ហត់​សម្រាក​បាន តែ​ហាម​ឈប់ ម្ចាស់ឆ្នាំទាំង ៥ ត្រៀមផុតកម្ម ផុតទុក្ខហើយ

បញ្ហា ឧបសគ្គដែលជួបប្រទះទាំងឡាយ នៅរយៈពេលជិតមួយនេះកន្លងផុតនេះ គឺ​ត្រៀមនឹងរសាត់ទៅបាត់អស់ហើយ ពោលនៅរយៈពេលថ្មីទំព័រខាងមុខទី ៦ ចំខែមិថុនា ជីវិតរបស់ម្ចាស់ឆ្នាំទាំង ៥ នឹងប្រែមកជួបតែសុខ រស់លើគំនរទ្រព្យ មានគេផ្គាប់ចិត្តផ្គាប់កាយ ឲ្យលេចតែស្នាមញញឹម៖

អ្នកកើតឆ្នាំរោង - នាគ

1

រមែង​ជា​មនុស្ស​មាន​ទេពកោសល្យ និង​ឈ្លាសវៃ ហើយ​មនុស្ស​នេះ ធ្វើ​អ្វី​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ណាស់ ដូច្នេះ​បញ្ហា​នានា​ក្នុង​ជីវិត មិន​ងាយ​នឹង​កើត​ឡើង​ឡើយ។

យ៉ាង​ណា​ងាក​មក​ជោគវាសនា​របស់​ពួកគេ​នៅ​រយៈពេលខែថ្មី ខែមិថុនា គឺ​មើល​ឃើញ​ថា នឹង​ឡើង​ខ្ពស់​ត្រដែត ហើយ​ការ​ជួប​ប្រទះ​រឿង​បាក់​ទឹក​ចិត្ត​កន្លង​មក​ទាំង​ឡាយ នឹង​សាប​អស់ ក្លាយ​ទៅ​ជា​លាភ ក្លាយ​ជា​ក្តីសង្ឃឹម​ថ្មី នាំ​ឲ្យ​ពួក​គេ​ក្រោក​ឈរ បោះ​ជំហាន​ទៅ​កាន់​វិថី​ថ្មី ត្រៀម​សម្រាប់​ខែ​ថ្មី ដែល​បម្រុង​នឹង​ចូល​មក​ដល់។

អ្នកកើតឆ្នាំមមី - សេះ

2

ជា​មនុស្ស​រហ័សរហួន ពូកែ​រកស៊ី ហើយ​ក៏​ជា​មនុស្ស​មាន​មហិច្ឆតា​ធំ និង​ដាក់​គោលដៅ​ច្បាស់លាស់​ដែរ​ក្នុង​ជីវិត។ តាំង​តែ​ពី​ក្មេង​មក មនុស្ស​នេះ​មាន​ឆន្ទៈ​ច្បាស់លាស់​ណាស់ ហើយ​តែងតែ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ជា​របស់​ខ្លួន ពេញ​ចិត្ត​ភាព​ជា​ខ្លួន​ឯង ទើប​នាំ​ឲ្យ​ពួក​គេ​តែង​កើត​មាន​ស្នាម​ញញឹម​សឹង​តែ​ជា​រៀងរាល់​ថ្ងៃ។

នៅចន្លោះល្បាក់ខែមិថុនា អ្នក​កើត​ឆ្នាំ​មមី នឹង​មាន​ទ្រព្យ​ចូល​ហូរហៀរ នាំ​ឲ្យ​ជីវិត​កាន់​តែ​ល្អ​ប្រសើរ​ឡើង ហើយ​ក៏​មាន​អ្នក​ចិត្ត​បុណ្យ អ្នក​ខ្ពង់ខ្ពស់​ជាង​ខ្លួន មក​ជួយ​ស្រោច ជួយ​ស្រង់ ទាញ​ពួក​គេ​ចេញ​ពី​ភាព​លំបាក។ បំណុល​ទាំង​ឡាយ ទាំង​បំណុល​សម្តី បំណុល​ទ្រព្យ នឹង​ដោះ​អស់​ត្រឹម​ចុង​ខែឧសភា​ខាង​មុខ។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

