នៅចុងសប្តាហ៍នេះមានគេផ្ញើសារមួយសម្រាប់អ្នក ចូររើសយកសន្លឹកបៀរដើម្បីទទួលបានចម្លើយ

ចុងសប្តាហ៍គឺជាថ្ងៃសម្រាប់សម្រាក លំហែអារម្មណ៍ជាមួយក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់។ ចូររើសយកសន្លឹកបៀរមួយដែលអ្នកពេញចិត្តដើម្បីទទួលបានសារសំខាន់មួយ៖

Kat3

សន្លឹកបៀរទី១

សារនេះបានផ្តែផ្តាំអ្នកឲ្យផ្តោតអារម្មណ៍ទៅលើអ្វីដែលសំខាន់ចំពោះមុខ ជាជាងប្រើពេលគិតវែងឆ្ងាយទៅលើរឿងដែលមិនទាន់កើតឡើង។ ទោះបីជាអ្នកបារម្មណ៍ពីអនាគតកាលយ៉ាងណាក៏ដោយ អ្នកក៏មិនអាចធ្វើអ្វីវាបានដែរ អ្នកបានត្រឹមតែធ្វើអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯងក្នុងបច្ចុប្បន្នកាលដើម្បីជៀសវាងកំហុសទៅថ្ងៃមុខ។

សន្លឹកបៀរទី២

សារនេះបានចូលរួមអបអរអ្នកដែលនឹងទទួលបានភាពជោគជ័យទាំងការងារនិងក្រុមគ្រួសារ។ សន្លឹកបៀរមួយនេះតំណាងឲ្យភាពសម្បូរសប្បាយ ធូរធារ បានន័យថាលាភនឹងហូរចូលក្នុងជីវិតអ្នកក្នុងពេលឆាប់ៗនេះ។

សន្លឹកបៀរទី៣

សារមួយនេះបានផ្តែផ្តាំអ្នកកុំឲ្យបោះបង់ចោលរឿងរ៉ាវដែលអ្នកកំពុងឆ្លងកាត់នៅពេលនេះ។ ទោះបីជាបញ្ហាមួយនេះស្មុគស្មាញប៉ុណ្ណាក៏ដោយ អ្នកត្រូវចងចាំថា ភាពជោគជ័យគឺកំពុងរងចាំអ្នកនៅទីបញ្ចប់៕

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN