ប្តូរបរិយាកាសមកកម្សាន្តនៅលំនៅដ្ឋានខ្មែរបុរាណបែបទេសចរណ៍ ប្លែកស្រស់ស្រាយ មិនទៅណាឆ្ងាយនៅជិតនេះខាងអរិយក្សត្រសោះ

ជាការពិតណាស់សព្វថ្ងៃ ​មនុស្សចូលចិត្តការដើរកម្សាន្តដើម្បីបំបាត់ក្តីនឿយហត់  ស្ត្រេស ​និងចង់ទទួលបានភាពរីករាយផងដែរ ​ដូច្នេះហើយបានជាការដើរលេងតាមបណ្តាខេត្តដែលមានធម្មជាតិស្រស់ស្រាយក្លាយជាជម្រើសរបស់មនុស្សជាច្រើន ​តែសម្រាប់អ្នកដែលចង់ទទួលបានបរិយាកាសស្ងប់ស្ងាត់បែបធម្មជាតិផង  ចង់រស់នៅជីវភាពស្រុកស្រៃបែបសាមញ្ញផង ​តែមិនសូវមានពេលវេលាធ្វើដំណើរទៅឆ្ងាយនោះ « ​ក្នុងស្រុក ​» សូមណែនាំកន្លែងស្នាក់នៅមួយកន្លែងដ៏ពេញនិយមនោះគឺ  « Maya  Village  »។

80548394_1056073814735439_8616984360454717440_o

Maya Village គឺជាលំនៅដ្ឋានខ្មែរបុរាណបែបទេសចរណ៍ ដែលជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកទស្សនាព្រមទាំងជួលនូវសេវាកម្មសម្រាកលំហែកាយផងដែរ ​ដោយសារតែកន្លែងស្នាក់នៅមួយនេះ មានការរៀបចំជាលក្ខណៈផ្ទះខ្មែរបុរាណជាច្រើនខ្នងដែលប្រមូលទិញពីគ្រប់ខេត្តក្រុង ទាំងតូចទាំងធំ ​យកមកកែច្នៃ ​តុបតែងបន្ថែម ឯផ្ទះខ្លះថែមទាំងមានអាយុ ៣០ ​ទៅ ​៥០ឆ្នាំផងដែរ សម្រាប់ភ្ញៀវស្នាក់កម្សាន្ត  គ្រាន់តែឈានជើងចូលអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ ​ខ្យល់បក់ចេញចូលត្រសៀកៗ ធ្វើឱ្យប្លែក និងរីករាយក្នុងចិត្តជាមិនខាន។

80558799_1056074128068741_4105093887129812992_o

80820147_1056073904735430_6597801878191341568_o

បើទោះបីជាមានការតុបតែង ​និងរូបរាងផ្ទះបែបបុរាណខ្មែរក៏ពិតមែន ​តែខាងក្នុងត្រូវបានតុបតែងបរិក្ខាទាំងបន្ទប់គេង ​និងបន្ទប់ទឹកមិនចាញ់សណ្ឋាគារស្នាក់នៅទំនើបៗឡើយ  ជាពិសេសថែមទាំងមានផ្ទះបាយរួមឱ្យប្រើប្រាស់ ​ដាំស្ល ​និងទទួលទានអាហារក៏បាន  ដោយម្ហូបសុទ្ធសឹងតែជាម្ហូបជនបទស្រុកស្រែឈ្ងុយឆ្ងាញ់បែបធម្មជាតិពិតៗ។

នៅក្នុងនោះ​ ចំណែកបរិវេណផ្ទះក៏មានដំណាំ ​បន្លែ  បង្ការ ​និងបរិយាកាសបែបធម្មជាតិត្រជាក់ស្រស់ស្រាយខ្លាំង ​សាកស្នាក់កម្សាន្តនឹងស្បើយអស់ទុក្ខកង្វល់ និងក្តីនឿយហត់ជាមិនខាន។

១២៤៦

គួរឱ្យដឹងផងដែរថា Maya village មានទីតាំងស្ថិតនៅ ​ភូមិ​អរិយក្សត្រ​ ​ឃុំ​អរិយក្សត្រ​ ​ស្រុក​ល្វាឯម​ ​ខេត្តកណ្តាល (ពីភ្នំពេញឆ្លងដ ទៅតែ១០នាទីប៉ុណ្ណោះ) ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 010 722 734 ឬហ្វេសប៊ុកផេក Maya Village ដោយតម្លៃនៃការស្នាក់នៅក្នុងមួយយប់សម្រាប់ផ្ទះលំហែ មានចន្លោះពី ៣៥ដុល្លារ ទៅ១០០ដុល្លារក្នុងមួយផ្ទះ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

77307953_2645519498868845_1326768444875472896_o

78867967_10216304347548953_159011689436545024_n

78657633_10216304346188919_7431223153650565120_n

78810581_10216304347148943_4178066120223227904_n

78637852_2645517865535675_2379605709563101184_o

79002408_10216304344588879_1931856399747252224_n

79690171_840360066396753_1308647625666330624_n

79515413_10216305458256720_6814336708868308992_n

79147145_10216304344228870_8993069941913550848_n

79100510_10216304346868936_2595462807285661696_n

79089823_10216304344908887_8405531343672311808_n

79794709_10216304347468951_8747178876624437248_n

80246937_1056078734734947_176088097153351680_o

80268813_1056074021402085_2459484834184036352_o

80323314_1056078618068292_5791606739723878400_o

80372398_1056078708068283_1698426997383888896_o

80547186_10216304345548903_8429750625599750144_n

80521465_1056074108068743_55764326362906624_o

80514753_10216304346228920_6724599685115281408_n

80456743_1056073954735425_1379248010315169792_o

80571110_1056078508068303_8086846539835637760_o

80721685_1056078564734964_4236706081809629184_o

80820147_1056073904735430_6597801878191341568_o

80998475_1056078581401629_713222264878792704_o

ាដ

81760137_1056078721401615_4090078187541757952_o

81416978_1056073834735437_3021162949004754944_o

81252594_1056073978068756_2532320654821163008_o