លំបាកយ៉ាងម៉េចក៏មិនរាថយ! ចូរជ្រើសរើសរូបភាពមួយដើម្បីដឹងថាអ្នកជាមនុស្សបែបណា

បរិយាកាសនៅជុំវិញខ្លួនអ្នកអាចសរបង្ហាញថាអ្នកជាមនុស្សបែបណាបានដែរ។ ចូរអ្នកជ្រើសរើសយករូបភាពណាមួយក្នុងចំណោមរូបភាពទាំង៤ដែលអ្នកគិតថាសាកសមសម្រាប់អ្នកបំផុត៖

22

ទេសភាពទី១

ទេសភាពផ្ការីកបានបង្ហាញពីការចាប់ផ្តើមថ្មីហើយបានបង្ហាញថាអ្នកជាមនុស្សដែលមិនរស់នៅក្នុងស្រមោលអតីតកាល។ ទោះបីជាជីវិតលំបាកប៉ុណ្ណាក៏អ្នកនៅតែឈានជើងដើរទៅមុខជានិច្ច មិនរាថយឡើយ។

ទេសភាពទី២

ទេសភាពនៅក្នុងព្រៃព្រឹក្សាបានបង្ហាញថាអ្នកជាមនុស្សដែលចូលចិត្តការផ្សងព្រេងនិងអ្វីដែលថ្មី។ អ្នកមិនចំណាយពេលធ្វើអ្វីដដែលៗនោះទេ ព្រោះជីវិតមួយនេះខ្លីណាស់ ដូចនេះអ្នកតែងស្វែងរកអ្វីដែលថ្មីជានិច្ចដើម្បីឲ្យខ្លួនឯងសប្បាយចិត្ត។

ទេសភាពទី៣

ទេសភាពលើកំពូលភ្នំបានសរបង្ហាញថាអ្នកជាមនុស្សដែលមិនចង្អៀតចង្អល់និងតែងទទួលយកអ្វីដែលថ្មី។ អ្នកមិនងាយប្រកាន់អ្នកដ៏ទៃនោះទេនឹងតែងស្វែងយល់អ្វីមួយឲ្យបានជាក់លាក់មុននឹងធ្វើការវាយតម្លៃ។

ទេសភាពទី៤

ទេសភាពនៃគំនូរលើជញ្ជាំងបានបង្ហាញថាអ្នកជាមនុស្សដែលលេចធ្លោជាងគេទោះជានៅទីណាក៏ដោយ។ ភាពច្នៃប្រឌិតនិងសោភណ្ឌភាពរបស់អ្នកតែងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដ៏ទៃឲ្យចង់រាប់អានអ្នកនិងកោតសរសើរអ្នកមិនដាច់ពីមាត់៕

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN