ម្ចាស់​ឆ្នាំ ៤ ចេះ​ដាក់​ខ្លួន​បន្ទាប​កាយ ដូចនាំ​ខ្សាច់​សំណាង សាយ​មក​ក្នុង​ជីវិតនៅ ៩៩ ​ថ្ងៃ​បន្ទាប់

នៅ​រយៈ​ពេល ៩៩ ​ថ្ងៃ​ទៅ​មុខ លាភ​នឹង​សម្រុក​ហូរ​ចូល​ដល់​ម្ចាស់​ឆ្នាំ​ទាំង ៤ ក៏​ប៉ុន្តែ​ក៏​ទាមទារ​នៅ​លក្ខខណ្ឌ​មួយ​ចំនួន​ផង​ដែរ នោះ​គឺ​តម្រូវ​ឲ្យ​ចេះ​ដាក់​ខ្លួន ​បន្ទាប​កាយ មិន​ត្រូវ​ក្រអឺតក្រទម ​ឬ​សម្លឹង​ឃើញ​តែ​ប្រយោជន៍​ខ្លួន​ឯង​នោះ​ទេ។ បើ​អ្នក​កើត​ឆ្នាំ ៤ អាច​អនុវត្ត​ក្បួន​ណែនាំ​នេះ​បាន នោះ​តាម​ជើង​លេខ នឹង​អាច​ជួប​លាភ​សំណាង​ធំ នៅ​ពេល​ខាង​មុខ៖

អ្នកកើតឆ្នាំជូត - កណ្តុរ

Ice_screenshot_20220717 163519

រមែង​ជា​មនុស្ស​មាន​ការ​ខិតខំ​ប្រឹងប្រែង ពេញចិត្ត​ការ​រស់នៅ​ក្នុង​ជីវិត​បែប​សាមញ្ញ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និយាយ​អ្វី​គឺ​ធ្វើ​ហ្នឹង បើ​ធ្វើ​មិន​បាន គឺ​មិន​ងាយ​បោះបង់​ឡើយ។

ក្នុង​រយៈ​ពេល ៩៩ ថ្ងៃបន្ទាប់​នេះ ជោគជតារាសី​របស់​ម្ចាស់​ឆ្នាំ​ជូត នឹង​ឡើង​ខ្ពស់ អាច​ទទួល​ដំណឹង​ល្អ នៅ​ផ្លូវ​ខាង​មុខ។ វាសនា​របស់​បុគ្គល​នេះ នឹង​អាច​កើប​លុយ​ធំ​ចូល​ផ្ទះ រី​ឯ​អ្នក​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ក៏​ហៀប​នឹង​បាន​ដំណឹង​ល្អ​មក​ចែក​ដល់​សមាជិក​ផង​ដែរ តែវាក៏ពាក់ព័ន្ធនឹងចរិតដូចបានណែនាំពីខាងលើ។

អ្នកកើតឆ្នាំឆ្លូវ - គោ

Ice_screenshot_20220717 163357

ជា​មនុស្ស​ដែល​តែង​មាន​អាកប្បកិរិយា​ទន់ភ្លន់ មិន​ឆ្មើងឆ្មៃ ដឹង​ចាស់​ទុំ ដឹង​រាក់​ជ្រៅ មិន​ងាយ​បង្ក​កំហុស​ឡើយ​ក្នុង​ជីវិត។ មនុស្ស​នេះ មិន​ចូលចិត្ត​នឹង​បង្ក​ជម្លោះ​ជាមួយ​អ្នក​ដទៃ ហើយ​ក៏​មិន​សូវ​ខ្វល់​នឹង​ពាក្យពេចន៍​មនុស្ស​ក្បែរ​ខ្លួន​ច្រើន​ពេក​ដែរ បើ​ល្អ​ក៏​ស្តាប់​យក តែ​បើ​អាក្រក់ ក៏​ផាត់​ចេញ​ឆ្ងាយ។

