ម្នាយអើយ! នាយតេវគាំទ្រលោកចឺមរហូតដល់ក្លាយជាតារារួមទ្រនំ (មានវីឌីអូ)

ក្រោយពីបាត់មុខមួយរយៈពីវិស័យតួកំប្លែងកាយវិការក្នុង Page The Troll Cambodia នាយតេវអាចហក់ចាប់ក្តីស្រមៃរបស់ខ្លួនបានយ៉ាងលឿននឹកស្មានមិនដល់។

FB_IMG_1655555646085

អាជីពជាតារាចម្រៀង ជាក្តីស្រមៃរបស់នាយតេវតាំងពីក្មេង ហើយIdol ក្នុងបេះដូងរបស់នាយតេវ គឺជាលោកចឺមតារាចម្រៀងក្នុងផលិតកម្មសាន់ដេ។

FB_IMG_1655555610735

កាលក្លាយជាតារាចម្រៀងក្នុងផលិតកម្មធំមួយវាជារឿងដែលនាយតេវរំភើបខ្លាំងណាស់ តែមកប៉ះក្លាយជាតារារួមទ្រនំជាមួយ Idol របស់ខ្លួនទៀត ធ្វើឲ្យនាយតេវកាន់តែមានអារម្មណ៍ថាកក់ក្តៅតែម្តង ព្រោះមានបងៗក្រុមការងារក្នុងផលិតកម្ម សាន់ដេ ស្វាគមន៍ខ្លួនយ៉ាងកក់ក្តៅ។

FB_IMG_1655555649635

បញ្ជាក់ផងដែរថាមូលហេតុដែលនាយតេវ ក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ទាំងវ័យក្មេងបែបនេះ គឺដោយសារតែអ្នកគ្រប់គ្រងផលិតកម្មសាន់ដេ មើលឃើញនូវសមត្ថភាពនិងទឹកដមសម្លេងរបស់នាយតេវ ទើបសម្រេចចិត្តយកនាយតេវចូលជាតារាក្នុងផលិតកម្មសាន់ដេតែម្តង។

FB_IMG_1655555695945

ហើយបទទីមួយរបស់នាយតេវ មានចំណងជើងថា ស្ទាវទាត់ខ្យល់ ដែលនិពន្ធទំនុកច្រៀងដោយលោក ហ៊ាង ម៉េងហួរ និពន្ធបទភ្លេងដោយលោកឡុង គឹមលាង និងដឹកនាំសម្តែងដោយលោក គីម ផល្លី។

Screenshot_20220618 193213_Facebook

ចង់ដឹងថាបទចម្រៀងនិងខ្សែវីឌីអូចម្រៀងទីមួយរបស់នាយតេវមានរសជាតិយ៉ាងណានោះ សូមទស្សនាវីឌីអូខាងក្រោម៖

អត្ថបទ៖ ស្លាបប៉ាកកាមាស

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក