ជីវិត​មនុស្ស​ស្រី​ឈឺ​ចាប់​បំផុត​ មិន​មែន​ពេល​ប្តី​ក្បត់​ចិត្តទេ តែជារឿង ៤ យ៉ាងនេះ ដែលធ្វើឱ្យហត់នឿយ និងសោកស្ដាយបំផុត

តាមពិតទៅ មនុស្សស្រីមិនគយរឈឺចាប់ ខូចចិត្តព្រោះប្ដីក្បត់ទេ ព្រោះនៅពេលដែលគេក្បត់ ក៏មានន័យថា គេមិនបានស្រឡាញ់យើងឡើយ ហើយគេក៏មិនសក្តិសមនឹងទទួលបានការផ្ដល់តម្លៃពីយើងបន្តទៀតដែរ។ យ៉ាងណាមិញ មានរឿង ៤ យ៉ាងខាងក្រោមនេះ ដែលធ្វើឱ្យមនុស្សស្រីឈឺចាប់ ខកចិត្ត ហត់នឿយ និងសោកស្ដាយបំផុតនៅក្នុងជីវិត។

១. គ្មានការងារធ្វើ

ស្ត្រីមិនទាន់រៀបការ ឬរៀបការហើយ ក៏ត្រូវមានការងារធ្វើ ដើម្បីរកប្រាក់ យ៉ាងហោចណាស់ក៏គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លួនឯងដែរ។ មាន​ស្នេហា​មិន​អី​ទេ បើ​អត់​មាន​លុយ​ទិញ​បាយ​ហូប​ច្បាស់ជាស្លាប់មិនខាន។

នៅពេលដែលស្ត្រីនៅលីវ ពួកគេមានជម្រើសកាន់តែច្រើនអំពីអាជីព ទីតាំង និងបរិយាកាសការងារ។ ពួកគេក៏មិនភ័យខ្លាចក្នុងការហក់លោតបានតាមចិត្ត ប្រសិនបើពួកគេមានអារម្មណ៍ថាការងារបច្ចុប្បន្នរបស់ពួកគេមិនសមរម្យ ឬបញ្ហារសើបកើតឡើង។

ប៉ុន្តែ​នៅពេល​ស្ត្រី​រៀបការ​ និង​សម្រាល​កូន ស្ត្រី​ត្រូវមាន​ស្ថិរភាព​ក្នុង​ការងារ​។ កន្លែងធ្វើការត្រូវតែនៅជិតផ្ទះ សក្តិសមសម្រាប់អ្នករៀបការរួច។ ការងារមិនគួរតានតឹងពេក ទើបអាចនាំកូនទៅសាលាបាន។

នេះ​ចាត់​ទុក​ជា​តម្លៃ​ដែល​ស្ត្រី​ភាគ​ច្រើន​ត្រូវ​ចំណាយ​សម្រាប់​ការ​មាន​គ្រួសារ ដែល​កំពុង​បាត់បង់​ឱកាស​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍ​អាជីព។ មនុស្ស​ស្រី​សម័យ​នេះ​នឹង​មិន​អាច​រស់​នៅ​ដូច​ប្រាថ្នា​បាន​ទេ ត្រូវ​ស៊ូ​ទ្រាំ អត់ធ្មត់ ធ្វើ​ការងារ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត មិន​សប្បាយ​ចិត្ត។

Image_2022 04 23_125702779

២. ប្តីមិនយកចិត្តទុកដាក់ក្នុងអំឡុងពេលសម្រាលកូន

ការមានផ្ទៃពោះ ការសម្រាលកូន និងការថែទាំកូន គឺជារយៈពេលដ៏យូរបំផុតសម្រាប់ស្ត្រី។ ស្ត្រីភាគច្រើនទទួលរងពីជំងឺធ្លាក់ទឹកចិត្តនៅពេលនេះ។ ភាពខុសគ្នាតែមួយគត់គឺថាតើវាធ្ងន់ ឬស្រាលតែប៉ុណ្ណោះ។

ព្រោះនេះជាចំណុចរបត់ដ៏ធំមួយក្នុងជីវិតរបស់ពួកគេ។ ពួកគេក្លាយជាម្តាយ ពួកគេត្រូវទទួលបន្ទុកនៃការសម្រាលកូន ឆ្លងកាត់ការផ្លាស់ប្តូរជាច្រើននៅក្នុងរាងកាយ និងរូបរាង។ អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​បំផុត ​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​យល់​ដឹង​ពី​ស្វាមី។

