មនុស្សបែបណាដែលអ្នកមិនគួរព្រលែងដៃឲ្យគេចេញពីជីវិត? ព្រោះបើបាត់បង់គេហើយអ្នកនឹងស្តាយក្រោយ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលថាតើ "មនុស្សបែបណាដែលអ្នកគួរតែថែរក្សាគេនៅក្នុងជីវិតនេះ?" តាមរយៈការជ្រើសរើសរូបក្រែមលាបបបូរមាត់មួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

Picsart_22 06 16_09 31 37 085

បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។

ទី1៖ មនុស្សម្នាក់ដែលអាចជាមិត្តអ្នកបាន ជា​មនុស្ស​ដែល​ស្រឡាញ់​សេរីភាព​ ឬ​មាន​ប្រធានបទ​នៃ​ការ​ធ្វើ​ដំណើរ​ក្នុង​ជីវិត​គ្រប់​ពេល​វេលា ហើយ​ហេតុផល​ដែល​អ្នក​គួរ​ថែរក្សា​គេ​នៅ​ក្នុង​ជីវិត​របស់​អ្នក​គឺ​ព្រោះ​នៅ​ថ្ងៃ​អនាគត​គេ​នឹង​អាច​ជួយ​និងគាំទ្រអ្នកបានយ៉ាងល្អ គេជាអ្នកដោះស្រាយបញ្ហាក៏ជាទីប្រឹក្សា​ដ៏ល្អ មិន​ថា​ជា​រឿងស្នេហា ការងារ ឬ​ការសិក្សាទេ គេ​នឹង​តែងតែ​មាន​ជម្រើស​ល្អសម្រាប់​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត លើសពីនេះគេក៏មិនវិនិច្ឆ័យអ្នកដោយបញ្ហាដែលកើតឡើងនោះទេ គេតែងតែស្វែងរកជម្រើសដ៏ល្អសម្រាប់អ្នកដើម្បីដើរ មនុស្សបែបនេះអ្នកមិនគួរមើលរំលងគេឡើយ ។

ទី2៖ មនុស្ស​ម្នាក់​នោះអាចមានវ័យចាស់​ជាង​អ្នកតែមិនមែនចាស់ខ្លាំងទេខ្ទង់៥​ឆ្នាំ​ គេ​ជា​មនុស្ស​ល្អ​ម្នាក់និងប៉ិនប្រសព្វមិនថាធ្វើការរកលុយ ឬធ្វើការសម្រេចចិត្តក្នុងជីវិត គេគឺជាមនុស្សដែលមានទេពកោសល្យក្នុងក្រសែភ្នែកមនុស្សជាច្រើន មនុស្សជាច្រើនតែងតែកោតសរសើរនិងសមត្ថភាពរបស់គេ ហើយមូលហេតុដែលអ្នកគួរថែរក្សាគេនៅក្នុងជីវិត គឺដោយសារតែគេនឹងក្លាយជាអ្នកធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងជីវិតរបស់អ្នក អ្វីក៏ដោយដែលអ្នកស្ទាក់ស្ទើរ គេអាចប្រាប់អ្នកពីផ្លូវដែលអ្នកគួរទៅ ភាគច្រើនជាផ្លូវដែលត្រឹមត្រូវទៀត ព្រោះគេជាមនុស្សមានការគិតខ្ពង់ខ្ពស់ អ្នកនឹងមិនស្ដាយក្រោយទេដែលមានគេនៅក្នុងជីវិតនេះ ។

ទី3៖ មនុស្សម្នាក់នេះមានអាយុស្របាលៗនឹងអ្នកដែរ គេ​ជា​មនុស្ស​ម្នាក់​ដែលមាន​ញាតិមិត្តច្រើន ជាមនុស្សរួសរាយរាក់ទាក់ជាមួយមនុស្សគ្រប់គ្នា ក្នុងនោះក៏មានមនុស្សជាច្រើនដែលចង់ចូលទៅក្បែរគេ មិន​ថា​រឿងការងារ លុយកាក់ឬ​រឿង​ស្នេហា ហើយហេតុផល​ដែល​អ្នក​គួរ​ថែរក្សា​គេនៅក្នុងជីវិតនេះ ព្រោះ​គេ​អាចជួយនិងដោះស្រាយបញ្ហាជាច្រើនដែលហួសពីសមត្ថភាពរបស់អ្នកបាន គេជាមនុស្សដែលមានទំនាក់ទំនងសង្គមច្រើន ទើបធ្វើឱ្យគេតែងតែស្វែងរកវិធីដើម្បីគាំទ្រអ្នកបាន ។ ដោយឡែកបើនិយាយពីខ្លួនអ្នកវិញ អ្នក​អាច​នឹង​ជា​មនុស្ស​​មិន​ចូលចិត្តបង្ហាញខ្លួន ចូលសង្គម​នៅមាន​កម្រិត ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​មិត្ត​ម្នាក់​នេះគេ​នឹង​បង្កើន​គន្លង​របស់​អ្នក​បានច្រើន។

ទី4៖ មើល​ទៅ​មនុស្ស​ម្នាក់នេះ​បើ​គេ​មិន​មែន​ជា​មនុស្ស​​វ័យចាស់ជាងអ្នកទេ ​​គេ​ប្រហែល​ជា​ធ្លាប់ឆ្លងកាត់​បទពិសោធន៍​ជីវិត​ដ៏​លំបាក​ច្រើន អាចជាមនុស្សម្នាក់ដែលធ្លាប់មានស្លាកស្នាមក្នុងជីវិត អាចជាមនុស្សដែលបាត់បង់ការទុកចិត្ត ឬធ្លាប់ជួបពួកលួចចាក់ពីក្រោយខ្នងក៏ថាបាន ហើយហេតុផលដែលអ្នកគួរថែរក្សាគេក្នុងជីវិតរបស់អ្នក គឺដោយសារតែគេអាចជាអ្នកណែនាំដ៏ល្អសម្រាប់អ្នក គេមានភាពស្ងប់ស្ងាត់ក្នុងការជាទីប្រឹក្សាសម្រាប់អ្នក គេនឹងស្តាប់និងព្យាយាមយល់ពីអ្នក ព្រោះវាអាចជាអ្វីមួយដែលគេធ្លាប់ឆ្លងកាត់ពីមុនមក បុគ្គលម្នាក់នេះប្រហែលជាមិនអាចដោះស្រាយបញ្ហាទាំងអស់ជាមួយអ្នកបានទេ ប៉ុន្តែគេជាអ្នកស្តាប់ដ៏ល្អហើយអ្នកត្រូវការនរណាម្នាក់ដែលស្តាប់ដោយមិនវាយតម្លៃអ្នក ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok