មនុស្ស ៧ ក្រុម ដែលអ្នកពុំគួរបោះបង់ ឬបំភ្លេចចោលជាដាច់ខាត

ក្នុងមួយជី​វិតរបស់មនុស្សយើងម្នាក់ៗ មិនអាចបានជួបមនុស្សល្អរហូតនោះឡើយ។ យ៉ាងណាក៏ដោយ មានមនុស្ស ៧ ក្រុមខាងក្រោមនេះ អ្នកត្រូវតែចងចាំ ចេះដឹងគុណ និងដាច់ខាតកុំបោះបង់គេចោលឱ្យសោះ។

១. មនុស្សដែលតែងជួយ និងគាំទ្រអ្នកដោយគ្មានលក្ខខណ្ឌ ៖ បើ​មាន​មនុស្ស​ដែល​សុខ​ចិត្ត​ជួយ​អ្នក គាំទ្រដល់អ្នក ​នោះ​ចាត់​ទុក​ជា​មនុស្ស​សំខាន់​បំផុតនៅក្នុង​ជីវិត​របស់​អ្នក។ នៅពេលដែលបុគ្គលនោះសុខចិត្តជួយអ្នកដោយគ្មានលក្ខខណ្ឌ នោះក៏មានន័យថា គេពិតជាឱ្យតម្លៃដល់អ្នក គេក៏ជឿជាក់ និងស្មោះត្រង់ចំពោះអ្នកបំផុតផងដែរ។

២. មនុស្សដែលតែងតែនិយាយលេង និងស្ម័គ្រចិត្តកំដរអ្នក ៖ ដោយសារតែពួកគេខ្វល់ពីអ្នក ពួកគេអាចត្អូញត្អែរអំពីអ្នកជានិច្ច។ នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជាមនុស្ស​មួយ​ប្រភេទ​ដែល​អ្នក​មិន​គួរ​បោះបង់គេនោះដែរ។ ពិតណាស់មនុស្សកំសាកនេះគ្រាន់តែចង់ក្រើនរំឭក ចង់ឱ្យអ្នកធូរស្រាលរាល់ថ្ងៃ មិនមានបំណងរំខានអ្នកនោះឡើយ។

Image_2022 04 29_230314243

៣. មនុស្សដែលតែងតែចែករំលែកជាមួយអ្នក ៖ អ្នក​ដែល​សុខ​ចិត្ត​នៅ​ក្បែរ​អ្នក ​ដើម្បី​ជម្នះ​ព្យុះភ្លៀងគ្រប់យ៉ាង គេជាមនុស្សដែលស្រឡាញ់អ្នកបំផុត។ មនុស្ស​ជា​ច្រើន​នៅ​ពេល​អ្នក​ជួប​បញ្ហា​នឹង​ចាក​ចេញ​ពី​អ្នក ប៉ុន្តែ​ពេល​ជោគជ័យ​គេ​ក៏ត្រលប់​មក​វិញ។ ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែលអាចនៅក្បែរអ្នក ដើម្បីចែករំលែកភាពរីករាយ និងទុក្ខព្រួយរបស់អ្នកជាមួយអ្នក គួរតែគោរពពួកគេ។

៤. អ្នកដែលតែងតែបង្រៀន និងលើកទឹកចិត្តអ្នក ៖ អ្នកដែលឃើញចំណុចល្អរបស់អ្នក ក្នុងពេលជាមួយគ្នាក៏យល់ពីចំណុចខ្វះខាតរបស់អ្នក អាចជួយ និងលើកតម្កើងអ្នកបាន ពួកគេគឺជាអ្នកគាំទ្រដ៏អស្ចារ្យ។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកមានគុណរបស់អ្នកដទៃ បង្កើនសមត្ថភាពរបស់អ្នក ក្លាយជាគ្រូបង្វឹករបស់នរណាម្នាក់ បង្រៀន និងជ្រោមជ្រែងអ្នកដទៃ។

៥. អ្នកដែលតែងតែរក្សាពាក្យសន្យាជាមួយអ្នក ៖ បុគ្គល​ដែលតែងតែគោរពតាមពាក្យសន្យា គឺ​ជា​អ្នក​ដឹង​ច្បាស់​នូវ​សមត្ថភាព​ខ្លួន ដឹង​ថា​អាច​ធ្វើ​បាន​មុន​នឹង​សន្យា។ ដោយវិធីនេះ បុគ្គលិកលក្ខណៈរបស់អ្នកនឹងប្រសើរឡើងបន្តិចម្តងៗ។ មនុស្ស​ដែល​រក្សា​ការ​សន្យា ​និង​ជំនឿ​របស់​ខ្លួន​ គឺ​ជា​មនុស្ស​ដែល​តែងតែ​ត្រូវ​បាន​គេ​គោរព​បំផុត​។ ដូច្នេះហើយ អ្នកដែលរក្សាការសន្យាក៏ជាមនុស្សដែលជួយអ្នកឱ្យកាន់តែល្អ និងកាន់តែប្រសើរឡើង។

Image_2022 04 29_230328414

៦. មនុស្សដែលតែងតែខឹងអ្នក ពេលអ្នកធ្វើខុស ៖ បើ​មិត្ត​ណា​ខឹង​នឹង​អ្នក​នៅ​ពេល​ដែល​អ្នក​ធ្វើ​ខុស ចូរអរគុណពួកគេទៅ។ ព្រោះគេខឹងអ្នកមានន័យថា គេខ្វល់ពីអ្នក មិនចង់ឱ្យអ្នកធ្វើខុស។ នេះជួយអ្នកឱ្យដឹងពីកំហុសរបស់អ្នក ដើម្បីកែលម្អឡើងវិញ។ ផ្ទុយទៅវិញ មនុស្សដែលមើលឃើញអ្នកខុស ហើយនៅតែមិនអើពើនឹងអ្នក គឺជាមនុស្សដែលមិនខ្វល់ពីអ្នក។ នេះគឺជាមនុស្សដែលធ្វើបាបអ្នក។

៧. មនុស្សដែលព្រមចាញ់អ្នកគ្រប់យ៉ាង ៖ ប្រសិនបើមានមនុស្សម្នាក់ដែលតែងតែស្ម័គ្រចិត្ត និងព្រមចាញ់អ្នកដោយគ្មានហេតុផលទាល់តែសោះ នោះមានន័យថា គេជាមនុស្សដែលផ្ដល់សុភមង្គលបំផុតដល់អ្នកក្នុងជីវិតនេះ។ មនុស្សដែលមិនសូវខ្វល់ពីខ្លួនឯង តែបែរជាមកខ្វាយខ្វល់ និងយកចិត្តទុកដាក់ចំពោះអ្នក នោះមានន័យថា គេពិតជាគោរព និងលះបង់គ្រប់យ៉ាងដើម្បីអ្នក៕

ប្រភព ៖ Phunutoday / Knongsrok