៥ យ៉ាងពេលល្ងាច ជួយស្ត្រីអាយុ​វែង​ជាង ៨០​ឆ្នាំហើយ ក៏មិនងាយឈឺ!!

មនុស្សជាច្រើនជឿថា ហ្សែនគឺជាអ្វីដែលប៉ះពាល់ដល់អាយុសង្ឃឹមរស់ និងសុខភាពរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែតាមពិតទៅ អ្នកវិទ្យាសាស្ត្របានរកឃើញថា ហ្សែនដើរតួត្រឹមតែ ១០% នៃអាយុវែងប៉ុណ្ណោះ។ បើយោងតាមការសិក្សាបានបង្ហាញថា ទម្លាប់នៃការរស់នៅពិតជាមានសារៈសំខាន់ណាស់។ ខាងក្រោមនេះ ទម្លាប់​ទាំង​៥ ដែលស្ត្រី​មាន​អាយុ​វែង​តែងតែ​ធ្វើ​​​នៅ​ពេល​ល្ងាច​៖

១. ចូលគេងទាន់ពេល

ស្ត្រី​ដែល​មាន​សុខភាព​ល្អ និង​មាន​អាយុ​វែង​ច្រើន​តែបង្កើតទម្លាប់ចូលគេងក្នុងពេលតែមួយជារៀងរាល់ថ្ងៃ ដើម្បីមានអារម្មណ៍ស្រួល និងភ្ញាក់នៅថ្ងៃបន្ទាប់។ ទម្លាប់ចូលគេងទាន់ពេលមិនត្រឹមតែល្អសម្រាប់ទារកប៉ុណ្ណោះទេ មនុស្សពេញវ័យក៏ត្រូវចូលគេងក្នុងពេលតែមួយជារៀងរាល់ថ្ងៃផងដែរ។ ដោយសារនេះ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​អ្នក​ឱ្យ​មាន​សុខភាព​ល្អ និង​អាយុ​វែង។ ម្យ៉ាងទៀត  ប្រសិនបើអ្នកពិបាកដេកលក់ ចូលហាត់សមាធិ និងយូហ្គា ដើម្បីជួយឱ្យរាងកាយគេងលក់លឿន។

២. គេងបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ

បន្ថែមពីលើកាលវិភាគនៃការគេងធម្មតា អ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់ ឲ្យបានប្រហែល ៨-១០ ម៉ោងរៀងរាល់យប់។ នេះ​ជា​រយៈពេល​ដ៏​ល្អ​បំផុត​ក្នុង​ការ​សង្គ្រោះ​ខួរក្បាល និង​រាងកាយ​។ កាលណាយើងកាន់តែចាស់ ការគេងកាន់តែតិច ដូច្នេះការព្យាយាមគេងឱ្យបានគ្រប់គ្រាន់ពេលអ្នកនៅក្មេង នឹងជួយបង្កើនអាយុវែង មុខងារខួរក្បាលកាន់តែប្រសើរ ភាពស៊ាំកាន់តែខ្លាំង និងបង្កើនកម្រិតថាមពល។

៣. សម្រាកមុនពេលចូលគេង

តើអ្នកដឹងទេថា ការថប់បារម្ភ និងស្ត្រេសខ្លាំងពេកក៏ប៉ះពាល់ដល់បរិមាណ និងគុណភាពនៃការគេងដែរ។ ដូច្នេះ​ហើយ​បើ​ចង់​គេង​លក់​ស្រួល​ហើយ​គេង​យូរ​មុន​ចូល​គេងអ្នកគួរណាស់តែ​​សម្រាក​សិន ដូចជាដើរ ទទួលយកខ្យល់អាកាសបរិសុទ្ធ អានសៀវភៅ ឬផឹកតែមួយពែងមុនពេលចូលគេង។

៤. មិនញ៉ាំ​អាហារ​ពេល​យប់

ភាគច្រើននៃមនុស្សដែលមានអាយុវែងជាងគេលើពិភពលោកមិនទទួលទានអាហារពេលយប់ទេ ព្រោះពួកគេយល់ថា នេះ​ក៏​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​ឱ្យ​រក្សា​ទម្ងន់​ឱ្យ​មាន​សុខភាព​ល្អ រួម​ជាមួយនឹង​សុខភាព​ល្អ​ផង​ដែរ។

ជាការពិតណាស់ ទម្លាប់ទទួលទានអាហារពេលយប់បង្កគ្រោះថ្នាក់ជាច្រើនដល់សុខភាព ដូចជា ការឡើងទម្ងន់ ធាត់ លើសឈាមជាដើម។ ទន្ទឹមនឹងនេះ ពេលអាហារពេលល្ងាច ស្ត្រីដែលមានអាយុវែងតែងតែទទួលទានបន្លែ ស៊ុបផ្សិត តែក៏មិនញ៉ាំច្រើនពេកទេ គ្រាន់តែញ៉ាំឱ្យបានគ្រប់គ្រាន់ប៉ុណ្ណោះ។ ជាធម្មតាអ្នកមានអាយុវែង តែងតែមានទម្លាប់ញ៉ាំអាហារពេលល្ងាចប្រហែល ៣ម៉ោងមុនពេលចូលគេង។

៥. ងូតទឹកក្តៅមុនពេលចូលគេង

សីតុណ្ហភាពរាងកាយគឺជាកត្តាសំខាន់ក្នុងការគ្រប់គ្រងដំណេក។ ទំលាប់នៃការងូតទឹកក្តៅនៅពេលល្ងាចគឺល្អណាស់ ព្រោះជួយជំរុញសរសៃប្រសាទ និងប្រព័ន្ធឈាមរត់ ធ្វើឱ្យរាងកាយមានភាពកក់ក្តៅ ធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល។ ទោះជាយ៉ាងណាក៏ដោយ មនុស្សគួរតែងូតទឹកបន្ទាប់ពីញ៉ាំអាហារប្រហែល ២ ម៉ោង ឬ ១ម៉ោងមុនពេលញ៉ាំ។ កុំ​ងូត​ទឹកអំឡុង​ពេល​ឆ្អែត ឬ​ឃ្លាន​ពេក ព្រោះ​ងាយ​នឹង​កើត​ជំងឺ​ពោះវៀន និង​ក្រពះ។

ប្រភព៖ បរទេស