ចុង​ខែ​បើក​ទ្វារ​ក្រោយ​ឃើញ​ជង្រុក​មាស បើក​ទ្វារ​មុខ​ឃើញ​ជង្រុក​ប្រាក់ ដល់​ម្ចាស់​ឆ្នាំ​ទាំង ៣

នៅ​ល្បាក់​ចុង​ខែ​ធ្នូខាង​មុខ បើ​តាម​ហោរាសាស្រ្ត​ទស្សន៍ទាយ​ឃើញ​ជោគវាសនា​ម្ចាស់​ឆ្នាំ​ទាំង ៣ ហាក់​មាន​ប្រៀប​ជាង​គេ លើ​សញ្ញា​រាសី​ចក្រ​ខ្ពស់​ត្រដែត​ទៅ​លើ។ ក្នុង​នោះ​មាន​ឆ្នាំ ៣ ដូច​ខាង​ក្រោម៖

អ្នកកើតឆ្នាំរកា - មាន់

1

រមែង​ជា​មនុស្ស​ឈ្លាសវៃ មាន​ទេពកោសល្យ មាន​ការ​ចងចាំ​ល្អ ហើយ​រាសី​ចក្រ​អ្នក​កើត​ឆ្នាំ​រកា ចូល​មក​ដល់​ពេលវេលា​កើប​លាភ​កើប​សំណាង​ហើយ នៅ​ចន្លោះ​ចុងខែធ្នូខាងមុខនេះ។

កន្លង​មក​ឆ្លង​ឧបសគ្គ​ច្រើន ហត់​ហើយ​មិន​បាន​ផល​ទៀត តែ​សារ​នេះ​ ហត់​គឺ​ហត់​បាន​ចំណូល ហត់​បាន​ចំណេញ ប្រែ​ពី​ញើស​ទៅ​ជា​លុយ​ធំ។ យ៉ាង​ណា​ក៏​មាន​ចន្លោះ​ពេលវេលា​ខាង​មុខ អ្នក​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ជាមួយ​ញាតិ​មិត្ត​ច្រើន​ផង​ដែរ ហើយ​ចំណូល​ក៏​ចូល​មក​ដូច​គេ​ខ្ជាក់។

អ្នកកើតឆ្នាំជូត - កណ្តុរ

2

ទោះ​បី​ជា​លំបាក​ខ្លាំង​បន្តិច​នៅ​ពេល​ចុង​ក្រោយ ជា​ពិសេស​កាល​ពីដើមខែ តែ​ពេលវេលា​បង្កើត​លាភ​សំណាង​សម្រាប់​អ្នក​បាន​ឈាន​ចូល​មក​ដល់​វិញ​ហើយ ដោយនៅកំឡុងចុងខែ នៃទំព័រធំទី ១២ ខាងមុខ បើ​ជា​អ្នក​រកស៊ី​នឹង​មាន​អតិថិជន​មក​ច្រើន ហើយ​សុទ្ធ​ជា​អតិថិជន​ស្រួល មិន​នាំ​ឲ្យ​អ្នក​ហត់នឿយ​ខ្លាំង​ឡើយ ក្នុង​ការ​ទាញ​ផល​ចំណេញ​ពី​ពួក​គេ។

សម្រាប់​អ្នក​មាន​ប្រាក់​ខែ នឹង​មាន​ការងារ គម្រោង​ថ្មី​ចូល​មក នាំ​ឲ្យ​មាន​ចំណូល មាន​ការ​លើក​ទឹក​ចិត្ត​ពី​ថ្នាក់​លើ។ ការ​ហត់នឿយ​ផ្លូវ​ចិត្ត​នៅ​មួយ​រយៈ​ពេល​មុន នឹង​រសាយ​បាត់​អស់​ត្រឹម​តែ​ប៉ុណ្ណឹង។

អ្នកកើតឆ្នាំកុរ - ជ្រូក

Ice_screenshot_20220720 123657

ជាមនុស្សដែលមានការអត់ធន់ មានការប្តេជ្ញាចិត្តខ្ពស់ ហើយហ៊ានលះបង់សម្រាប់គោលដៅដែលពួកគេចង់សម្រេច។ យ៉ាងណានៅកំឡុងចុងខែខាងមុខ អាចថាមួយអាទិត្យចុងក្រោយ អ្នកកើតឆ្នាំកុរ នឹងមានលាភធំមកក្នុងជីវិត ហើយនិយាយពីទំនាក់ទំនងស្នេហាក៏សមប្រកបដូចចិត្តថែមទៀត។

មនុស្សនេះរហ័សរហួន ហើយពូកែចាប់យកឱកាស ដែលនាំឲ្យពេលខាងមុខ គេនឹងទទួលបានឱកាសធំ ក្នុងការរកស៊ីឬអាជីពការងារណាមួយ ហើយនាំឲ្យពួកគេទទួលបានលុយហូរចូលច្រើន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក