ជ្រើសរើសរូបព្រះមួយអង្គ ដើម្បីដឹងថា សំណាងអ្វី កំពុងរង់ចាំអ្នកនៅក្រោយថ្ងៃវិសាខបូជា?

បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា ​នា​ថ្ងៃ​ពេញ​បូណ៌មី ថ្ងៃ​១៥​កើត ខែវិសាខ ដែល​ពុទ្ធសាសនិក​ ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ ។

ការ​ដែល​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ ១៥ កើត​ខែ​វិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង ព្រះ​ពុទ្ធសាសនា បាន​កំណត់ គឺ​ជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសម្ពុទ្ធបរមគ្រូ៖

ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា

ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ

​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះនិព្វាន

ដោយឡែកងាកមកអត្ថបទ Knongsrok យើងសូមបង្ហាញការធ្វើតេស្តដ៏គួរឲ្យចាប់អារម្មណ៍មួយ តម្រូវឲ្យបងប្អូនជ្រើសរើសរវាងព្រះពុទ្ធ ១ ក្នុងចំណោមទាំង ៣ អង្គ ដើម្បីបង្ហាញ តើមានសំណាងអ្វី កំពុងរង់ចាំអ្នកនៅក្រោយថ្ងៃបុណ្យវិសាខបូជា ទី ០៤ ឧសភាតទៅ៖

ព្រះអង្គទី ១

3

នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។

ថ្នាក់លើ អ្នកមានឋានៈខ្ពស់ជាងអ្នក​ គេកំពុងមើលឃើញពីការខិតខំរបស់អ្នកហើយ តែរង់ចាំដល់ពេលវេលាល្អបន្តិច ដល់ពេលវេលាដែលគួរផ្តល់លាភសំណាង តបស្នងនឹងការខិតខំរបស់អ្នក។ ចំពោះពេលវេលាទាំងនោះ មិនជាយូរទៀតនោះទេ ក្រោយបុណ្យវិសាខបូជាតទៅនេះ អ្នកនឹងចាប់ផ្តើមទទួលបានដំណឹងល្អជាបណ្តើរៗមិនខានឡើយ។

ព្រះអង្គទី ២

2

សប្បាយ​រីករាយ​ជា​បណ្តើរៗ​ទៅ ក្តីស្រមៃ​មួយ​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ។ ភាព​ជោគជ័យ​នឹង​ដើរ​អម​ជាមួយ​គ្នា ហើយ​ចូរ​ប្រើប្រាស់​ឱកាស​ដែល​អ្នក​មាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​បាន។ បើ​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​តាម​រយៈ​ការ​ឡើង​តំណែង​ទៀត​ផង។

រីឯអ្នករកស៊ី ចំខែឧសភានេះ ជាខែរកភ្ញៀវបានច្រើន រកអតិថិជន កើតផលចំណេញបានច្រើន កើនតែតួលេខលក់ ឥតស្គាល់ពាក្យខាត។ ការខាតបង់ទាំងឡាយនៅពេលមុន នឹងរសាត់បាត់អស់ សល់មកវិញ តែសំណាង តែភាពមានបានឥតខ្វះចាយ សប្បាយច្រើនជាងទុក្ខ ចាំតែមើលចុះ។

ព្រះអង្គទី ៣

1

កាលពីខែមុនៗ អ្នកបានហែលកាត់បញ្ហាច្រើនណាស់មែនទេ រឿងជាច្រើនបានដាក់បន្ទុកកាន់តែធ្ងន់មកលើអ្នក តែមិនអីទេ ចូលដល់ពេលវេលាខាងមុខ វានឹងធូរស្រាលច្រើនហើយ។ សម្ពាធការងារ គ្រួសារ ជីវិតផ្ទាល់ខ្លួន នឹងសឹងតែលែងមាន នាំឲ្យអ្នកទទួលអារម្មណ៍ថា ស្រឡះក្នុងខ្លួន អាចរីករាយជាមួយពេលវេលានៅខែថ្មី បានដោយមានសុភមង្គលជាទីបំផុត។

អ្នកជ្រើសរើសព្រះអង្គទី ៣ ក៏​រមែង​នឹងមាន​គេ​ស្ថិត​នៅ​ទី​ខ្ពស់​មក​តាម​ជួយ​ថែ​រក្សា ទាញ​ឲ្យ​ងើប​ឡើង​ជា​បន្តបន្ទាប់ ហើយ​ក៏​ជួយ​ដឹកដៃ​ឆ្ពោះ​ទៅ​វិថី​រីកចម្រើន​ក្នុង​ជីវិត​ផង​ដែរ។ បន្ថែម​ពី​សំណាង​ដែល​ជួប ទៅ​មើល​ឧបសគ្គ​របស់​ពួក​គេ​វិញ ក៏​នឹង​អាច​ជម្នះ​បាន​ដោយ​ភាព​នឹងន ហើយ​មិន​ជា​មាន​រឿង​អ្វី​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ឡើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក