កុំខ្ជះខ្ជាយលុយរកថ្នាំជំនួយអី ងាកមកដាំត្រឹមរុក្ខជាតិ ៤ នេះក្នុងបន្ទប់មានឥទ្ធិពលពិសេសណាស់ ជួយឲ្យអ្នកគេងលក់ស្កប់ស្កល់

ការគេងមិនលក់ ឬពិបាកគេង ពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរខ្លាំងណាស់ដល់អាយុសង្ឃឹមរស់របស់មនុស្សគ្រប់គ្នាដែលតែងតែជួបប្រទះជាមួយបញ្ហាទាំងអស់នេះ។ ដូច្នេះ ដើម្បីកុំឲ្យខាតពេលនឹងខ្ជះខ្ជាយលុយទិញឱសថជំនួយ អ្នកគួរតែងាកមកដាំរុក្ខជាតិសាមញ្ញៗ ក្នុងបន្ទប់គេងវិញ ព្រោះវាមានឥទ្ធិពលពិសេស ជួយធ្វើឱ្យការគេងប្រសើរឡើង នឹងគេងលក់ស្កប់ស្កល់។

ដើម betel៖ ដើមប្រភេទនេះ ត្រូវបានគេស្គាល់ថា មានតួនាទីក្នុងការបន្សុទ្ធខ្យល់បានល្អដែលមនុស្សភាគច្រើន​តែងតែជ្រើសរើស​ដាំ​ដុះ​នៅផ្ទះ​។ ជាពិសេស រុក្ខជាតិនេះ ​​ស័ក្តិសម​បំផុត​សម្រាប់​ការ​តុបតែង​តាម​កន្លែង​ដែលមាន​ខ្យល់​ចេញចូល ដូចជា​បន្ទប់​គេង​ជាដើម។ ម្យ៉ាងទៀត រុក្ខជាតិ betel មានស្លឹករាងបេះដូង ហើយងាយស្រួលក្នុងការដាំដុះណាសដែរ។ បើតាមហុងស៊ុយវិញមានន័យថា ​ដើម​រុក្ខជាតិនេះ ពិតជានាំ​សំណាង​ដល់​ម្ចាស់ផ្ទះ ជួយធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងគេងលក់ស្រួលនៅពេលយប់។

ប្រទាល​កន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ មានអត្ថប្រយោជន៍ជាច្រើន ជួយឲ្យមានសុខភាពល្អប្រសើរ។  រុក្ខជាតិនេះមានពូជខុសៗគ្នាជាច្រើន ដោយពូជខ្លះមានស្លឹកជួយសម្រួលអារម្មណ៍ ប្រឆាំងនឹងការរលាក អាចប្រើបាននៅពេលមូសខាំ។

ក្រៅពីនេះ ប្រទាលកន្ទុយក្រពើមួយចំនួនទៀត អាចយកទៅប្រើប្រាស់ក្នុងផលិតផលថែរក្សាស្បែកបាន ដោយសារតែមានវីតាមីននិងសារធាតុសកម្មប្រឆាំងនឹងអុកស៊ីតកម្មជាច្រើនផ្សេងទៀត។ លើសពិនេះ ការដាក់តាំងប្រទាលកន្ទុយក្រពើ ក្នុងបន្ទប់គេងនឹងជួយបន្សុទ្ធខ្យល់ ធ្វើអោយបន្ទប់មានភាពតឹងណែន ជួយធ្វើអោយគេងលក់ស្រួល។

ដើមអណ្តាតខ្លា៖ អណ្ដាតខ្លាគឺជារុក្ខជាតិសំយោគរស្មីសំយោគ ដែលជារឿយៗបញ្ចេញអុកស៊ីហ្សែននៅពេលយប់ ដូច្នេះវាមានសុវត្ថិភាពសម្រាប់ការគេង និងជួយឱ្យអ្នកគេងលក់ស្រួល។ ដើម​អណ្ដាត​ខ្លា​អាច​ស្រូប​យក​ឧស្ម័ន​ពុល​ចំនួន ១០៧ ដែល​ខ្លះ​អាច​បង្ក​ជា​ជំងឺ​មហារីក​គឺ សារធាតុ formaldehyde អាសូត​អុកស៊ីត។ ទន្ទឹមនឹងនេះ វាក៏ងាយស្រួលដាំ នឹងថែទាំណាស់ ពិតជាសាកសមសម្រាប់បន្ទប់គេងណាស់។

ដើមក្រូចឆ្មារ៖ ដើមក្រូចឆ្មាមានក្លិនក្រអូបត្រជាក់ និងស្រស់ស្រាយ មានសមត្ថភាពជួយកែលម្អក្លិននៅក្នុងបន្ទប់ បន្សុទ្ធខ្យល់យ៉ាងមានប្រសិទ្ធភាព នឹងក៏អាចជួយ​សម្លាប់​ផ្សិត​ផង​ដែរ។ ការ​ដាក់​ក្រូចឆ្មារ​ក្នុង​បន្ទប់​ពេល​ចូល​គេង​ជួយ​ឱ្យ​គេង​លក់​ស្រួល ជាពិសេស​ក្នុង​រដូវក្តៅ​ដែល​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រួល​ពេល​ក្រោក​ពី​គេង។

ប្រភព៖ បរទេស