា កោសិកាមហារីកបានឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ និងបំផ្លាញកោសិកាថ្លើម។ លើសពីនេះ សញ្ញានេះក៏អាចបណ្តាលមកពីបំពង់ទឹកប្រមាត់ស្ទះ ក៏ដូចជាដុំសាច់ដែលមិនឈប់លូតលាស់ នាំទៅដល់ការប្រមូលផ្តុំនៃទឹកប្រមាត់ រយៈពេលយូរ រូបរាងនៃជម្ងឺខាន់លឿង។

ហើមនិងឈឺពោះស្រាលៗ៖ បើអ្នកមិនបានញ៉ាំអាហារច្រើនទេ ប៉ុន្តែបែរជាអ្នកមានក្បាលពោះកាន់តែធំឡើងជាប្រចាំ ដែលអ្នកគួរតែយកចិត្តទុកដាក់ចំពោះសុខភាពឲ្យមែនទែន។  ដូច្នេះហើយ នៅពេលដែលអ្នករកឃើញថា ពោះមានសភាពហើម ឈឺចាប់ស្រាលៗ នោះបង្ហាញថា អ្នកកំពុងមានដុំសាច់បន្តលូតលាស់យ៉ាងធ្ងន់ធ្ងរហើយ។

ស្បែកងាយនឹងកើតមុន៖ សម្រាប់​មនុស្ស​ពេញវ័យ ការកើតមុន​គឺជា​បាតុភូត​ធម្មតា​។ ប៉ុន្តែម្យ៉ាងវិញទៀត ចំពោះមនុស្សពេញវ័យ ដែលមានការកើតមុនអាចបណ្តាលមកពីជំងឺនៃប្រព័ន្ធ endocrine ដែលធ្វើឱ្យពិបាកក្នុងការបែងចែកពីជំងឺផ្សេងៗ។ លើសពីនេះ នៅពេលដែលកោសិកាមហារីកថ្លើមបង្កើតឡើង ការបន្សាបជាតិពុលកាន់តែចុះខ្សោយ ជាតិពុលកាន់តែច្រើន ស្នាមមុនលេចឡើងនៅលើមុខ នឹងនាំឱ្យអតុល្យភាពអ័រម៉ូន។

ស្បែករមាស់៖ ប្រសិនបើការឡើងកន្ទួល នឹងមានរមាស់លើស្បែក ហើយទោះបីជាប្រើថ្នាំនៅតែមិនមានភាពប្រសើរឡើង នោះអ្នកគួរតែសង្ស័យថាកំពុងប្រឈមមុខជាមួយជំងឺមហារីកថ្លើមហើយ។

ការសម្រកទម្ងន់មិនធម្មតា៖ នៅពេលដែលអ្នកមិនបានហាត់ប្រាណ ឬតមអាហារ ប៉ុន្តែទម្ងន់របស់អ្នកបែរជាស្រកខុសពីធម្មតា នេះក៏ជាករណីដែលអ្នកគួរតែប្រយ័ត្នឲ្យបានល្អបំផុត។ ដូច្នេះអ្នកត្រូវតែសម្គាល់ថាំ នៅពេលថ្លើមខូចមុខងារនឹងថយចុះ នោះអ្នកជំងឺអាចនឹងស្រកទម្ងន់ទៅតាមនោះ។

ប្រភព៖ បរទេស