ទម្លាប់​អាក្រក់ ៤ ​យ៉ាង​ ​មិន​ពាក់ព័ន្ធ​នឹង «​ការ​រួម​ភេទ​» តែអាច​បង្កើន​ហានិភ័យ​មហារីក​ស្បូនបានដោយងាយ

ខាងក្រោមនេះ ជាទម្លាប់អាក្រក់ ៤ យ៉ាង ​ងាយ​ធ្វើ​ឱ្យ​ស្បូន​អ្នក​ចុះខ្សោយ និង​ទន់ខ្សោយ ងាយ​នឹង​បង្កើត​ជា​ដុំ​សាច់ រហូតបង្កជាជំងឺមហារីកមាត់ស្បូន។ ដូច្នេះ ដើម្បីកុំឲ្យជួបបញ្ហាទាំងអស់នេះ អ្នកគួរ​ចៀសវាង​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​៖

តមអាហារច្រើនពេក៖ យុវនារី​សម័យ​នេះ​ផ្ដោត ​នឹងឈ្លក់​វង្វេងខ្លាំង​ លើ​ការ​សម្រក​ទម្ងន់​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន រហូតធ្វើឲ្យពួកគេសុខចិត្តតម​អាហារ រំលង​អាហារ ញ៉ាំ​អាហារ​គ្មាន​ម្សៅ គ្មាន​សាច់ ជាដើម។

យ៉ាងណាក៏ដោយ ការបន្តតមអាហារបែបនេះក្នុងរយៈពេលយូរនឹងមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព វាមិនត្រឹមតែនាំមកនូវជំងឺជាច្រើន ធ្វើឱ្យរាងកាយមានតុល្យភាពអាហារូបត្ថម្ភ កាត់បន្ថយភាពស៊ាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអាយុសង្ឃឹមរស់ខ្លីផងដែរ។

មិនយកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួន៖ មិនថាអ្នករវល់យ៉ាងណាទេ អ្នកក៏ត្រូវយកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួន ជាពិសេសអនាម័យក្នុងតំបន់ឯកជន។ ការមានទម្លាប់អាក្រក់ប្រចាំថ្ងៃ ដូចជា មិនងូតទឹក មិនប្តូរខោអាវ មិនបោកខោអាវទាន់ពេលក៏ជាវិធីលឿនបំផុតដែលនាំឲ្យជំងឺមហារីកមាត់ស្បូន។

ការជក់បារីនិងផឹកស្រា៖ ការជក់បារី, ផឹកស្រា ជាទៀងទាត់នឹងងាយទទួលរងនូវភាពស៊ាំ, មានជំងឺអ័រម៉ូន នាំឱ្យមានការផ្លាស់ប្តូរអវិជ្ជមាននៃ pH ក៏ដូចជា បរិយាកាសនៅក្នុង "តំបន់ឯកជន" និងស្បូនជាដើម។ មិនតែប៉ុណ្ណោះងាយស្រួលឆ្លងមេរោគ និងបាក់តេរី និងបង្កជាមហារីកមាត់ស្បូន។

ជាពិសេស ជាតិអាល់កុលអាចប៉ះពាល់ដល់ការបំបែកអរម៉ូន estrogen បង្កើនបរិមាណ estrogen ក្នុងឈាម។ ការមានអ័រម៉ូន estrogen នៅក្នុងខ្លួនច្រើនជាងធម្មតា គឺជាកត្តាហានិភ័យខ្ពស់ក្នុងការបង្កើតដុំសាច់នៅក្នុងក្រពេញ mammary, ovaries និងស្បូន។ ដូច្នេះហើយ ដើម្បីចៀសវាងពីជំងឺមហារីកមាត់ស្បូន ស្ត្រីគួរតែបង្កើតរបៀបរស់នៅបែបវិទ្យាសាស្ត្រ និងការរួមភេទប្រកបដោយសុខភាពល្អ។

ភាពតានតឹងដោយសារការងារហួសប្រមាណ៖ អ្នកប្រហែលជាមិនដឹងទេ ការធ្វើការ និងសិក្សាខ្លាំងពេក ហើយសម្រាកមិនបានត្រឹមត្រូវ អាចនាំឱ្យមានបញ្ហាស្ត្រេស ធ្វើឱ្យប្រព័ន្ធការពាររាងកាយធ្លាក់ចុះ ដែលនឹងបង្កើនហានិភ័យនៃជំងឺផ្សេងៗរួមទាំង K. Cervical ៕

ប្រភព៖ បរទេស