ចង់បោះតង់មែនទេ? តោះ! មកស្គាល់កន្លែងបោះតង់ជាមួយនឹងទេសភាពបែបធម្មជាតិពិតៗទាំង៥នៅស្រុកខ្មែរ

ជួនកាលសម្ពាធការងារឬការសិក្សានិងបន្ទុកគ្រួសារអាចជាមូលហេតុដែលបណ្តាលឲ្យអ្នកកើតមានភាពស្រ្តេសបាន។ ចូរអ្នកទុករឿងរ៉ាវស្មុគស្មាញទាំងអស់នោះមួយឡែកសិននិងចំណាយពេលប្រហែលជាពីរយប់ បីថ្ងៃសម្រាប់ខ្លួនឯងដើម្បីសម្របខ្លួនទៅនឹងធម្មជាតិ សាកថ្មឲ្យជីវិតមានភាពប្រសើរឡើងវិញ។

Kirirom 2

តោះ! មកស្គាល់កន្លែងបោះតង់ជាមួយនឹងទេសភាពស្អាតបែបធម្មជាតិពិតៗដែលគេនិយមទៅកំសាន្តនៅស្រុកខ្មែរទាំងអស់គ្នា៖

១. គីរីរម្យ

ឧទ្យានជាតិគីរីរម្យគឺជាទីកន្លែងកម្សាន្តដ៏ចំណាស់មួយស្ថិតនៅក្នុងខេត្តកំពង់ស្ពឺដែលមានចម្ងាយប្រហែល១០០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងភ្នំពេញ។ អ្នកអាចទស្សនាព្រៃប្រឹក្សាធម្មជាតិ ស្រះទឹក ទឹកជ្រោះ ជាពិសេសដើមស្រល់ខ្ពស់ៗដែលជាទីម្លប់ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

Kirirom

Kirirom

២. ភ្នំគូលែន

ភ្នំគូលែនមិនត្រឹមតែជាទីកន្លែងសក្ការៈបូជាប៉ុណ្ណោះទេប៉ុន្តែអាចជាកន្លែងបោះតង់កម្សាន្តនិងធ្វើសកម្មភាពផ្សេងៗទៀតដូចជាមើលផ្កាយពេលយប់ ដើរឡើងភ្នំ ជិះកង់និងតោងថ្មឡើងភ្នំជាដើម។ អ្នកអាចធ្វើដំណើរចេញពីទីរួមខេត្តសៀមរាបប្រហែល៤៨គីឡូម៉ែត្រដើម្បីទៅដល់ទឹកដីភ្នំគូលែនដ៏ស្រស់ត្រកាល។

Kulen

Phnom Kulen

៣. ភ្នំបូកគោ

ភ្នំបូកគោជាកន្លែងទេសចរណ៍ចំណាស់មួយ។ ដោយសារតែភ្នំនេះមានលក្ខណៈវាលល្វឹង ធំទូលាយនិងសម្បូរទៅដោយព្រៃព្រឹក្សា នាំឲ្យភ្ញៀវទេសចរណ៍ចូលចិត្តទៅបោះតង់នៅទីនោះ។

Bokor Trip Advisor

៤. ភ្នំត្បែងមានជ័យ

ភ្នំត្បែងសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តផ្សងព្រេង។ អ្នកត្រូវចំណាយពេលឡើងទៅដល់កំពូលភ្នំប្រហែល៤០០ម៉ែត្រហើយនៅតាមផ្លូវឡើងភ្នំគឺសម្បូរទៅដោយព្រៃឈើសុទ្ធសាធ។ ប៉ុន្តែទេសភាពនៅលើកំពូលភ្នំវិញគឺថាស្រស់សោភាជាមួយនឹងទឹកជ្រោះត្រជាក់ដូចទឹកអម្រិត។

Tbenhg

Tbing Local Guide Connect

៥. ភ្នំម្រេចកង្កែប (ឋានសូគ៌អារ៉ែង)

ស្រដៀងទៅនឹងភ្នំត្បែងដែរ អ្នកត្រូវដើរឡើងភ្នំប្រហែល១៣គីឡូម៉ែត្រទើបដល់កំពូល។ អ្វីដែលពិសេសបំផុតសម្រាប់ភ្នំម្រេចកង្កែបនោះគឺស្រទាប់ពពករសាត់ដូចទឹករលកនៅលើកំពូលភ្នំនៅពេលព្រលឹមដែលប្រៀបបាននឹងឋានសួគ៌៕

Areng Local Guide Connect

ប្រភព៖ អត្ថបទដកស្រង់

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN