កូនខ្មែរគ្រប់រូបគួរតែយល់ដឹង! ភាពខុសគ្នារវាងរបាំព្រះរាជទ្រព្យ និងល្ខោនខោល ដែលយើងគ្រប់គ្នាតែយល់ច្រលំ!

#យល់ដឹងពីភាពខុសគ្នារវាងរាជទ្រព្យនិងខោល

(រូបខាងក្រោមនេះសុទ្ធតែស្ថិតក្នុងទម្រង់ព្រះរាជទ្រព្យទាំងអស់) ។​

47580316_2421525354750936_2705572759299162112_n

47324512_2421525618084243_2817670495191695360_n

47177825_2421525708084234_8924401708432359424_n

#មួយជាល្ខោនមួយជារបាំ

លក្ខណៈសម្គាល់ខ្លះៗដែលងាយបែងចែករវាងខោលនិងរាជទ្រព្យដោយការម្ដែងរឿងនិងការរាំសុទ្ធតែលើកយកឈុតឆាកក្នុងរឿងរាមកេរ្តិ៍ ធ្វើឲ្យឈុតឆាកខ្លះមើលទៅដូចគ្នាតែម្ដង យើងអាចសម្គាល់ងាយៗ៖

#របាំព្រះរាជទ្រព្យ

-នាដក នាដិកា (អ្នករាំ) ក្នុងទម្រង់នេះ ជាមនុស្សស្រីទាំងអស់លើកលែងតែតួអង្គហនុមាន ឬតួអង្គប្រើកម្លាំងផ្សេងទៀតដូចជា មាណព្វ យក្ស ឥសី... ដែលអាចយកមនុស្សប្រុសមកសម្ដែងបាន តែភាគច្រើនបំផុតគឺសុទ្ធតែមនុស្សស្រីទាំងអស់ លើកលែងតែហនុមានប៉ុណ្ណោះដែលតួសម្ដែងជាមនុស្សប្រុស ។​

-តួអង្គទាំងអស់សុទ្ធតែប្រើល្បាក់​(រំយោលផ្កា) លើកលែងតែហនុមាន

-តួអង្គពាក់របាំងមុខមានតែតួយក្ស តួហនុមាន

47209642_2421525374750934_2041905474894299136_n

47197925_2421525391417599_4888346585907331072_o

#ល្ខោនខោល

ល្ខោនខោល(ល្ខោនរបាំងមុខមនុស្សប្រុស)

-អ្នកសម្ដែងទាំងអស់សុទ្ធតែជាមនុស្សប្រុស (មិនមែនសម្ដៅដល់តួអង្គទេ តួអង្គមានតួនាង តួយក្ខនី ដូចគ្នា)

-មិនមានពាក់ល្បាក់(រំយោលផ្កា) លើកលែងតែតួនាង

-តួអង្គពាក់របាំងមុខទាំងអស់លើកលែងតែតួនាង (និយាយឲ្យខ្លីបើមានមនុស្សស្រីចូលសម្ដែងគឺមិនមែនជាល្ខោនខោលទេ វានឹងរត់ទៅទម្រង់ផ្សេង ។​)

នៅមានលក្ខណៈសម្គាល់ផ្សេងៗទៀត ដោយជារបាំគឺរាំតាមរបាំ ឯល្ខោនគឺលេងជាមួយអ្នកពោលស្មូត្ររបៀបផ្សេងៗគ្នា ។​

19598679_1382485925180665_2647837733363842859_n

 

ខ្ញុំគិតថាពេលបានអានអត្ថបទនេះហើយ នឹងធ្វើឲ្យអ្នកឆាប់យល់ ងាយចំណាំពីរបាំព្រះរាជទ្រព្យនិងល្ខោនខោល។ សង្ឃឹមថានឹងមិនមានការយល់ច្រឡំ ហើយយករូបរាជទ្រព្យទៅបង្ហោះនិយាយថាជាខោលអីដូចកាលពីមុនទៀតនោះទេ ។​

19424529_1382485918513999_6458943765315157150_n

 

#បើមានកំហុសឆ្គងត្រង់ចំណុចណាមួយឬបងប្អូនចង់បន្ថែមត្រង់ណាសូមមេត្តាបញ្ចេញមតិដើម្បីជាប្រយោជន៍ទាំងអស់គ្នា។

ដោយក្ដីគោរពស្រឡាញ់ប្រជាជនរួមឈាមរួមវប្បធម៌របស់ខ្ញុំ

សូមអរគុណ!​

Credit: ស្តេច ស្វា

Optimized by Optimole