អបអរសាទរកញ្ញា ហង្ស ម៉ានីតា ក្លាយជាម្ចាស់មកុដបវរកញ្ញា Miss Universe Cambodia ២០២២ រដូវកាលទី៦ ជាផ្លូវការហើយ

ភ្នំពេញ៖ រាត្រីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីបំផុតបវរកញ្ញាកូនកាត់ខ្មែរបារាំង កញ្ញា ហង្ស ម៉ានីតា បានក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2022  សម្រាប់រដូវកាលទី៦ ជាផ្លូវការ។

ព្រឹត្តិការណ៍លើកនេះគឺជាព្រឹត្តការណ៍ប្លែកបំផុតដោយសារ មកុដសម្រាប់ម្ចាស់ជយលាភីមានតម្លៃរហូតដល់ ១៨ ម៉ឺនដុល្លារធ្វើឱ្យអ្នកចូលរួមប្រកួត និងទស្សនិកជនមានការចាប់អារម្មណ៍ជាខ្លាំង។

ហង្ស ម៉ានីតា ត្រូវបានគណៈកម្មាការជ្រើសរើស ចាត់ទុកថាមានភាពរួសរាយ និងវៃឆ្លាតជាងគេ រហូតកំណត់អោយក្លាយជាម្ចាស់មកុដ រដូវកាលថ្មីនេះ។

ព្រឹត្តការណ៍នេះគឺជាព្រឹត្តការណ៍ដ៏អស្ចារ្យប្រចាំប្រវត្តិសាស្ត្ររបស់កម្មវិធី បន្ទាប់ពីចំណាយពេល​ក្នុងការស្វែង​រក​ម្ចាស់ជយលាភីគ្រងមកុដជាច្រើនខែមក ពេល​នេះ​ ម្ចាស់ជយលាភីគ្រងមកុដ និងជ័យលាភីរងទាំង ៤ រូបត្រូវបានជ្រើសរើសរួចរាល់យ៉ាងយកចិត្តទុកដាក់ពីគណកម្មាការ។

​ខាងក្រោមនេះជាលទ្ធផលផ្លូវការបវរកញ្ញាឯក និងរងទាំង រូប៖

ជយលាភីឯក បានទៅលើបេក្ខនារីស្លាកលេខ ១៨ កញ្ញា ហង្ស ម៉ានីតា

ជយលាភីរងទី១ បានទៅលើបេក្ខនារីស្លាកលេខ ៩ កញ្ញា ហេង សុទ្ធនិស្ស័យ

ជយលាភីរងទី២ បានទៅលើបេក្ខនារីស្លាកលេខ​ ៤ កញ្ញា ហេង បូនីកា

ជយលាភីរងទី៣ បានទៅលើបេក្ខនារីស្លាកលេខ ៨ កញ្ញា រតនា សុខាវត្តី

និងជយលាភីរងទី៤ បានទៅលើបេក្ខនារីស្លាកលេខ ១៧ កញ្ញា ហ៊ុន ហ្គិចឡាង៕