ចាក់ដោតពីជីវិតក្នុងសង្គមខ្លាំងក្នុងសម័យ Covid-19 ពី « រឿងគ្រោះជីវិតកូវីត១៩  » (មានវីដេអូ)

ថ្មីៗនេះខ្សែភាពយន្តខ្នាតធំថ្មីស្តីពីជីវិតពិត បានមកដល់ទៀតហើយ ដែលខ្សែភាពយន្តថ្មីនេះមានឈ្មោះថា « គ្រោះជីវិតកូវីត១៩  »  ជាស្នាដៃផលិតដោយ លោក ហ៊ុយ យ៉ាឡេង ដែលមានស្នាដៃលើភាពយន្តល្បីៗជាច្រើនជាពិសេសគឺខ្សែភាពយន្តជីវិតចុងក្រោយ « ដើម្បីកូន »។ 

279879721_3226754460887272_8415022311060564860_n

រឿងគ្រោះជីវិតកូវីត១៩ ជាភាពយន្តដកស្រង់ចេញពីរឿងពិតក្នុងវិបត្តិដែលកើតឡើងជាសាកលនៅលើពិភពលោក ។ រឿងនេះបានឆ្លុះបញ្ចាំងក្នុងសង្គមនាពេលបច្ចុប្បន្នរបស់យើងពេលកំពុងជួបវិបត្តិ ដែលសាច់រឿងកើតឡើងដោយប្តីប្រពន្ធមួយគូ មានស្វាមីឈ្មោះ រដ្ឋា និងភរិយាឈ្មោះពិសី មានកូនស្រីឈ្មោះចរណៃ ដែលបានសច្ចាទាំងពីរអ្នកថានឹងសម្រេចក្តីស្រមៃក្លាយជាសេដ្ឋីអចលនទ្រព និងសេដ្ឋីអនឡាញ  បានខំប្រឹងតស៊ូរកស៊ីទាំងពីរអ្នកប្តីប្រពន្ធ ហើយការឈងចាប់ក្តីស្រមៃកំពុងទៅមុខ ពួកគេបានបង់រម្លស់ផ្ទះវីឡាកូនកាត់បានមួយ រដ្ឋាត្រូវបានមេលើកទឹកចិត្តទិញឡានឱ្យ។

277295968_3196909610538424_80221860021869644_n

ក្តីសង្ឃឹមកាន់តែមានពន្លឺស្រាប់តែវិបត្តិកូវីត១៩បានមកដល់ អ្វីៗត្រូវបានប្រែប្រួល មនុស្សដែលសម្លឹងមើលសម្បកក្រៅថាមិនមែនជាមនុស្សបោកប្រាសក៏ចាប់ផ្តើមលេចឡើង ការរកស៊ីអចលនទ្រព្យ និងអនឡាញរបស់ពួកគេត្រូវបានធ្លាក់ចុះ ពិសីត្រូវបានថៅកែឆវីបោកលក់ឡេក្លែងក្លាយអោយ ពិសីត្រូវទទួលខុសត្រូវសងជូនភ្ញៀវ ទន្ទឹមនឹងនោះរដ្ឋាត្រូវបានថៅកែអចលនទ្រពបោកដូចគ្នា រដ្ឋាត្រូវទទួលខុសត្រូវសងអ្នកដែលរដ្ឋានាំមកដាក់ទុន ជាពិសេសគឺមីងខ្លួនឯង ។ ជីវិតគ្រួសារមួយគូដែលកំពុងធ្វើដំណើរឆ្ពោះទៅសេដ្ឋីក៏បានធ្លាក់ទៅជាអ្នកក្រ គ្មានលុយបង់ធនាគារ គ្មានលុយបង់សាលាកូន គ្មានលុយបង់រម្លស់ផ្ទះ គ្មានលុយសងបំណុលគេ រដ្ឋាធ្លាក់ខ្លួនដើរតែលតោលតាមផ្លូវ គ្មានដំណោះស្រាយ ។

277222234_3196909540538431_1534712899284835339_n

277231797_3196909307205121_1265294381970449779_n

តើជីវិតប្តីប្រពន្ធមួយគូនេះនឹងទៅជាយ៉ាងណា សូមរង់ចាំទស្សនានឹងមានបញ្ចាំងជូនគ្រប់រោងភាពយន្ត នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ២០២២ នេះ ៕

សូមទស្សនាឈុត  Trailer ខ្លីៗនៅក្នុងរឿង « គ្រោះជីវិតកូវីត១៩  »  ខាងក្រោមទាំងអស់គ្នា ៖

279486302_3222666201296098_3810120393255519484_n

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក