សួនឧទ្យានថ្មី ​លើទឹកដីមណ្ឌលគិរី ​បោះតង់ក៏បាន អាំងសាច់ក៏បាន ​ទៅម្តងដឹងតែស្រស់ស្រាយប្លែក

ជាការពិតណាស់ខេត្តមណ្ឌលគិរី ​ត្រូវបានគេដឹងថាជាខេត្តដែលសម្បូរទៅដោយភោគទ្រព្យធម្មជាតិដ៏សំខាន់ ដូចជាព្រៃភ្នំ ​ទេសភាពវាលទំនាបតូចធំបង្កើតជាបរិយាកាសស្រស់ស្រាយគួរជាទីមនោរម្យ  ដែលអាចបង្កើតជារីហ្សតស្នាក់នៅ ​និងកន្លែងកម្សាន្តសុទ្ធតែមានទស្សនីយភាព និងទេសភាពត្រជាក់ចិត្ត។

នៅក្នុងនោះផងដែរ ​ថ្មីៗនេះ សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម ត្រូវបានគេដឹងថាជារីហ្សតដែលទើបតែបើកថ្មី តែទទួលបានការពេញនិយមមកលេងកម្សាន្តយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យទៅសម្រាកលំហែកាយ នៅទីនោះយ៉ាងច្រើនកុះករ ដោយអាចជ្រើសជាផ្ទះរីហ្សតស្នាក់នៅក៏បាន ​បោះតង់ក៏បានសុទ្ធតែមានបរិយាកាសរីករាយដូចគ្នា។

នោះក៏ដោយសារតែ សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម មានសួនផ្កាចំរុះពណ៌យ៉ាងស្រស់ស្អាត រងចាំស្វាគមន៍ ​មានការតុបតែងកន្លែងកម្សាន្ត និងស្នាក់នៅកែច្នៃយ៉ាងប្លែកភ្នែក ​ជាពិសេសនៅពេលយប់ថែមទាំងអាចបោះតង់ គេងមើលផ្កាយ អាំងសាច់ជប់លៀងជាមួយគ្រួសារ និងមិត្តភក្តិ ​ព្រមទាំងមានការសម្តែងរបាំជនជាតិកំដរផងដែរ ។

គួរឱ្យដឹងផងដែរថា សួនឧទ្យាន សម្បត្តិ មុន្នីឧត្តម មានទីតាំងស្ថិតនៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចម្ងាយតែ ១៥០ ម៉ែត្រពីរង្វង់មូលគោព្រៃ ដោយអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ  ០៩៧ ៩៩៩៩ ៥៣២ /០៦៩ ៩៩៩៩ ២៨៣ /០៩៥ ៨ ៧៧៧៧ ១ ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖  KS Love -ទេសចរណ៍-Tourism

69789677_590007425070349_4152248195633643520_n

72158990_590007778403647_4074398468829872128_n

72478195_590008015070290_8146405383905214464_n

73322863_119824746111279_8066637486052343808_n

73524639_119824756111278_9043660533491826688_n

74359689_119824782777942_7833514082928951296_n

74465146_119824546111299_2751604822913318912_n

74651353_590007915070300_6993034037308686336_n

74796406_590007878403637_4120103401964961792_n

74833415_119824609444626_7355462713687932928_n

74910706_590007825070309_2860016312929746944_n

75323264_119824662777954_1522338629647597568_n

75406481_119824566111297_6435491525022449664_n

75456658_590007275070364_8659937022711955456_n

75552916_590007658403659_6530144937709666304_n

75576400_590007601736998_5128998542714601472_n

75627556_590007161737042_3675496852863582208_n

75636119_119824686111285_4803738186897424384_n

76182917_590007705070321_1527511986475106304_n

76651690_590007955070296_1942966217421619200_n

76702305_119824709444616_7536513057141293056_n

76717572_590007375070354_1193069325586530304_n

76782152_590007511737007_4869468688517955584_n

77178849_590007211737037_8613435179869929472_n

78164822_590007575070334_8068047390671634432_n