ស្រៀវឆ្អឹងខ្នង! ស្ពានកញ្ចក់ Bach Long នៅប្រទេសវៀតណាមត្រូវបានហ្គីនេសប្រកាសជាស្ពានកញ្ចក់វែងបំផុតក្នុងពិភពលោក

តើអ្នកហ៊ានដើរលើស្ពានដ៏វែងអន្លាយមួយធ្វើអំពីកញ្ចក់សុទ្ធមួយនេះដែរទេ? ប្រសិនបើអ្នកក្លាហាន អ្នកអាចធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីទទួលបានបទពិសោធន៍ដ៏រំជើបរំជួលមួយនេះបាន។

Glass Bridge 3

ស្ពានកញ្ចក់ Bach Long ទើបតែបើកដំណើរការឲ្យមហាជនចូលទស្សនាជាសាធារណៈក្នុងកំឡុងពេលថ្មីៗនេះដែលមានកម្ពស់ប្រហែល ៤៩២ ហ្វីតពីដីនិងប្រវែង២០៧៣ ហ្វីត។ ស្ពាននេះត្រូវបានស្ថាបនាឡើងដោយអាជ្ញាធរទេសចរណ៍និងក្រុមហ៊ុនបារាំងមួយ ក្នុងគោលបំណងជំនួយវិស័យទេសចរណ៍ឲ្យចាប់ផ្តើមដំណើរការឡើងវិញក្រោយវិបត្តិកូវីដ។

FRqO1wVXIAIvl9S

ស្ពាននេះអាចផ្ទុកមនុស្សបានពី៤៥០នាក់ឡើងទៅហើយត្រូវបានអ្នកស្ថាបនិកបើកបរឡាននៅលើស្ពានដើម្បីតេស្តនូវគុណភាពរបស់វា។ Bach Long គឺជាស្ពានទីបីដែលត្រូវបានសាងសង់ឡើងនៅក្នុងប្រទេសវៀតណាមហើយទទួលបានការចាប់យ៉ាងខ្លាំងពីសំណាក់អន្តរជាតិ៕

Bach Long Glass Bridge_AFP

626ec2fd86fa90001905f3ba

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN