សរសៃប្រូតេអ៊ីនសមុទ្រ! តើអ្នកបានសាកល្បងវាហើយ ឬនៅ?

“ខ្ញុំបានសរសេរពីមុនអំពីអត្ថប្រយោជន៍សុខភាពរបស់សរសៃប្រូតេអ៊ីន និងប្រភេទប្រូតេអ៊ីនទូទៅបំផុតនៅក្នុងខ្លួនរបស់យើង។ ខ្ញុំព្យាយាមទទួលទានម្សៅសរសៃប្រូតេអ៊ីនជាប្រចាំ ព្រោះយើងដឹងថាវាជួយបង្កើនការផលិតសរសៃប្រូតេអ៊ីនខាងក្នុងនៃរាងកាយរបស់យើង។ ប្រូតេអ៊ីននេះមានសារៈសំខាន់ជាពិសេសសម្រាប់ស្ត្រីយើង ដោយសារឥទ្ធិពលប្រឆាំងភាពចាស់របស់វាទៅលើស្បែក សរសៃចង និងសន្លាក់។

អ្នកអាចគិតថា សរសៃប្រូតេអ៊ីន គឺជាកាវដែលជួយរក្សាចងរាងកាយរបស់អ្នកជាមួយគ្នា។ ប៉ុន្តែ យើងបង្កើតវាកាន់តែតិចៗទៅ នៅពេលយើងចាប់ផ្តើមចាស់។ នៅពេលសរសៃប្រូតេអ៊ីនថយចុះ អ្នកអាចមានភាពជ្រីវជ្រួញ សក់ជ្រុះ ឈឺសន្លាក់ និងបញ្ហារំលាយអាហារ។ ដោយសារគ្មាននរណាម្នាក់មានពេលគិតពីវា ដូច្នេះការបរិភោគ សរសៃប្រូតេអ៊ីន គឺមានប្រយោជន៍ច្រើនសម្រាប់មនុស្សគ្រប់វ័យ។

ប្រសិនបើអ្នកមិនគិតថាវាជាជម្រើសសម្រាប់អ្នកទេ ខ្ញុំនឹងរៀបរាប់អត្ថប្រយោជន៍ពិសេសមួយចំនួនរបស់សរសៃប្រូតេអ៊ីនសមុទ្រខាងក្រោម។ វាក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកមិនបរិភោគសាច់ដូចជាបសុបក្សី ឬសាច់គោ និងអ្នកមិនបរិភោគសាច់គោ និងសាច់ជ្រូក ដោយសារហេតុផលសាសនាផ្សេងៗ។

Image_2022 05 04_184310765

សរសៃប្រូតេអ៊ីនសមុទ្រជាអ្វី?

អាហារបំប៉នម្សៅនេះ គឺបានមកពីគ្រប់ទម្រង់នៃជីវិតសមុទ្រ។ សរសៃប្រូតេអ៊ីនសមុទ្រអាចបានមកពីអាហារសមុទ្រ ឬស្បែកត្រី ស្រកា ឆ្អឹង ឬឆ្អឹងខ្ចី ហើយវាអាចមកពីខ្ញែសមុទ្រ!

អ្នកនឹងឃើញប្រភេទអាហារបំប៉នម្សៅនេះ ត្រូវបានគេផ្សព្វផ្សាយថាជា collagen peptides ព្រោះវាឆ្លងកាត់ដំណើរកាហៅថា hydrolysis ដែលធ្វើឱ្យវាឆាប់រំលាយបានល្អទៅក្នុងអាហារផ្សេងៗទៀត។ អ្នកអាចដាក់បញ្ជូលវាទៅក្នុងភេសជ្ជៈដែលអ្នកចូលចិត្តបាន។

រាងកាយមានសរសៃប្រូតេអ៊ីន ៣ ប្រភេទសំខាន់ៗ៖ ក្នុងចំណោមបីប្រភេទសំខាន់ៗនៃឆ្អឹងខ្ចី សត្វសមុទ្រមានភាគច្រើនជាប្រភេទទី I ដែលមនុស្សមានភាគច្រើនបំផុត។”

ចំណាំ ៖ ការណែនាំក្នុងអត្ថបទខាងលើ គឺសម្រាប់គោលបំណងព័ត៌មានទូទៅតែប៉ុណ្ណោះ ហើយមិនគួរត្រូវបានបកស្រាយថាជាដំបូន្មានវេជ្ជសាស្រ្តដែលមានជំនាញវិជ្ជាជីវៈនោះទេ។ ចូរតែងតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញខាងចំណីអាហាររបស់អ្នក មុនពេលចាប់ផ្តើមកម្មវិធីសម្បទា ឬធ្វើការផ្លាស់ប្តូរណាមួយចំពោះរបបអាហាររបស់អ្នក។

ប្រភព៖ https://wellnessmama.com/health/marine-collagen/