ភ្លឺស្វាង រឹងប៉ឹង ទន់ជ្រាយ ងាយស្រលាញ់ងាយស្អប់ តើបែបណាជាអ្នកឲ្យប្រាកដ? រើសឈុតវេទមន្តមួយដើម្បីចូលអានការពិត

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសឈុតវេទមន្តមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

Picsart_22 06 09_12 11 55 674

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

Picsart_22 06 09_11 49 07 532

ឈុតទី1៖ អ្នកជាមនុស្សរឹងមាំ ភ្លឺស្វាង រស់រវើក បើកចិត្តទូលាយ ពូកែវោហារ និងធ្វើអ្វីៗបានរហ័ស ចូលចិត្តទៅចូលរួមកម្មវិធីជប់លៀងឬកម្មវិធីនានា មិនថាការងារនឿយហត់ប៉ុណ្ណាក៏នៅតែរីករាយដែរ ហើយ​ម្យ៉ាងវិញទៀតអ្នកក៏ជាមនុស្សមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្ពស់ តែ​មិនសូវចេះ​អត់ធ្មត់​ចំពោះ​រឿងស្នេហា​ទេ ស្រឡាញ់គឺស្រឡាញ់ណាស់តែបើហ៊ានក្បត់ចិត្តហើយស្អប់ក៏ស្អប់ខ្លាំងដែរ ។

Picsart_22 06 09_11 51 02 327

ឈុតទី2៖ ជាមនុស្សមានអារម្មណ៍ទន់ជ្រាយ ខ្វល់ខ្វាយគ្រប់ពេលវេលា មានទំនោរគិតទុកច្រើន ចូលចិត្តសំងំនៅកន្លែងស្ងាត់មិនសូវចង់ជួបមនុស្សម្នាប៉ុន្មានទេ ធាតុពិតម្យ៉ាងទៀតអ្នករើសឆ័ត្រមួយនេះជាមនុស្ស​ពូកែសង្កេត និង​មាន​ប្រាជ្ញា ពេល​នៅ​កន្លែង​មាន​មនុស្ស​ច្រើន អ្នកនឹង​នៅ​ស្ងៀម​មិនសូវមាត់មិនសូវកប៉ុន្មានទេ តែបើតបមួយម៉ាត់ៗគឺបានផលតែម្តង ។

Picsart_22 06 09_11 50 18 818

ឈុតទី3៖ ជាមនុស្ស​មាន​ចិត្ត​ស្ងប់ ចិត្ត​ត្រជាក់ ជាបុគ្គល​មាន​ចិត្ត​សប្បុរស និង​ចិត្ត​ទូលាយ អ្នក​មិន​សូវ​ខ្វល់ខ្វាយ​រឿងល្អិតល្អោចទេ អ្នក​ចូល​ចិត្ត​នៅ​សុខ​ស្រួល ប៉ុន្តែអ្នកក៏មិនចូលចិត្តនៅម្នាក់ឯងដែរ មិនចូលចិត្តឈ្លោះជាមួយអ្នកណា តែងតែរក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ចំណែក​រឿង​ស្នេហា អ្នក​មិន​សូវ​ចង់មាន​ស្នេហា​ប៉ុន្មានទេ តែ​ពេល​ស្រលាញ់​អ្នក​ណានឹង​ស្រលាញ់អស់ពីចិត្តពីថ្លើម

Picsart_22 06 09_11 51 47 327

ឈុតទី4៖ ជាមនុស្សស្ងប់ស្ងៀម រសើប ហ៊ានប្រឈមមុខនឹងបញ្ហា និងអាចដោះស្រាយបញ្ហាភ្លាមៗបានយ៉ាងល្អ ជាមនុស្សដែលគួរឱ្យគោរព ចេះគិតគូរបានជ្រៅជ្រះ បើនៅពេលមានគំនិតបញ្ច្រាសជាមួយអ្នកដទៃ អ្នកនឹង​មិន​សូវបង្ហាញ​​សកម្មភាព​អ្វី​ឡើយ ភាគច្រើន​បង្កប់ទុក​ក្នុង​ចិត្ត លើសពីនេះអ្នក​ជាមនុស្សមាន​មហិច្ឆតាខ្ពស់ ប្រាកដប្រជានឹងជីវិត ជា​មនុស្ស​ដែល​មាន​ភាពរ៉ូមែនទិក ៕

ប្រភព៖ Knongsrok