ក្នុង​រយៈ​ពេល ៩៩ ថ្ងៃបន្ទាប់ តាម​ថា​រាប់​ ពីថ្ងៃ ២០/១២ នេះតទៅ ម្ចាស់ឆ្នាំ​ខាល នឹង​ផ្ទុះ​សំណាង​ធំ ដូច​ត្រូវ​ឆ្នោត​រង្វាន់​ប្រាក់​លាន នាំ​ឲ្យ​ទ្រព្យសម្បត្តិ​កើន​ឡើង​ខ្លាំង។ អ្នក​ក៏​មាន​លទ្ធភាព​អាច​រក​ត្រឹមតែប៉ុន្មានថ្ងៃ ប្រហែល​នឹង​មនុស្ស​ធម្មតា​រក​មួយ​ខែ។ តែ​យ៉ាង​ណា​សូម​ប្រយ័ត្ន​ពាក្យពេជន៍ កុំនិយាយដូចមានតែឯង កុំដំឡើងឬក ទោះបានខ្ពស់ប៉ុណ្ណាក៏ដោយ។

អ្នកកើតឆ្នាំមមី - សេះ

3

ជា​មនុស្ស​ដែល​មិន​ខ្វះ​កម្លាំង ជា​មនុស្ស​ក្លាហាន រឹងមាំ ស្វាហាប់ រួច​ក៏​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ជីវិត​ផង​ដែរ។ អរគុណ​ចំពោះ​ពេលវេលា​ខិតខំ និងការចេះដាក់ខ្លួន តាំងពីដើម​មក ឥឡូវ​អាច​មក​ប៉ះប៉ូវ​កើត​ជា​លាភ​ធំ ត ៩៩ ថ្ងៃខាងមុខ។

ជា​ពេលវេលា​រំភើប​សម្រាប់​ម្ចាស់​ឆ្នាំ​មមីទាំង​ឡាយ បើ​ជា​និស្សិត អ្នក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រលង​នានា បើ​ជា​អ្នក​បំពេញ​ការងារ នោះ​នឹង​បាន​ឡើង​ឋានៈ ហើយ​បើ​ជា​អ្នក​រកស៊ី​ប្រាក់កាស នោះ​ក៏​នឹង​ហូរ​ចូល ដូច​គេ​ខ្ជាក់​ឲ្យ។

អ្នកកើតឆ្នាំច - ឆ្កែ

4

អ្នក​កើត​ឆ្នាំ​ច ជា​មនុស្ស​ដែល​ពូកែ​ខាង​បង្កើត​ទំនាក់ទំនង ហើយ​រមែង​ប្រើប្រាស់​បណ្តាញ​នោះ ក្លាយ​ទៅ​ជា​អាជីព​បង្កើត​ចំណូល​ជា​ប្រចាំ។ ស្ទើរ​ពេញ​មួយ​ជីវិត​ម្ចាស់​ឆ្នាំឆ្កែ តែងតែ​ជួប​សំណាង ហើយ​តទៅពាក់កណ្តាលខែកក្កដា ក៏នឹងកាន់តែសំណាងគុណ។

លាភ​សំណាង​នឹង​កាន់​តែ​ធំ ធំ​ជាង​ខែ​មុនៗ​ទៅ​ទៀត ពោល​វា​នឹង​ក្លាយ​ជា​ផល​លើស​ការ​រំពឹង​ទុក តែ​យ៉ាង​ណា​ត្រូវ​ចាំ កុំ​ខ្ជិល កុំ​ធុញ​នឹង​ការងារ​ឬ​របរ​រកស៊ី​ខ្លួន​ឯង កុំមើលស្រាលអ្នកដទៃថាទាបឬអន់ជាងខ្លួន ពោលបើ​ខំ​ពង្រឹង​បន្ថែម គួបផ្សំ​លាភ​ដែល​បម្រុង​មក​ដល់​ផង អ្នក​នឹង​អាច​សល់​លុយ​ទិញ​ឡាន ទិញ​ផ្ទះ​សម្រាប់​ខ្លួន​ឯង​ក៏​ថា​បាន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក