ទៅជួបពេទ្យបន្ទាន់ ក្រោយរកឃើញសញ្ញា ៤ នេះ មានន័យថា រាង​កាយកំពុង​ព្រមាន​ពី​ជំងឺ ជាពិសេសថ្លើម

ប្រសិនបើអ្នករកឃើញថា រាងកាយរបស់អ្នកមានសញ្ញា​មិន​ប្រក្រតី​ណាមួយ​ក្នុងចំណោមរោគសញ្ញា ៤ ដូចខាងក្រោមនេះ ត្រូវតែប្រយ័ត្នដាច់ខាត បើសិនជាអាចគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យឲ្យទាន់ពេលវេលា៖

១.ឈឺស្មាញឹកញាប់៖ ការឈឺស្មាគឺជាជំងឺដែលមនុស្សជាច្រើនតែងតែជួបប្រទះជាប្រចាំ។ មនុស្សជាច្រើនទៀតជឿថា ការឈឺស្មាគឺបណ្តាលមកពីការរលាក ឬជំងឺឆ្អឹងខ្នង។ បន្ថែមពីលើនេះ  ការឈឺស្មាក៏អាចទាក់ទងនឹងសុខភាពថ្លើមទៀតផង ដោយសារ ថ្លើមស្ថិតនៅត្រង់ពោះខាងស្តាំនៃរាងកាយ ដូច្នោះនៅពេលដែលមុខងារថ្លើមធ្លាក់ចុះ បូកនឹងជំងឺអាចបង្ហាប់សរសៃប្រសាទខាងស្តាំតាមសួត ដែលនាំឱ្យឈឺត្រង់ស្មាស្តាំ។

ដូច្នេះហើយ ប្រសិនបើអ្នកឧស្សាហ៍ឈឺក និងស្មា អ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីកំចាត់រាល់មូលហេតុដែលអាចកើតមាន រួមទាំងបញ្ហាសន្លាក់ផងដែរ។

២.តឹងទ្រូង ពិបាកដកដង្ហើម៖ ការ​មាន​អារម្មណ៍​តឹង​ដើមទ្រូង​និង​ដង្ហើម​ខ្លីញឹកញាប់ ​អាចជា​សញ្ញា​នៃ​មុខងារ​បេះដូង​ខ្សោយ​ ដែលជាមូលហេតុសំខាន់មួយ ប៉ះពាល់ដល់អាយុជីវិត។ បេះដូងគឺជាសរីរាង្គដ៏សំខាន់ដែលមានសមត្ថភាពជួយទ្រទ្រង់ជីវិត។ ប្រសិនបើមុខងារបេះដូងចុះខ្សោយ នឹងបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស រហូតអាចកាត់បន្ថយអាយុសង្ឃឹមរស់បាន។

ដូច្នេះប្រសិនបើជារឿយៗអ្នកមានអារម្មណ៍ថា តឹងទ្រូង និងដកដង្ហើមខ្លី គួរតែទៅជួបគ្រូពេទ្យដើម្បីទទួលបានការពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។

៣.ភ្នែកខ្សោយ៖ ជាធម្មតា ភ្នែករបស់មនុស្សថយចុះទៅតាមអាយុ។ ប៉ុន្តែក៏មានមនុស្សច្រើនណាស់ដែលមានអាយុមិនទាន់ចាស់ ប៉ុន្តែភ្នែករបស់ពួកគេបែរជាមានសភាពខ្សោយ រហូតប៉ះពាល់ដល់សុខភាពរាងកាយយ៉ាងខ្លាំង ជាពិសេសសុខភាពថ្លើម។

តាម​វេជ្ជ​សា​ស្រ្ត​ចិន បង្ហាញថា មនុស្សដែលមានថ្លើម​​សុខភាព​ល្អនឹងបណ្ដាល​ឱ្យ​ភ្នែក​ភ្លឺ​ថ្លា ប៉ុន្តែ​ប្រសិនបើ​ថ្លើម​មិន​មាន​សុខភាព​ល្អ នោះ​ការ​មើលឃើញ​ក៏​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរផងដែរ។

៤.ភាពអត់ឃ្លាន៖ ប្រសិនបើអ្នកញាំអាហារហើយមានអារម្មណ៍ល្អ នោះមានន័យថា រាងកាយរបស់គាត់ក៏មានសុខភាពល្អដែរ។ មនុស្សបែបនេះងាយស្រួលរស់នៅបានយូរណាស់ ព្រោះនៅក្នុងដំណើរការនៃការញ៉ាំរាងកាយស្រូបយកសារធាតុចិញ្ចឹមជាច្រើនដើម្បីរក្សាដំណើរការធម្មតានៃរាងកាយនិងសរីរាង្គខាងក្នុង។

ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍បាត់បង់ចំណង់អាហារ មិនញ៉ាំ ញ៉ាំតិចពេក នឹងប៉ះពាល់ដល់ការស្រូបយកសារធាតុចិញ្ចឹមពីរាងកាយ ដែលនាំឱ្យរាងកាយទទួលទានប្រូតេអ៊ីន និងខ្លាញ់ច្រើនពេក ធ្វើឱ្យពិបាកក្នុងការធានាឱ្យមានសុខភាពល្អ។

ប្រភព៖ បរទេស