ប៉ុន្តែ​នៅ​ពេល​ប្រពន្ធ​សម្រាល​កូន​ ក៏​ជា​ពេល​ដែល​បុរស​ជា​ច្រើន​ផ្លាស់​ប្តូរ​ចិត្តដូចគ្នាដែរ។ មួយផ្នែកដោយសារតែការមិននៅជិតប្រពន្ធ ធ្វើឱ្យពួកគេមិនអាចបំពេញតម្រូវការផ្លូវភេទរបស់ពួកគេ។ ទី​២ ការ​ប្រែប្រួល​សរីរវិទ្យា​របស់​ប្រពន្ធ​ ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ភ័យខ្លាច មិន​ហ៊ាន​ចូល​ជិត។ នោះហើយជាមូលហេតុដែលបុរសជាញឹកញាប់ បោះបង់ប្រពន្ធរបស់ពួកគេក្នុងអំឡុងពេលដ៏លំបាកមួយនេះ។ ដូច្នេះស្ត្រីមានអារម្មណ៍ភ័យខ្លាច។

Image_2022 04 23_125707482

៣. ប្តីធ្វេសប្រហែសពេលឈឺ

ដូច​ពេល​សម្រាល​កូន​ដែរ ពេល​ស្ត្រី​ឈឺ​ក៏​ងាយ​នឹង​អាណិត​ខ្លួន​ឯង​ដែរ។ ពួកគេត្រូវការការថែទាំ និងការសាកសួរពីស្វាមី។ ប៉ុន្តែ​ប្តី​ជា​ច្រើន​ព្រងើយ​កន្តើយ រវល់​លេង​គិត​រឿង​ខ្លួន​ឯង ហើយ​ភ្លេច​ប្រពន្ធ។

ប្រពន្ធនៅពេលនេះនឹងឈឺចាប់ខ្លាំង ទាំងឈឺទាំងវេទនា តែត្រូវស្លាប់ចិត្តបន្តិចម្តងៗ មានអារម្មណ៍ឯកាតែម្នាក់ឯង។ ដូច្នេះ មិន​ថា​បុរស​ណា​ម្នាក់​ចិត្ត​អាក្រក់​ប៉ុនណា​ក៏​ដោយ មិន​ត្រូវ​ចាក​ចេញ​ពី​ប្រពន្ធ​ក្នុង​ពេល​នេះ​ឡើយ។

៤. គ្មានពេលមើលថែខ្លួនឯង

រឿង​ដ៏​គួរ​ឱ្យ​ខ្លាច​បំផុត​មួយ​ទៀត​របស់​មនុស្ស​ស្រី គឺ​ពួក​គេ​គ្មាន​ពេល​ថែ​ទាំ​ខ្លួន​ឯង។ ពួកគេតែងតែរវល់ជាមួយការងារផ្ទះ និងកូនៗ។ ពេល​ក្រឡេក​ទៅ​មើល​កញ្ចក់​ក៏​ស្រឡាំងកាំង​ពេល​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​សក់​រញ៉េរញ៉ៃ ក្បាលពោះ​យារ​ធ្លាក់ ស្បែក​ខ្មៅ​ស្រអាប់ ភ្នែក​ពោរពេញ​ទៅ​ដោយ​រង្វង់​ខ្មៅ​ងងឹត​យ៉ាង​អាណោចអាធ័ម...។

ពួកគេបានធ្វេសប្រហែសខ្លួនឯងរហូតដល់មិនដឹងខ្លួន ថ្ងៃណាមួយពួកគេនឹងមានអារម្មណ៍សោកស្ដាយជាខ្លាំង។ ដូច្នេះ​ស្ត្រី​ត្រូវ​រៀន​មេរៀន​ខ្លួនឯង​ បើ​ស្រឡាញ់​ប្តី​ក៏​ត្រូវ​ស្រឡាញ់​ខ្លួនឯង​ដែរ​។ កុំទុកកង្វល់ និងបន្ទុកទាំងអស់លើខ្លួនអ្នក ក្រែងលោអ្នករងទុក្ខ៕

ប្រភព ៖ Phunutoday / Knongsrok