មិនដែលដឹងសោះ! ការគេងអាក្រាតកាយ ផ្ដល់អត្ថប្រយោជន៍លើសលប់ ៥ យ៉ាង

ការគេងអាក្រាតកាយមិនត្រឹមតែជួយអ្នកឲ្យសម្រាកបានស្រួល នឹងកាត់បន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអត្ថប្រយោជន៍ ដូចខាងក្រោម ជាច្រើនទៀតផងដែរ។

​គេងអាក្រាត​ជួយ​ឱ្យ​​គេង​លក់​ស្រួល៖ គុណភាពនៃការគេងពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ ជាពិសេសការគេងអាក្រាតកាយគឺមានសមត្ថភាពខ្ពសណាស់ក្នុងការជួយប្រឆាំងនឹងការឆ្លងមេរោគ និងជួយឲ្យអ្នកពោរពេញដោយថាមពល។ ការគេងអាក្រាតកាយ ជាវិធីដ៏ងាយស្រួលមួយក្នុងការធ្វើឱ្យរាងកាយមានភាពត្រជាក់ ធ្វើឲ្យគុណភាពនៃការគេងប្រសើរឡើង និងមិនសូវនឿយហត់។

គេងអាក្រាតបង្កើនការផលិតខ្លាញ់ពណ៌ត្នោត៖ នៅពេលអ្នកគេងក្នុងសីតុណ្ហភាពត្រជាក់ រាងកាយរបស់អ្នកផលិតជាតិខ្លាញ់ពណ៌ត្នោតកាន់តែច្រើន។ សារធាតុនេះមានប្រសិទ្ធភាពក្នុងការបង្កើនការរំលាយអាហារដោយការដុតជាតិស្ករក្នុងឈាមធ្វើឱ្យរាងកាយមានភាពកក់ក្តៅ។ លើសពីនេះ ខ្លាញ់ពណ៌ត្នោតខ្ពស់ក្នុងរាងកាយអាចកាត់បន្ថយហានិភ័យនៃការធាត់ និងជំងឺទឹកនោមផ្អែម។

គេងអាក្រាត​ជួយ​ឱ្យ​ឡើង​ទម្ងន់​តិច៖ ការគេងអាក្រាតកាយជួយឱ្យអ្នកគេងលក់ស្រួល កាត់បន្ថយហានិភ័យនៃការឡើងទម្ងន់ និងធាត់។ ចំពោះមនុស្សពេញវ័យ អ្នកដែលគេងតិចជាង ៥ ម៉ោងក្នុងមួយយប់ ទំនងជាឡើងទម្ងន់ជាងអ្នកដែលគេង ៧ ម៉ោងក្នុងមួយយប់។

គេង​អាក្រាត​បង្កើន​អ័រម៉ូន​រីករាយ៖ ការ​គេង​អាក្រាតកាយ​ជាមួយ​ដៃគូ​នឹង​ជួយ​ឱ្យ​អ្នក​សម្រាក​បាន​ច្រើន​ ជួយកាត់​បន្ថយ​កម្រិត​ស្ត្រេស និង​ការ​ថប់​បារម្ភ។ នៅពេលដែលស្បែកមនុស្សពីរនាក់ប៉ះគ្នា វាជួយបង្កើនការផលិតអុកស៊ីតូស៊ីន ដែលត្រូវបានគេស្គាល់ថា ជាអរម៉ូននៃសុភមង្គល។ ជាពិសេស នោះ វានឹងជួយកាត់បន្ថយកម្រិតស្ត្រេស ជួយឱ្យអ្នកមានអារម្មណ៍ល្អ និងរក្សាទំនាក់ទំនងឱ្យកាន់តែរឹងមាំ។

គេង​អាក្រាត​បង្កើន​ការ​មានកូន៖ យោងតាមអ្នកវិទ្យាសាស្ត្រ ចំនួនមេជីវិតឈ្មោលមានការថយចុះ នៅពេលដែលបុរសស្លៀកខោទ្រនាប់តឹង។ មូលហេតុគឺនៅពេលដែលពងស្វាសមានទំនាក់ទំនងជិតស្និទ្ធជាមួយរាងកាយ វានឹងក្លាយទៅជាក្តៅភ្លាមៗ ដែលជាហេតុកាត់បន្ថយសមត្ថភាពក្នុងការផលិតមេជីវិតឈ្មោលថ្មី។ ដូច្នោះការ​គេង​អាក្រាតកាយ​ជា​វិធី​មួយ​ដែល​ធ្វើ​ឱ្យ​ពងស្វាស​ត្រជាក់​។

ប្រភព៖ បរទេស