នៅ​ក្នុង​ដៃ​​នាង​៖ ទស្សនាវដ្តីសម្រាប់សហគ្រិនស្ត្រី

នៅ​ក្នុង​ដៃ​​នាង​៖ ទស្សនាវដ្តីសម្រាប់សហគ្រិនស្ត្រី

ភ្នំពេញ - ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២២ - ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) និង អង្គការ​ផេក​កម្ពុជា បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ទស្សនាវដ្តី នៅ​​ក្នុង​ដៃ​​នាង​ ដែល​ផ្តល់​ឱ្យ​សហគ្រិន​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នូវ​ឧបករណ៍​សម្រាប់​កសាង​អាជីវកម្ម របស់​ពួកគេ។

តាម​រយៈ​ការ​ផ្តល់​ជូន​នូវ​​ធន​ធាន​​សំខាន់ៗ ​ និងករណីសិក្សា ទស្សនាវដ្តីនេះ​ដើរតួ​ជាការណែនាំ​ពីរបៀប​ដែល​អាច​ឱ្យសហគ្រិន ដោះស្រាយ​បញ្ហាប្រឈម​ដែល​ពួកគេ​ជួបប្រទះ​នៅ​​ក្នុង​​អាជីវកម្ម​របស់​ពួកគេ ដូច​ជារបៀបចុះឈ្មោះ​ជាមួយ​បេឡាជាតិរបប​សន្តិសុខ​សង្គម ជាដើម។ ទស្សនាវដ្តីនេះមានជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយរៀបរាប់លម្អិត អំពី​ជំហានសំខាន់ៗដែលត្រូវការដើម្បីប្រែក្លាយអាជីវកម្មក្រៅផ្លូវការតូចមួយទៅជាសហគ្រាស​ស្រប​​ច្បាប់​ដែលមានសក្ដានុពលកំណើនខ្ពស់ និងការការពារផ្លូវច្បាប់។

លោកស្រី ហាន វ៉ឹន (Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា “ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ គាំទ្រយ៉ាងខ្លាំងដល់ការចូលរួមរបស់​ពលរដ្ធ និង ផ្នែកសេដ្ឋកិច្ច របស់ស្ត្រី​ហើយ​ការទទួល​បាន​ព័ត៌មាន​ពិតជាសំខាន់ចំពោះការចូលរួមនោះ។ ទស្សនាវដ្តីនេះ នឹងផ្តល់​ឱ្យសហគ្រិន​ស្ត្រី​កម្ពុជា​នូវព័ត៌មាន​ដែលពួក​គេត្រូវការ​ដើម្បីចាប់​ផ្តើម និងពង្រីក​អាជីវកម្មរបស់ពួកគេ។​"

លោកស្រី សាប៊ី​ន​ យ៉ៅគ្គឺស (Sabine Joukes) នាយក​​ប្រចាំ​​ប្រទេស​​របស់​អង្គការផេកកម្ពុជា​បាន​មានប្រសាសន៍ថា​“ទស្សនាវដ្តីនេះ​គាំទ្រសហគ្រិនស្ត្រី​ក្នុងការធ្វើឱ្យ​អាជីវកម្ម​ក្នុង​ក្តីសុបិន​ របស់ពួក​គេ​ក្លាយ​​ជាការពិត។​ ទស្សនាវដ្ដីនេះបង្ហាញ រឿងរ៉ាវជីវិតពិតរបស់សហគ្រិនស្ត្រី អំពី​បញ្ហា​ប្រឈម​របស់​ពួក​គេ និងផ្តល់នូវជំហានជាក់ស្តែងក្នុងការដោះស្រាយបញ្ហានានា ដើម្បី​ឱ្យសហគ្រិន​ស្ត្រីអាច​ដោះស្រាយ​បញ្ហា​ទាំងនោះបាន។"

Screen Shot 2022 06 07 At 8.14.12 PM

Screen Shot 2022 06 07 At 8.13.57 PM

Screen Shot 2022 06 07 At 8.11.28 PM

Screen Shot 2022 06 07 At 8.11.37 PM

Screen Shot 2022 06 07 At 8.12.02 PM

Screen Shot 2022 06 07 At 8.12.34 PM

Screen Shot 2022 06 07 At 8.13.00 PM

Screen Shot 2022 06 07 At 8.13.08 PM

Screen Shot 2022 06 07 At 8.13.18 PM

Screen Shot 2022 06 07 At 8.13.30 PM

Screen Shot 2022 06 07 At 8.13.46 PM

###

សម្រាប់ព័ត៌មានបន្ថែម៖

ទ្រី ឡេង អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់​អង្គការផេកកម្ពុជា។

០៧៧៦៦៧៦៧៦

[email protected]