Ice_screenshot_20220712 102609

តាម​ហោរាសាស្រ្តល្បាក់ប៉ុន្មានថ្ងៃចុងក្រោយ នៃខែឧសភា សម្រាប់ម្ចាស់ឆ្នាំថោះ ដែល​រមែង​ជា​មនុស្ស​មាន​ចិត្ត​ល្អ រួសរាយ​រាក់ទាក់ និង​អាច​ជួប​លាភ​សំណាង​ធំ នៅ​ពេល​ខាង​មុខ។ អ្វី​គ្រប់​យ៉ាង​សម្រាប់​ពួក​គេ នឹង​ទទួល​បាន​ជោគជ័យ ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ច្រណែន​ខ្លាំង។

ក្នុង​កំឡុង​ពេល​នេះ ម្ចាស់​ឆ្នាំ​ថោះ ក៏​រមែង​មាន​គេ​ស្ថិត​នៅ​ទី​ខ្ពស់​មក​តាម​ជួយ​ថែ​រក្សា ទាញ​ឲ្យ​ងើប​ឡើង​ជា​បន្តបន្ទាប់ ហើយ​ក៏​ជួយ​ដឹកដៃ​ឆ្ពោះ​ទៅ​វិថី​រីកចម្រើន​ក្នុង​ជីវិត​ផង​ដែរ។ បន្ថែម​ពី​សំណាង​ដែល​ជួប ទៅ​មើល​ឧបសគ្គ​របស់​ពួក​គេ​វិញ ក៏​នឹង​អាច​ជម្នះ​បាន​ដោយ​ភាព​នឹងន ហើយ​មិន​ជា​មាន​រឿង​អ្វី​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ឡើយ។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

3

តាម​ហោរាសាស្រ្ត​និយាយ​ថា ម្ចាស់​ឆ្នាំ​ច ដែល​រមែង​ជា​មនុស្ស​មាន​ទេពកោសល្យ និង​ចរិត​ថ្លៃថ្នូរ ក៏​តែងតែ​មើល​ឃើញ​ចក្ខុវិស័យ​រយៈ​ពេល​យូរ និង​ប្លែក​ពី​គេ ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​ជំនួញ​ផ្សេងៗ។ ហេតុ​នេះ​ទោះ​ផ្តើម​ពី​តូច ក៏​ឆាប់​បាន​កើត​ជា​ដុំ​មាស​ធំ ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ យ៉ាង​ឆាប់​រហ័ស។

ដោយសារ​លាភ​ត្រូវ​ចូល​មក​ដល់ ជីវិត​ដូច​ខ្សែ​ទឹក​ហូរ និង​បញ្រ្ចាស​វិល​ទៅ​រក​ជោគជ័យ ១៨០ ដឺក្រេ មិន​ឲ្យ​ម្ចាស់​ឆ្នាំ​ច មាន​ការ​ហត់នឿយ​ខ្លាំង​ទៀត​ទេ យ៉ាង​យូរ​ត្រឹម​ដើមខែថ្មីខាងមុខ។ ទាំង​ទ្រព្យ ទាំង​ញាតិ ទាំង​ទំនាក់ទំនង​ស្នេហា ទទួល​បាន​មួយ​ពេញ​ចិត្ត។

អ្នក​កើត​ឆ្នាំ​ជូត – កណ្ដុរ

4

ហោរាសាស្រ្ត​ពោល​មក​ថា នៅ​រយៈ​ពេលនៃខែថ្មីមិថុនាតទៅនេះ សម្រាប់​ម្ចាស់​ឆ្នាំ​ជូត ដែល​តែងតែ​មាន​ការ​ខិតខំ​ព្យាយាម មិន​ខ្ជិល មាន​ភាព​រឹងមាំ ច្បាស់លាស់​ក្នុង​អាជីព​ការងារ ការ​រកស៊ី គឺ​ដល់​ពេល​ដែល​ទទួល​ផ្កាយ​លើក​យីអ៊ុន​ដ៏​ធំ​មួយ​ ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ។

ទេវតា​ទ្រព្យ​បាន​កត់​ឈ្មោះ​ម្ចាស់​ឆ្នាំ​ជូត​ចូល​ក្នុង​បញ្ជី ហើយ​រង់ចាំ​ពេលប៉ុន្មានថ្ងៃបន្ទាប់​ទៀត ដើម្បី​ប្រោះព្រំ​សំណាង​ធំ មក​ដល់​ពួក​គេ។ ប្រាក់​ចំណូល​ក៏​នឹង​កើន ប្រាក់​ចំណេញ​ក៏​នឹង​ចូល​មក​លើស​ពី​ការ​រំពឹង​ទុក​សម្រាប់​អ្នក​រក​ស៊ី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក